ថ្នាំជំនួសថ្នាំជាតិដែកលើស្ត្រីមានផ្ទៃពោះ ទទួលបានលទ្ធផលល្អ
ភ្នំពេញៈ សាកល្បងប្រើថ្នាំគ្រាប់មីក្រូសារជាតិចម្រុះជំនួសឱ្យការប្រើថ្នាំជាតិដែកដែលជាគម្រោងរបស់អង្គការ ហេទ្បែន ខេលល័រ កំពុងទទួលបានលទ្ធផលល្អ ព្រោះស្ត្រីទាំងនោះមានអារម្មណ៍ ល្អសម្រាន្តលក់ ទទួលទានអាហារចម្រុះបាន និងមិនចាញ់កូន ដោយស្ត្រីមានផ្ទៃពោះជាង ១ ៥០០ នាក់ តាមមណ្ឌលសុខភាពមួយចំនួន នៅក្នុងខេត្តកំពង់ធំ បានទទួលប្រើ ។ ក្រសួងសុខាភិបាល សហការជាមួយអង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ គាំទ្រថវិកាដោយមូលនិធិវីតាមីអានជែល កាលពីខែកក្កដា ឆ្នាំ ២០២២ បានរួមគ្នាដាក់សាកល្បងនូវការផ្តល់គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះដល់ស្ត្រីមានផ្ទៃពោះជំនួសឱ្យការប្រើប្រាស់ថ្នាំជាតិដែក ដើម្បីបំពេញតម្រូវការដែលកើនឡើងសម្រាប់ស្ត្រីក្នុងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះកូន។ ជាមួយនឹងការសាកល្បងនេះ … Read More