ក្របីដេញវ័ធ បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសស្រាល ពេលចូលដេញក្របីកំពុងស៊ីស្រូវ

ព្រៃវែង៖ ដេញក្របីចូលស៊ីស្រូវ បុរសម្នាក់ត្រូវបានក្របីមួយក្បាលនោះដេញវ័ធ បណ្ដាលឱ្យធ្លាយពោះវៀនស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និងបុរសម្នាក់ទៀតរងរបួសស្រាល ។ ជាមួយហេតុការណ៍រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ១៣ និង ១០នាទី កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅចំណុចព្រែកបត់ ក្នុងភូមិដង្កៀបក្ដាម ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ជនរងគ្រោះ ២នាក់ មានឈ្មោះ ហោ វណ្ណៈ ហៅចន្រ្ទា ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិដង្កៀបក្តាម ឃុំពាមមន្ទារ … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឱ្យមានទំនួលខុសត្រូវខ្ពស់ លើការអនុវត្តមុខងារវិស័យអប់រំ ដែលរាជរដ្ឋាភិបានបានផ្ទេរមក

បាត់ដំបង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានមានប្រសាសន៍ថា ការផ្ទេរមុខងារអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ គឺជាការផ្តល់ឱកាសឱ្យរដ្ឋបាលមូលដ្ឋាន មានទំនួលខុសត្រូវដោយផ្ទាល់ និងច្បាស់លាស់លើការផ្តល់សេវាជូនប្រជាជនក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌ ខណៈកន្លងមក ការងារនេះស្ថិតក្រោមសមត្ថកិច្ចគ្រប់គ្រង និងចាត់ចែងរបស់ក្រសួងអប់រំ យុវជន និងកីឡា។ … Read More

រថភ្លើងអណ្តែតរបស់ចិន ហោះលើផ្លូវដែក បង្កើតកំណត់ត្រាល្បឿនថ្មី

នាពេលអនាគតខាងមុខឆាប់ៗនេះ សាជីវកម្មឧស្សាហកម្ម និងវិទ្យាសាស្ត្រអវកាសចិន (CASIC) បង្កើតបានកំណត់ត្រាល្បឿនថ្មីរបស់រថភ្លើងអណ្ដែតដើរដោយកម្លាំងមេដែក ឬហៅថា Maglev Train (Maglev ជាពាក្យកាត់របស់ពាក្យ magnetic levitation) បើកផ្លូវសម្រាប់ប្រព័ន្ធរថភ្លើង Hyperloop ល្បឿនមហាលឿន ។ ថ្វីបើជាល្បឿនពិតប្រាកដ ដែលខ្សែរថភ្លើងនេះសម្រេចបានគឺជាព័ត៌មានសម្ងាត់ ប៉ុន្តែ CASIC ឱ្យដឹងថា ពួកគេបានឈានដល់ជំហានដ៏សំខាន់ នៅក្នុងការធ្វើតេស្តនាពេលថ្មីៗនេះ បើយោងតាម Sun ចុះផ្សាយកាលពីថ្ងៃទី 22 កុម្ភៈ 2024កន្លងមកនេះ។ យោងតាម … Read More

Geely ក្រុមហ៊ុនរថយន្តចិន បានបាញ់បង្ហោះផ្កាយរណប ១១ គ្រឿងសម្រាប់រថយន្តបើកបរស្វ័យប្រវត្តិ

Geely Holding Group ក្រុមហ៊ុនផលិតរថយន្តចិន កាលពីថ្ងៃម្សិលមិញនេះ បាននិយាយថា ខ្លួនបានបាញ់បង្ហោះផ្កាយរណបនៅលើគន្លងផែនដីក្នុងរយៈចម្ងាយទាបចំនួន ១១ គ្រឿង ដែលជាការបញ្ជូនផ្កាយរណបដូចគ្នានេះជាលើកទីពីរ ខណៈក្រុមហ៊ុនព្យាយាមពង្រីកសមត្ថភាព នៅក្នុងការផ្តល់នូវការរុករកទិន្នន័យឱ្យបានត្រឹមត្រូវជាងមុនសម្រាប់យានយន្តបើកបរដោយស្វ័យប្រវត្តិ ។ ក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្ញើទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្រុមហ៊ុន Geely បាននិយាយថា ផ្កាយរណបបានបាញ់បង្ហោះចេញពី មជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប ស៊ីឆាង (Xichang) ក្នុងខេត្ត ស៊ីឈាន់ (Sichuan) ភាគនិរតីប្រទេសចិន ។ ក្រុមហ៊ុន Geely បានរៀបរាប់បន្ថែមដោយរំពឹងថា … Read More

លោក Joe Biden បង្ហាញវត្តមានទទួលអដ្ឋិធាតុ សពទាហានអាមេរិកទាំង៣រូប ដែលបានស្លាប់នៅហ្ស៊កដានី

អាមេរិក៖ ប្រធានាធិបតីមានវត្តមានរបស់ខ្លួន ជាអ្នកទទួលដោយផ្ទាល់នូវអដ្ឋិធាតុទាហានអាមេរិកបីនាក់ ដែលត្រូវបានសម្លាប់នៅហ្ស៊កដានីក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកផលិតដោយអ៊ីរ៉ង់ ត្រូវបានគេបញ្ជូនមកដល់មាតុប្រទេសវិញជាផ្លូវការហើយកាលពីថ្ងៃម្សិលម៉្ងៃនេះ។ ទាហានអាមេរិកចំនួន ៣នាក់ បានទទួលមរណភាពកាលពីថ្ងៃអាទិត្យកន្លងទៅក្នុងប្រទេសហ្ស៊កដានី ត្រូវបានគេបង្ហាញអត្តសញ្ញាណដូចខាងក្រោម៖ 1-ពលទាហាន William Jerome Rivers មានវ័យ ៤៦ឆ្នាំ ដែលមកពីទីក្រុង Carrollton រដ្ឋ Georgia 2-កងកម្លាំងទាហានជំនាញ Kennedy Ladon Sanders មានវ័យ ២៤ឆ្នាំ មកពីទីក្រុង Waycross រដ្ឋ Georgi និង … Read More

បារីអេឡិចត្រូនិក ផលិតផលស៊ីហ្សា និងផលិតផល អេចឈឺ ធី ភី បង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើខ្លាំងបំផុត

ភ្នំពេញ៖ ក្រសួងសុខាភិបាល កន្លងមកបានឲ្យដឹងថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានហាមឃាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់បារីអេឡិចត្រូនិក (E-cigarette) ផលិតផលស៊ីហ្សា (SHISHA) និងផលិតផល អេចណ៍ ធី ភី (HTP-Heated Tobacco Product) ដោយហេតុផលថា ផលិតផលទាំងនេះបង្កឱ្យមានផលប៉ះពាល់ ដល់សុខភាព និងបណ្តាលឱ្យអ្នកប្រើប្រាស់ងាយនឹងទទួលភាពញៀនដោយសារធាតុញៀនផ្សេងទៀត។ បារីអេឡិចត្រូនិកមានរូបរាង និងទំហំជាច្រើនប្រភេទ។ ភាគច្រើន នៃបារីអេឡិចត្រូនិក មានផ្នែក សម្រាប់បញ្ចេញកំដៅ និងផ្នែកដែលផ្ទុកសារធាតុរាវ។ បារីអេឡិចត្រូនិក បញ្ចេញចំហាយដោយសារ … Read More

ចិនឲ្យកងទ័ពជើងទឹក របស់ខ្លួន ចាប់ផ្តើមបើកអមការពារ នាវាដឹកទំនិញចិន ឆ្លងកាត់សមុទ្រក្រហម

ចិន៖ កងទ័ពជើងទឹករបស់ប្រទេសចិន បានចាប់ផ្តើមបើកអមការពារ នាវាដឹកទំនិញចិន ឆ្លងកាត់សមុទ្រក្រហម យោងតាមក្រុមហ៊ុន ដឹកជញ្ជូន និងឱ្យដឹងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន ។ ការការពារនេះកើតឡើង នៅពេលដែលក្រុមហ៊ុនដឹកជញ្ជូន ទំនិញជាច្រើនបានសម្រេចចិត្តវាងផ្លូវ ពាណិជ្ជកម្មដ៏សំខាន់ជាសកលនេះ ដោយសារ តែការវាយប្រហារពីក្រុមឧទ្ទាម ហួធី។ ចាប់តាំងពីខែវិច្ឆិកាមក ក្រុមឧទ្ទាម ហួធី ដែលគាំទ្រដោយអ៊ីរ៉ង់ បានបើកការ វាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចជាច្រើនលើកប៉ាល់ ដែលឆ្លងកាត់សមុទ្រក្រហម ជាទង្វើ ដែលក្រុមឧទ្ទាមនេះ និយាយថា គាំទ្រក្រុមសកម្មប្រយុទ្ធ ប៉ាឡេស្ទីនហាម៉ាស … Read More

ការបាញ់ទម្លាក់យន្តហោះ Il-76 របស់រុស្ស៊ី យោធាបារាំង ព្រមព្រៀង ជាមួយរុស្ស៊ីថា អ៊ុយក្រែនប្រើមីស៊ីល Patriot របស់អាមេរិក

បរទេស៖ កងកម្លាំងអ៊ុយក្រែន បានប្រើប្រាស់ប្រព័ន្ធការពារដែន អាកាស Patriot ដែលផ្គត់ផ្គង់ដោយអាមេរិក ដើម្បីបាញ់ ទម្លាក់យន្តហោះរុស្ស៊ី ដែលដឹកអ្នកទោសសង្គ្រាមអ៊ុយក្រែន តាមការសន្និដ្ឋានរបស់យោធាបារាំង ជាមន្ត្រីម្នាក់ បានប្រាប់សារព័ត៌មាន Associated Press កាលពីថ្ងៃសុក្រ។ អ្នកស៊ើបអង្កេតរុស្ស៊ី បានឈានដល់ការចេញ សេចក្តីវិនិច្ឆ័យដូចគ្នានេះដែរ ។ យន្តហោះរុស្ស៊ី Il-76 ត្រូវបានបាញ់ទម្លាក់នៅតំបន់ Belgorod កាលពីថ្ងៃពុធសប្តាហ៍មុន ខណៈដែលដឹកទាហានឈ្លើយសឹក អ៊ុយក្រែន (POWs) ៦៥ នាក់ដែលត្រូវបានចាប់ខ្លួន ដែលគ្រោងនឹងចូលរួម … Read More

អតីត រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្រីលង្កា ត្រូវបានចាប់ខ្លួនពីបទពាក់ព័ន្ធនឹងករណី ក្លែងបន្លំឳសថបង្កើន ភាពសុំានឹងជំងឺ

កូឡុំបូ៖ ប៉ូលីសបានលើកឡើងឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលស្រីលង្កា លោក Keheliya Rambukwella ត្រូវបានចាប់ខ្លួន កាលពីថ្ងៃសុក្រ សម្រាប់ការចោទប្រកាន់ថា រូបគាត់មាន ជាប់ ពាក់ព័ន្ធក្នុងរឿងលទ្ធកម្ម នៃការដេញថ្លៃថ្នាំបង្កើនភាព សុំានឹងជំងឺ ដែលជាផលិតផលក្លែងបន្លំ ប៉ះពាល់ដល់សុខភាពរបស់មនុស្ស បើតាមប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ។ លោកអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃម្សិលមិញនេះ បានមកបង្ហាញខ្លួន នៅមុខចៅក្រម Maligakanda ។ … Read More