សម្តេចតេជោ ហ៊ុន សែន បានឲ្យមេធាវីសិក្សាប្តឹង អនុប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាឲ្យក្រុមេធាវីរបស់គណបក្សប្រជាជនកម្ពុជា ធ្វើការសិក្សាដើម្បីប្តឹងផ្តល់ លោក សឹង សែនករុណា អនុប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) បន្ទាប់ពីមន្រ្តីអង្គការសិទ្ធិមនុស្សរូបនេះបានប្រមាថដល់គណបក្សប្រជាជនកម្ពុជានោះ។

តាមរយៈផេកហ្វេសបុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ថា គ្មានការយោគយល់ណាសម្រាប់ផ្តល់ឱ្យពួកអ្នកទៀតទេ ព្រោះនៅពេលអ្នកវាយប្រហារមកលើគណបក្សប្រជាជន ឬមកលើសម្តេចផ្ទាល់តើពួកអ្នកមានបានយោគយល់ដល់យើងដែរឬទេ? ។

សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់បន្ថែមទៀតថា «ក្នុងការចុះផ្សាយក៍មានការនិយាយ ដោយសឹង សែនករុណា។ ខ្ញុំសូមឱ្យមេធាវីគណបក្ស សិក្សាផ្លូវច្បាប់ដើម្បីប្តឹងមនុស្សម្នាក់នេះទៀត ប្រសិនមានមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់។