រុស្សីព្រមានធ្ងន់ៗលើលោកខាងលិច ប្រឆាំងនឹងការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី វាជាទង្វើខុសច្បាប់បំផុត

បរទេស៖ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង កាលពីថ្ងៃម្សិលមិញបានព្រមានធ្ងន់ៗថា អ្នកណាដែលរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី គឺនឹងប្រឈមនឹងផលវិបាកយូរអង្វែង។ លោក Dmitry Peskov បានធ្វើអត្ថាធិប្បាយនេះកើតឡើងបន្ទាប់ពីកាសែត Financial Times បានរាយការណ៍ថា ប្រទេស G7 កំពុងពិចារណាប្រើប្រាស់មូលនិធិរុស្ស៊ី ដែលបង្កកជាវត្ថុបញ្ចាំដើម្បីផ្តល់ហិរញ្ញប្បទានដល់អ៊ុយក្រែន។ នៅក្នុងអត្ថបទមួយដែល បានចេញផ្សាយកាលពីថ្ងៃសៅរ៍ កាសែត Financial Times បានអះអាងថា រដ្ឋាភិបាលបែលហ្ស៊ិកបានស្នើផែនការមួយ ដែលរដ្ឋាភិបាលលោកខាងលិចនឹងបង្កើនបំណុល ដើម្បីផ្តល់ហិរញ្ញប្បទានដល់រដ្ឋាភិបាលអ៊ុយក្រែន ហើយបន្ទាប់មកទាមទារឱ្យ រុស្ស៊ីសងបំណុលនោះ … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ៖ បណ្ដេញនគរបាល (ឈ្មោះ មាស ពិសិដ្ឋ អធិការរងក្រុងកំពត) ចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ

ប្រកាសរបស់ ក្រសួងមហាផ្ទៃ លេខ៖ ៥៧៣  ប្រក ស្តីពី ការបណ្ដេញនគរបាល (ឈ្មោះ មាស ពិសិដ្ឋ អធិការរងក្រុងកំពត) ចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

មជ្ឈិមបូព៌ា៖ ហេតុផលអ្វីបានជាអាមេរិក វាយប្រហារសងសឹក?

ប៉េកាំង៖ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស កាលពីយប់ថ្ងៃសៅរ៍ បានបើកការវាយប្រហារតាមផ្លូវអាកាសរួមគ្នា ទៅលើគោលដៅរបស់ក្រុមជីវពល Houthi ក្នុងប្រទេសយេម៉ែន ដែលជាលើកទី៣ ក្នុងរយៈពេលពីរសប្តាហ៍ យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែកុម្ភៈនេះ ។   មួយថ្ងៃមុន យោធាអាមេរិកក៏បានធ្វើការវាយប្រហារ តាមអាកាសលើគោលដៅជាង ៨៥ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដែលទាក់ទងនឹងកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) និងក្រុមជីវពលដែលពាក់ព័ន្ធក្នុងការសងសឹក ចំពោះការវាយប្រហារដោយយន្តហោះដ្រូន ដែលបានសម្លាប់ទាហានអាមេរិក ៣នាក់នៅហ្ស៊កដានីកាលពីថ្ងៃទី២៨ ខែមករា។   ហេតុផល​អ្វី​បាន​ជា​មាន​ការ​វាយ​ប្រហារ​ច្រើន​របស់​សហរដ្ឋ​អាមេរិក? … Read More

ល្គឹះណាគ្មានចែករំលែកភស្តុតាង ឥណ្ឌានឹងមិនជួយដល់ការស៊ើបអង្កេតកាណាដា លើឃាតកម្មមេដឹកនាំសាសនាស៊ីកទេ

បរទេស៖ ក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីម្សិលមិញថា ឧត្តមស្នងការឥណ្ឌា ប្រចាំប្រទេសកាណាដា បានប្រាប់សារព័ត៌មាន គ្លូប អែន ម៉ែល (Globe & Mail) ថាប្រទេសឥណ្ឌា នឹងមិនផ្តល់ព័ត៌មានដល់អ្នកស៊ើបអង្កេតកាណាដា ជុំវិញការសម្លាប់មេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីកទេ រហូតដល់ប្រទេសកាណាដា ចែករំលែកភស្តុតាងជាមួយខ្លួន។ លោក សានចាយ គូម៉ា វើម៉ា (Sanjay Kumar Verma) ស្នងការជាន់ខ្ពស់ បានប្រាប់សារព័ត៌មានដដែលនោះថា «យើងត្រូវការភស្តុតាងពាក់ព័ន្ធ និងជាក់លាក់ ដើម្បីយើងងាយស្រួលជួយអាជ្ញាធរកាណាដា។ បើយើងមិនបានមើលឃើញអ្វីដែលពាក់ព័ន្ធ និងជាក់លាក់ទេនោះ … Read More

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការអន្តរាគមន៍របស់រដ្ឋាភិបាល ជួយដល់ពលរដ្ឋ មិនមែនជាកិច្ចការងារអចិន្រ្ដៃយ៍នោះទេ

ភ្នំពេញ៖ នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា កិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាល ជួយទៅដល់ប្រជាពលរដ្ឋនៅក្នុងគ្រាជួបគ្រោះអាសន្ន គឺមិនមែនជាការជួយជាអចិន្រ្ដៃយ៍នោះទេ ប៉ុន្ដែជាការជួយប្រជាពលរដ្ឋក្នុងគ្រាមានទុក្ខលំបាក ហើយធ្វើយ៉ាងណាឱ្យប្រជាជនមានជីវភាពល្អប្រសើរឡើងវិញ រករស់បានដោយខ្លួនឯង។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានមានប្រសាសនស៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាធិបតី ក្នុងពិធី បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្តីការក្រសួងសង្គមកិច្ច។ សម្ដេចធិបតីថ្លែងថាសេដ្ឋកិច្ចរបស់កម្ពុជា គឺជាសេដ្ឋកិច្ចទីផ្សារសេរី ដូច្នេះរាជរដ្ឋាភិបាលចង់ធ្វើយ៉ាងណាឱ្យប្រជាជនមានជីវភាព រកត្រីបានដោយខ្លួនឯង គឺអាចរស់ដោយខ្លួនឯងបាន។ ប៉ុន្ដែត្រូវទទួលស្គាល់ផងថា រាល់ពេលទាំងអស់នៅក្នុងប្រទេសកម្ពុជាតែងតែមានពលរដ្ឋមិនអាចរកត្រីបានហើយ … Read More

សម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ ដោយសារតែខ្វះការយកចិត្តទុកដាក់ពីរដ្ឋនោះឡើយ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលមិនឲ្យបងប្អូន ប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារតែខ្វះការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងរដ្ឋនោះ ឡើយ ខណៈទិសដៅរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះនឹងបន្តផ្តល់ជំនួយសង្គមដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះបន្ថែមទៀត។ នាឱកាសអញ្ជើញជាអធិបតីនៃពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដើម្បីចក្ខុវិស័យ និងក្តីស្រមៃរបស់ប្រជាពលរដ្ឋគ្រប់រូបនោះ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាប្តេជ្ញាបន្តអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គម ឲ្យមានលក្ខណៈប្រមូលផ្តុំ សុគតភាព … Read More

សម្តេចធិបតី នាយករដ្ឋមន្រ្តី៖ បញ្ហាគ្រឿងញៀន ការជួញដូរមនុស្ស និងការរំលោភបំពានកុមារ ទាមទារឲ្យរាជរដ្ឋាភិបាលដោះស្រាយជាចាំបាច់បំផុត

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាសេពគ្រឿងញៀនក្នុងសង្គម បញ្ហាការជួញដូរមនុស្ស អំពើហិង្សាលើគ្រួសារ បញ្ហាការរំលោភបំពានលើកុមារ និងបញ្ហាមួយចំនួនទៀត ទាមទារឲ្យរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ និងធ្វើការដោះស្រាយខ្ពស់បំផុត។ សម្តេចធិបតីបានថ្លែងថា កម្ពុជាក៏ដូចជាប្រទេសនានានៅលើពិភពលោកកំពុងរងឥទ្ធិពល នៃជម្លោះភូមិសាស្រ្តនយោបាយ, ការប្រជែកឥទ្ធិលរបស់ប្រទេសមហាអំណាច, សង្រ្គាម, ការប្រែប្រួលអាកាសធាតុ និងបញ្ហាផ្សេងៗជាច្រើនទៀត ខណៈបច្ច័យទាំងនេះព្រមទាំងស្ថានភាពរងគ្រោះ និងងាយរងគ្រោះដូចជាករណីសេពគ្រឿងញៀន ការជួញដូរមនុស្ស បញ្ហាហិង្សាលើគ្រួសារ និងការរំលោភបំពានលើកុមារ សុទ្ធតែជាបញ្ហាកង្វល់ ដែលទាមទារឲ្យរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ និងដោះស្រាយខ្ពស់បំផុត។ ការលើកឡើងរបស់សម្តេចធិបតីនេះ គឺបានធ្វើឡើងក្នុងឱកាសអញ្ជើញ … Read More