ការហក់ឡើងតម្លៃប្រេងឥន្ធនៈខ្ពស់ពេក ប្រជាពលរដ្ឋស៊ីរីនៅទីក្រុង Sweida នាំគ្នាតវ៉ាប្រឆាំង
ស៊ីរី៖ ស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ទៅ ហើយនិងការហក់ឡើងខ្ពស់តម្លៃប្រេងឥន្ធនៈ ប្រជាពលរដ្ឋស៊ីរីរាប់រយនាក់ បានជួបជុំគ្នានៅទីក្រុង Sweida របស់ជនជាតិដើមភាគតិច Druze ដើម្បីតវ៉ាប្រឆាំងរដ្ឋភិបាល ។ រូបភាពវីដេអូឃ្លីប ឃើញក្រុមបាតុករ នាំគ្នាស្រែកតវ៉ា និងគ្រវីទង់ជាតិនៅទីលានចតុរង្គ Al-Sayr ។ ប្រទេសសីរី បានស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដែលគេមើលឃើញរូបិយបណ្ណរបស់ពួកគេ ធ្លាក់ចុះខ្លាំងបំផុតបើធៀបនឹងប្រាក់ដុល្លារ ។ រដ្ឋាភិបាលនិយាយថា ការកាត់បន្ថយកម្មវិធីឧបត្ថម្ភធនដើម្បីជួយដោះបន្ទុករដ្ឋដែលត្រូវព្រនុងទណ្ឌកម្មលោកខាងលិចមួយនេះ នឹងប៉ះពាល់តែអ្នកមានប៉ុណ្ណោះ ប៉ុន្តែក្រុមបាតុកម្មជាច្រើន និយាយថា ចំណាត់ការបែបនេះ កាន់តែបង្កការលំបាកកាន់តែខ្លាំងដល់រាស្រ្តសាមញ្ញ ដែលរងគ្រោះអស់រយៈពេល ១ទសវត្សរ៍មកហើយដោយសារសង្រ្គាម … Read More