លោក ថាក់ស៊ីន មិនបានស្ថិតនៅបន្ទប់ VIP នោះទេ និងសូម្បីម៉ាស៊ីនត្រជាក់ក៏គ្មានផង
ថៃ៖ អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មិនទទួលបានសិទ្ធិ ពិសេសណាមួយឡើយ បានលើកឡើងដោយទទូច កាលពីថ្ងៃពុធនេះរបស់ប្រធានមន្ទីរពេទ្យ Police General ។
នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ បើយោងតាមសារព័ត៌មាន The Nation បានចេញផ្សាយឱ្យដឹងថា លោកថាក់ស៊ីន កំពុងត្រូវបានតាមដានយ៉ាងដិតដល់ដោយក្រុមវេជ្ជបណ្ឌិតមួយក្រុម ដែលមានគ្នា ៦នាក់ បន្ទាប់ពីលោកត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យភ្លាមៗ កាលពីព្រឹកថ្ងៃពុធ ។
ឧត្តមសេនីយ៍ទោ Soponrat Singhajaru អគ្គនាយកមន្ទីរពេទ្យ បានបដិសេធថា លោកថាក់ស៊ីន គឺមិនត្រូវបានគេដាក់នៅក្នុងបន្ទប់ពិសេស VIP នៅជាន់ទី ១៤ ក្នុងមន្ទីរពេទ្យនោះទេ។ លោកថា លោកថាក់ស៊ីន ពិតជាត្រូវបានគេដាក់ នៅក្នុងបន្ទប់គ្មានម៉ាស៊ីនត្រជាក់នៅជាន់ទី១៤ ដែលជាកន្លែង ដែលអ្នកជំងឺ Covid-19 ត្រូវបានព្យាបាល ។
ម៉្យាង «ម៉ាស៊ីនត្រជាក់នៅជាន់នោះ ខូច ដូច្នេះកង្ហារពីរត្រូវបានគេប្រើ សម្រាប់ឱ្យមានខ្យល់»។ លោក Soponrat ក៏បានទទូចថា បន្ទប់របស់លោក ថាក់ស៊ីន ក៏មិនមានទិដ្ឋភាពល្អនៃទីក្រុងដែរ ព្រោះបន្ទប់នៅខាងនោះពន្លឺថ្ងៃចាំងចូលផ្ទាល់ ហើយក្តៅនៅពេលថ្ងៃ។
ប៉ូលិសភូមិន្ទថៃ មិនត្រូវបានគេជូនដំណឹង ជាមុនអំពីលោកថាក់ស៊ីន ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនោះទេ ដោយបន្ថែមថា ការផ្ទេរលោកមកគឺជាការសង្គ្រោះបន្ទាន់។ លោកថា លោក ថាក់ស៊ីន ឈឺទ្រូងភ្លាមៗ ហើយមានអុកស៊ីហ្សែនទាប សម្ពាធឈាមរបស់គាត់ក៏ឡើងខ្ពស់ខ្លាំងដែរ ហើយគាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៃពន្ធនាគារ Remand ទីក្រុងបាងកក នៅយប់ដំបូង ដែលលោកជាប់ពន្ធនាគារ បើតាមការនិយាយរបស់លោក Soponrat ៕