រុស្ស៊ីកាន់តែអស្ចារ្យនៅគ្រប់សមរភូមិ ការប្តេជ្ញាមេទាហានស៊ីឈ្នួល Wagner
ការបន្តជ្រើសរើសទាហាន ហើយកំពុងខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំ ពីក្រុមហ៊ុនយោធាឯកជន Wagner ដើម្បីធ្វើឲ្យប្រទេសរុស្ស៊ីកាន់តែអស្ចារ្យ។ មិនត្រឹមប៉ុណ្ណឹង Wagner ក៏កំពុងព្យាយាមជួយតំបន់អាហ្រ្វិក ឲ្យកាន់តែមានសេរីភាពផងដែរ។ នេះបើតាមការអះអាងពីមេទាហានស៊ីឈ្នួលលោក Yevgeny Prigozhin នៅក្នុងសុន្ទរកថាជាវីដេអូថ្មីមួយ។
លោក Prigozhin តែងតែប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម មុនការបះបោរកាលពីចុងខែមិថុនា ចំពេលមានជម្លោះជាមួយក្រសួងការពារជាតិរុស្ស៊ី នៅស្ងៀមប្រហែលពីរខែ បន្ទាប់ពីការចេញវិដេអូពីមេក្រុម Wagner ។
ទីបំផុត Wagner ត្រូវបានដាក់ពង្រាយទៅកាន់សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់រុស្ស៊ីគឺបេឡារុស ក្រោមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រធានាធិបតី Alexander Lukashenko។
ប្រទេសប៉ូឡូញ បានបង្ហាញក្តីបារម្ភម្តងហើយម្តងទៀតអំពីវត្តមានរបស់ក្រុមទាហាន Wagner នៅក្នុងប្រទេសបេឡារុស ថែមទាំងអះអាងថា ទាហានទាំងនេះ ព្យាយាមរំលោភព្រំដែនទៀតផង។