ប្រេងម៉ាស៊ីនក្លែងក្លាយម៉ាក់TOTAL និងTRA CHANG សមត្ថកិច្ចសម្រេចបិទឃ្លាំងមួយកន្លែង
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២៣នេះ សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ បានសម្រេចបិទឃ្លាំងមួយកន្លែងស្ថិតនៅភូមិ ឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីរកឃើញថាឃ្លាំងមួយនេះបានលួយវេចខ្ចប់ និងផលិតប្រេងម៉ាស៊ីនក្លែង ក្លាយម៉ាក TOTAL និង TRA CHANG។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានចុះប្រតិបត្តិការផ្ទាល់នោះបានឲ្យដឹងថា ក្រោមការបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិ បញ្ញាក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ដោយ លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង … Read More