កុមារយ៉េម៉ែន WHO សម្តែងកង្វល់ពីការកើនឡើងនៃជំងឺកញ្ជ្រឹល និងជំងឺស្អូច

កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣ អង្គការសុខភាពពិភពលោក (WHO) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងករណីជំងឺកញ្ជ្រឹល និងស្អូច ក្នុងចំណោមកុមារ នៅក្នុងប្រទេសយ៉េម៉ែនដែលហែកហួរដោយសង្រ្គាម បន្ទាប់ពីការងារចាក់ថ្នាំបង្ការរបស់ខ្លួន ប្រឈមនឹងការខ្វះខាតថវិកា។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ WHO បានឲ្យដឹងគិតត្រឹមថ្ងៃទី៣១ ខែកក្កដា ចំនួនករណីសង្ស័យថា មានកើតជំងឺកញ្ជ្រឹល និងស្អូច នៅក្នុងប្រទេសយ៉េម៉ែន បានកើនឡើងដល់ជិត ៣៤.៣០០នាក់ ហើយមានអ្នកស្លាប់ចំនួន ៤១៣នាក់ បើធៀបនឹងករណី ២៧.០០០ និងេពាក់ព័ន្ធនឹងការស្លាប់ ២២០ករណី ក្នុងឆ្នាំ២០២២។ … Read More

ក្រោយព្យុះត្រូពិក Idalia ប្រជាពលរដ្ឋអាមេរិកវិលត្រឡប់មកកាន់ផ្ទះនៅតំបន់ឆ្នេរឈូងសមុទ្ររដ្ឋ Florida វិញ

សហរដ្ឋអាមេរិក៖ ប្រជាពលរដ្ឋរស់នៅតាមតំបន់ឆ្នេរក្រចកសេះ បានវិលត្រឡប់មកកាន់ផ្ទះសម្បែងរបស់ពួកគេវិញ ក្រោយព្យុះសង្ឃរា Idalia បោកបក់ផុតបាត់ទៅ។ ក្នុងនាមជាព្យុះប្រភេទទី ៣ ព្យុះ Idalia បានបោកបក់លើតំបន់ឆ្នេររបស់រដ្ឋផ្ល័រីដា សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃពុធ ដោយបោកបក់ក្នុងកម្លាំងខ្យល់បក់ជាង ២០០គ.មក្នុង១ម៉ោង និងនាំមកជាមួយភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រខ្លាំង ។ ទិដ្ឋភាពទូទៅរបស់តំបន់ឆ្នេរមួយនេះ ស្របពេលដែលឧទ្ធម្ភាគចក្រហោះក្រឡឹងពីលើ បង្ហាញរូបភាពរងគ្រោះបង្កឡើងដោយសារកម្លាំងធម្មជាតិ ។ នៅក្នុងចំណោមកម្ទេចកម្ទីទាំងនោះ មានទាំងផ្ទះបាក់រលំមួយខ្នង រថយន្តលិចក្នុងទឹក ហើយនិងឃ្លាំងរងការបំផ្លិចបំផ្លាញ ។ លោកតា John Abrandt វ័យ … Read More

លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ទទួលបានប្រោសប្រទានពី ព្រះមហាក្សត្រថៃ កាត់បន្ថយការជាប់ពន្ធនាគារដល់មកនូវត្រឹម ១ឆ្នាំ

ថៃ៖ អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបាន ព្រះមហាក្សត្រថៃ Maha Vajiralongkorn ប្រោសប្រទានបន្ថយរយៈពេលនៃការជាប់ពន្ធនាគាររបស់ មកត្រឹម ១ឆ្នាំ ក្នុងរង្វង់ប៉ុន្មានថ្ងៃ បន្ទាប់ពីអតីតមេដឹកនាំរូបនេះ វិលត្រឡប់មកកាន់មាតុប្រទេសវិញ ក្រោយនិរទេសខ្លួនរយៈពេល ១៥ឆ្នាំ។ ព្រះរាជសារប្រកាសព័ត៌មានពីបរមរាជវាំង បានឲ្យដឹងថា៖ «លោក ថាក់ស៊ីន បានទទួលយកទោសឧក្រិដ្ឋកម្មរបស់លោក និងបង្ហាញនូវវិប្បដិសារី» ដោយប្រាប់ពីការពាក់ព័ន្ធនឹងការមានជំងឺរបស់អតីតនាយករដ្ឋមន្ត្រីរូបនេះផងដែរ។ គូររំលឹកបន្តិច លោក ថាក់ស៊ីន វ័យ ៧៤ឆ្នាំ ត្រូវបានបញ្ជូនទៅឃុំឃាំង … Read More

អ្វីទៅជាមូលបត្របំណុល (BONDS)?

យោងតាមផ្សារមូលបត្រកម្ពុជាបានឲ្យនិយមន័យថា ជាសញ្ញាបណ្ណ ឬបណ្ណបំណុលជាប្រភេទមូលបត្របំណុល ដែលតំណាងឲ្យកិច្ចសន្យាខ្ចីប្រាក់រវាងបុគ្គលបោះផ្សាយមូលបត្របំណុល (រូមមានសាជីវកម្ម សហគ្រាសរដ្ឋ ឬរាជរដ្ឋាភិបាល) និងវិនិយោគិន (ម្ចាស់មូលបត្របំណុល)។ និយាយឲ្យស្រួលស្តាប់ វាតំណាងឲ្យភាពជាម្ចាស់បំណុល មានន័យថា ប្រសិនបើយើងបានទិញបណ្ណបំណុលដែលបោះផ្សាយដោយក្រុមហ៊ុនសាជីវកម្ម ឬរដ្ឋ នោះយើងគឺជាម្ចាស់បំណុលរបស់ស្ថាប័នទាំងនោះ។ បុគ្គលបោះផ្សាយមូលបត្របំណុលមានកាតព្វកិច្ចបង់ឲ្យវិនិយោគិននូវទឹកប្រាក់ជាក់លាក់មួយជាទៀងទាត់ដែលហៅថា “គូប៉ុង” ឬ “ការប្រាក់” (លើកលែងសម្រាប់សញ្ញាបណ្ណគ្មានការប្រាក់) ព្រមទាំងបង់ប្រាក់ដើមនៅពេលដែលសញ្ញាបណ្ណ នោះដល់កាលកំណត់សង ដែលហៅថា “ឥណប្រទិទាន”។ តើចាំបាច់អីត្រូវបោះបណ្ណបំណុលលក់? ការបោះផ្សាយបណ្ណបំណុលលក់នេះ គឺធ្វើឡើងដើម្បីប្រមូលទុនវិនិយោគបន្ថែម ឬបង្វិលសាច់ប្រាក់ ឬដើម្បីបំពេញលំហូរសាច់ប្រាក់ដែលខ្វះខាតនៅក្នុងអាជីវកម្ម ឬដើម្បីធ្វើហិរញ្ញប្បទានបំណុលឡើងវិញ(Debt … Read More

ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ សេចក្តីជូនដំណឹង ការស្នើសុំការអនុញ្ញាតឱ្យប្រើប្រាស់ហត្ថពលកម្មបរទេសសម្រាប់ឆ្នាំ២០២៤

📢 កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ សេចក្តីជូនដំណឹង ស្តីពី ការស្នើសុំការអនុញ្ញាតឱ្យប្រើប្រាស់ហត្ថពលកម្មបរទេសសម្រាប់ឆ្នាំ២០២៤ លេខ: ០២៤/២៣ ក.ប/ស.ជ.ណ.ម.ហ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងតម្លៃប្រេង

📢 នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ទនៈតាមស្ថានីយ៍ លេខ ២៨៥៣ ព.ណ អដល ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

ទីផ្សារបន្តឈ្នះនៅថ្ងៃត្រង់ បន្ទាប់ពីរបាយការណ៍អតិផរណាសំខាន់ៗ

ភាគហ៊ុនរបស់សហរដ្ឋអាមេរិកបានកើនឡើងខ្ពស់នៅពេលថ្ងៃត្រង់ ហើយឆ្ពោះទៅរកការឈ្នះរយៈពេលប្រាំថ្ងៃ ខណៈរបាយការណ៍អតិផរណាដ៏សំខាន់មួយបានបង្ហាញពីការកើនឡើងតិចតួចនៅក្នុងខែកក្កដា វាបានជំរុញឱ្យមានក្តីសង្ឃឹមថា Fed ចាប់យកការដំឡើងអត្រាការប្រាក់មកវិញ។ Dow, S&P 500, និង Nasdaq សុទ្ធតែឡើងខ្ពស់ជាងមុន បើទោះជាកំពុងឈានទៅដល់ការបញ្ចប់ខែសីហាជាមួយនឹងការខាតបង់ប្រចាំខែក៏ដោយ។ ភាគហ៊ុនរបស់សហរដ្ឋអាមេរិកបានកើនឡើងនៅពាក់កណ្តាលថ្ងៃព្រហស្បត្តិ៍ ទី 31 ខែសីហា ឆ្នាំ 2023 ហើយបានឆ្ពោះទៅរកប្រៀបឈ្នះជាប់គ្នាទី 5 ខណៈដែលរបាយការណ៍បានបង្ហាញថាអតិផរណាបានកើនឡើងតិចតួចកាលពីខែមុន។ Salesforce គឺជាភាគហ៊ុនបានដំណើរការល្អបំផុតនៅក្នុង Dow ខណៈដែលក្រុមហ៊ុនបានកាត់បន្ថយការចំណាយ និងបានធ្វើការផ្លាស់ប្តូរបន្ថែមទៀតចូលទៅក្នុងបញ្ញាសិប្បនិម្មិត។ Hormel Foods បានកាត់បន្ថយការណែនាំសេវារបស់ខ្លួនលើតម្លៃសាច់ជ្រូក … Read More

Binance បើកដំណើរការសេវាផ្ទេរប្រាក់ ‘ផ្ញើសាច់ប្រាក់’ នៅ Latam

Binance ជា exchange រូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតបានប្រកាសពីការចាប់ផ្តើមនៃ “ផ្ញើសាច់ប្រាក់” ដែលជាសេវាផ្ទេរប្រាក់ដែលផ្តោតលើ Latam ។ សេវ៉ាកម្មដែលទើបនឹងចេញថ្មីនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់នៅក្នុងប្រទេសចំនួនប្រាំបួននៅក្នុងតំបន់អាចផ្ញើគ្រីបតូទៅកាន់គណនីធនាគាររបស់មិត្តភក្តិ ឬក្រុមគ្រួសារនៅក្នុងប្រទេសអាហ្សង់ទីន និងកូឡុំប៊ីដោយផ្ទាល់ ដោយឆ្លងកាត់អន្តរការីភាគីទីបី។  

បញ្ហាផែនទីព្រំដែន ចិនប្រាប់ឥណ្ឌាឲ្យរក្សាភាពស្ងប់ស្ងាត់

ចិន៖  «រក្សាភាពស្ងប់ស្ងាត់» ជាពាក្យរបស់ចិនបានប្រាប់ឥណ្ឌា លើផែនទីចិនថ្មី ដែលក្រុងដែលីនិយាយថា ជាការអះអាងសិទ្ធិលើទឹកដីរបស់ខ្លួន។ ប្រទេសឥណ្ឌា បានតវ៉ាបន្ទាប់ពីទីក្រុងប៉េកាំងបានចេញផ្សាយផែនទីបង្ហាញពីរដ្ឋអារុណាចាល ប្រាដេស (Arunachal Pradesh) ភាគឦសាន និងខ្ពង់រាបអាក់សៃ ជីន ( Aksai Chin) ដែលមានជម្លោះជាទឹកដីរបស់ប្រទេសចិន។ ទីក្រុងប៉េកាំង បានឆ្លើយតបដោយនិយាយថា ប្រទេសជិតខាងរបស់ខ្លួន គួរតែជៀសវាងពី«ការបកស្រាយហួសហេតុ»អំពីបញ្ហានេះ។ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ( Xi Jinping) ទំនងជានឹងមិនចូលរួមកិច្ចពិភាក្សារបស់មេដឹកនាំG20 នៅទីក្រុងដែលី នៅសប្តាហ៍ក្រោយទេ បើយោងលើរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ … Read More