ការបង្កើតគេហទំព័រសម្រាប់អាជីវកម្មអនឡាញគឺជាជំហានដ៏សំខាន់មួយសម្រាប់សហគ្រិន។ អ្នកអាចទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនជាច្រើនជាមួយនឹងមាតិកាដែលមានគុណភាពនៅលើគេហទំព័រល្អ។ ប៉ុន្តែចំណុចមួយដែលម្ចាស់គេហទំព័ររបស់ក្រុមហ៊ុនភាគច្រើនមិនអើពើឬមើលរំលងគឺ ដំណើរការនៃការជ្រើសរើសសេវាកម្មបង្ហោះគេហទំព័រដែលគេអាចទុកចិត្តបាន។ ការជ្រើសរើសក្រុមហ៊ុនបង្ហោះគេហទំព័រល្អនឹងធានាថាគេហទំព័ររបស់អ្នកដំណើរការបានជាប់លាប់និងមានសុវត្ថិភាពខ្ពស់។ ការជ្រើសរើសខុសអាចបណ្តាលឱ្យមានបញ្ហានិងការខាតបង់ថវិកាច្រើន។ នៅក្នុងអត្ថបទនេះ យើងមានផ្តល់នូវគន្លឹះខ្លះៗក្នុងការជ្រើសរើសសេវាកម្មបង្ហោះគេហទំព័រដែលសមរម្យសម្រាប់អ្នក។ ពិចារណាអំពីប្រភេទសេវាកម្មបង្ហោះដែលអ្នកត្រូវការ ក្រុមហ៊ុនបង្ហោះគេហទំព័រ (domain hosting) ល្អៗមានផ្តល់នូវប្រភេទសេវាកម្មផ្សេងៗគ្នា ហើយការជ្រើសរើសឱ្យបានសមរម្យនឹងអាស្រ័យលើតម្រូវការរបស់អ្នក។ សម្រាប់គេហទំព័រថ្មីដែលមានអ្នកចូលប្រើតិច សេវាបង្ហោះរួម (shared hosting) អាចជាជម្រើសល្អ។ ប្រសិនបើអ្នកគិតថានឹងមានអ្នកចូលប្រើច្រើន ឬអ្នកត្រូវដំណើរការកម្មវិធីច្រើននៅលើគេហទំព័ររបស់អ្នក អ្នកគួរស្វែងរកសេវាបង្ហោះលើក្លោដ (cloud hosting) ឬម៉ាស៊ីនមេឯកជននិម្មិត (virtual private server, VPS)។ ប្រសិនបើអ្នកជាម្ចាស់គេហទំព័រថ្មីមិនសូវមានបទពិសោធន៍ … Read More