វិធីរកចំណូលសម្រាប់អ្នកនៅផ្ទះ
ក្នុងបញ្ហាតែងតែមានបង្កើតជាឱកាស សំខាន់ថាតើយើងចេះចាត់ចែងវាតាមវិធីសាស្ត្របែបណា? ក្នុងយុគសម័យទីផ្សារឌីជីថលមានសម្បូរបែបណាស់ ទាំងការងារពេញម៉ោង ក្រៅម៉ោង និងការងារដែលអាច ធ្វើបាននៅគ្រប់ទីកន្លែង។ ការងារឌីជីថលមិនកំណត់ពេលវេលា និងទីតាំងច្បាស់លាស់ណាស់ណាទេ ហើយមានការបត់បែនស័ក្តិសម បំផុតជាមួយអ្នកដែលចង់ឆ្លៀតពេលវេលារកប្រាក់បន្ថែម (Side Hustle) ដូចជាបងប្អូនស្ត្រីមេផ្ទះ សិស្ស និស្សិត ឬក៏សម្រាប់អ្នកដែលមិនចង់ធ្វើការនៅការិយាល័យបែប ៨ព្រឹក-៥ល្ងាច ទាំងស្រុងតែម្ដង។ ខាងក្រោមនេះជាការងារ មួយចំនួនដែលបងប្អូនអាចធ្វើការពិចារណាជ្រើសរើសបាននៅផ្ទះ ៖ លក់អនឡាញ៖ ការលក់នៅតាមប្រព័ន្ធអ៊ីនធឺណេតកំពុងតែមានសន្ទុះខ្លាំង ជាពិសេសទៅលើការលក់ផលិតផលប្រសើរជាងការលក់សេវាកម្ម។ ការប្រកបរបរនេះអាចនឹងពិបាកក្នុងការចាប់ផ្តើមដោយសារតែទីផ្សារចង្អៀត ប៉ុន្តែប្រសិនបើបងប្អូន មានគំនិតដែលប្លែក ឬផលិតផលណាថ្មីប្រាកដជាមានឱកាសជោគជ័យកាន់តែធំ។ ការងារឯករាជ្យ៖ ការងារឯករាជ្យ … Read More