សម្ដេចធិបតី អំពាវនាវអ្នកធុរកិច្ចម៉ាឡេស៊ីមកទស្សនកិច្ចផ្ទាល់ និងចាប់ឱកាសវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់បណ្ដាអ្នកធុរកិច្ច និងវិនិយោគិនម៉ាឡេស៊ីអញ្ជើញមកធ្វើទស្សនកិច្ចដោយផ្ទាល់នៅប្រទេសកម្ពុជា ដើម្បីបានស្វែងយល់ និងអាចចាប់ឱកាសវិនិយោគនៅប្រទេសកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជាផ្ដល់ឱកាស និងយកចិត្តទុកដាក់ខ្ពស់ចំពោះវិនិយោគិនបរទេស ជាពិសេសលើការអនុគ្រោះពន្ធ និងសម្របសសម្រួលដល់ការរៀបចំឯកសារ លើការវិនិយោគនៅកម្ពុជា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានអំពាវនាវដល់បណ្ដាវិនិយោគិន និងអ្នកធុរកិច្ចម៉ាឡេស៊ីបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិម៉ាឡេស៊ី នៅប្រទេសម៉ាឡេស៊ីនារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។ វេទិកាធុរកិច្ចនេះមានការអញ្ជើញចូលរួមពីក្រុមហ៊ុនរបស់ប្រទេសទាំងពីរ និងតំណាងពីស្ថាប័នពាក់ព័ន្ធសរុបជាង ៤០០ … Read More