កម្ពុជា-ឥណ្ឌូនេស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែល្អបន្ថែមទៀត
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសលើវិស័យការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម ទេសចរណ៍ និងសន្តិសុខជាដើម។ ការប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតរបស់ប្រមុខដឹកនាំប្រទេសទាំងពីរនេះ គឺបានធ្វើឡើងនៅនារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលភាគីទាំងពីរបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ នៅក្នុងកិច្ចជំនួបនោះថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគ្នាទៅវិញទៅមកដោយក្ដីសោមនស្សរីករាយ ដែលថ្នាក់ដឹកនាំទាំងពីរមានជំនួបទ្វេភាគីជាថ្មី … Read More