កម្ពុជា និងជប៉ុនរៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីលើកទី១ ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

ភ្នំពេញ ៖  រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ទួត បញ្ញា និងឯកឧត្តម ហ្វឺណាកុហ្សឺ តាកហិរូ (FUNAKOSHI Takehiro) អនុរដ្ឋមន្ដ្រីការបរទេស នៃប្រទេសជប៉ុន បានធ្វើជាសហប្រធានដឹកនាំកិច្ច ពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីការបរទេស កម្ពុជា-ជប៉ុន លើកទី១ នៅទីក្រុងតូក្យូ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ កិច្ចពិភាក្សានេះត្រូវបានរៀបចំ ឡើងស្របពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងការទូត។ ភាគីទាំងពីរបានយល់ស្របគ្នាថា ទំនាក់ទំនងកម្ពុជា-ជប៉ុនបានរីកចម្រើនកាន់តែខ្លាំង ដែលឈានដល់កម្រិតថ្មីជាមួយនឹងការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី … Read More

រដ្ឋបាលរាជធានីភ្នំពេញ ៖ ទីតាំងសប្បាយភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។

សេចក្ដីជូនដំណឹងរបស់ រដ្ខបាលរាជធានីភ្នំពេញ ស្តីពី ទីតាំងសប្បាយភាពក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ស្នងការនគរបាលខេត្តក្រចេះ ៖ សម្រេចផ្អាកការងារ លោកមេប៉ុស្តិ៍ស្រែចារ ជាបណ្តោះអាសន្ន។​

សេចក្តីបំភ្លឺព័ត៌មាន របស់  ស្នងការនគរបាលខេត្តក្រចេះ ករណីឃាត់ការសម្ដែងល្ខោននៅក្នុងវត្ត ដោយសម្រេចផ្អាកការងារលោកមេប៉ុស្តិ៍ស្រែចារ ជាបណ្តោះអាសន្ន និងឱ្យបង្ហាញមុខនៅការិយាល័យបុគ្គលិករៀងរាល់ម៉ោងធ្វើការ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

WHO ស្នើសុំឲ្យប្រទេសចិន ស្វែងរកព័ត៌មានលម្អិត ស្តីពីការផ្ទុះជំងឺផ្លូវដង្ហើម។

អង្គការសុខភាពពិភពលោក (WHO) បានស្នើសុំជាផ្លូវការឲ្យប្រទេសចិន ផ្តល់ព័ត៌មានលម្អិតអំពីការកើនឡើងនៃជំងឺផ្លូវដង្ហើម និងបានរាយការណ៍អំពីចង្កោមនៃជំងឺរលាកសួតចំពោះកុមារ ។ WHO បានថ្លែង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាជ្ញាធរចិនមកពីគណៈកម្មាធិការសុខភាពជាតិ បានធ្វើសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ដើម្បីរាយការណ៍ពីការកើនឡើងនៃជំងឺផ្លូវដង្ហើម នៅក្នុងប្រទេសនេះ ។ ទីភ្នាក់ងារសុខភាពពិភពលោក បានអះអាងថា អាជ្ញាធរចិន បានសន្មតថា ការកើនឡើងនេះដោយសារតែការដកការរឹតបន្តឹងនៃជំងឺCOVID-19 និងការចរាចរនៃភ្នាក់ងារបង្កជំងឺ ដែលគេស្គាល់ដូចជា គ្រុនផ្តាសាយ ជំងឺរលាកសួតមីកូផ្លាស្មា (mycoplasma)(ការឆ្លងមេរោគបាក់តេរីទូទៅ ដែលជាធម្មតាប៉ះពាល់ដល់កុមារតូចៗ) វីរុសផ្លូវដង្ហើម និងវីរុសដែលបង្កឡើងដោយជំងឺកូវីដ១៩ ៕ … Read More

ការដើរតួនាទី ជាអ្នកចរចា«ដ៏សំខាន់» សម្រាប់ប្រទេសកាតា ដើម្បីដោះលែងចំណាប់ថ្នូរជាមួយកិច្ចព្រមព្រៀងអ៊ី ស្រាអែល-ហាម៉ាស

បរទេស ៖ ការបង្កើនឋានៈរបស់ខ្លួន សម្រាប់ប្រទេសកាតាជាអំណាចឯកទេស ក្នុងការដោះស្រាយស្ថានការណ៍ចំណាប់ថ្នូរដ៏ស្មុគស្មាញ ដោយប្រើឥទ្ធិពលរបស់ខ្លួន ដើម្បីជួយធានាដល់ការដោះលែងចំណាប់ថ្នូរ ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ។ ក្រុមអ្នកវិភាគ បាននិយាយថា ប្រទេសកាតា បានគោរពទង្វើ ដែលមានតុល្យភាពប្រកបដោយការប្រុងប្រយ័ត្ន ដោយអនុញ្ញាតឲ្យខ្លួន បង្កើតការទំនាក់ទំនងដ៏កក់ក្តៅជាមួយមហាអំណាចលោកខាងលិច ខណៈពេលដែលរក្សាទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធ និងរដ្ឋដែលត្រូវបានចាត់ទុកថាជាសត្រូវ រួមទាំងសម្ព័ន្ធមិត្តជិតស្និទ្ធផងដែរ ។ លោក ម៉ាយេដ អាល់ អានសារី (Majed Al-Ansari) ជាអ្នកនាំពាក្យក្រសួងការបរទេសកាតា បានប្រាប់សារព័ត៌មាន AFP ថា … Read More

សម្ដេចធិបតីមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជាកសាងបានមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំ

ភ្នំពេញ ៖ ប្រទេសកម្ពុជា ក្នុងរយៈកាលជាងពីរ​ទសវត្សរ៍​ចុងក្រោយនេះ ​ផ្ដើមចេញពីនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន​ អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា កម្ពុជាកសាងបាននូវ​មូលដ្ឋាន​គ្រឹះសេដ្ឋកិច្ចរឹងមាំ​សម្រាប់ការអភិវឌ្ឍ​ ដោយប្រកាន់យកប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ តាមប្រសាស៍លើកឡើងពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ។ ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងសន្និសីទចក្ខុវិស័យ​ប្រទេសកម្ពុជា​ឆ្នាំ២០២៣ សម្ដេចធិបតី មានប្រសាសន៍ក្នុងការរៀបចំឡើងនៅសណ្ឋាគារសុខា នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា សន្និសីទនេះគឺជាវេទិកាដ៏សំខាន់។ ដោយសារប្រធានបទឆ្នាំនេះ ផ្ដោតលើការ​គិតគូរ ពីដំណើរការរបស់កម្ពុជា ឆ្ពោះទៅឆ្នាំ ២០៣០ … Read More

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើក៤ចំណុចអំពីបរិការណ៍សកលលោកចំពោះបញ្ហាសេដ្ឋកិច្ច និងអភិបាលកិច្ច

ភ្នំពេញ ៖​ ក្នុងឱកាស​អញ្ជើញ​ជាអធិបតី សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០២៣ ស្ដីពីចក្ខុវិស័យ​ប្រទសកម្ពុជាឆ្នាំ ២០៣០ និងឆ្នាំបន្តបន្ទាប់ ដែលរៀបចំឡើងនៅសណ្ឋាគារសុខា សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត ​ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចបានលើកឡើងចំនួន ៤ ចំណុចសខាន់ អំពីបរិការណ៍សកលលោកលើបញ្ហាសេដ្ឋកិច្ច និងអភិបាលកិច្ច ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា កម្ពុជាក៏បានពង្រីកទីផ្សារបស់ខ្លួនបន្ថែម ទៅកាន់​ប្រទេសផ្សេងៗក្នុងតំបន់អាស៊ានបូក ៣ ដោយកាត់បន្ថយជាបណ្ដើៗ នូវការពឹងផ្អែកទាំង​ស្រុងទៅលើទីផ្សារសហរដ្ឋអាមេរិក … Read More

 ការប្រកាសលទ្ធផលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រឡងជាប់សរុប ៩៨ ៤៦០នាក់

នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០២៣នេះក្រសួងអប់រំយុវជន និងកីឡា បានប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០២៣៖ សិស្សទទួលបាននិទ្ទេសAចំនួន១៦៧៣នាក់,និទ្ទេសBចំនួន៦៩៦៤នាក់,និទ្ទេសCចំនួន ១៨ ៣០៨នាក់,និទ្ទេស D៣៤២៤៦នាក់ ខណៈនិទ្ទេស E៣៧២៦៩នាក់។

ព្រះរាជក្រឹត្យ៖ ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមមេធាវីរាជរដ្ឋាភិបាល

ព្រះរាជក្រឹត្យ របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នស/រកត/១១២៣/២៤១១ ស្តីពី ការរៀបចំ និងប្រព្រឹត្តទៅនៃក្រុមមេធាវីរាជរដ្ឋាភិបាល ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖