WHO ស្នើសុំឲ្យប្រទេសចិន ស្វែងរកព័ត៌មានលម្អិត ស្តីពីការផ្ទុះជំងឺផ្លូវដង្ហើម។

អង្គការសុខភាពពិភពលោក (WHO) បានស្នើសុំជាផ្លូវការឲ្យប្រទេសចិន ផ្តល់ព័ត៌មានលម្អិតអំពីការកើនឡើងនៃជំងឺផ្លូវដង្ហើម និងបានរាយការណ៍អំពីចង្កោមនៃជំងឺរលាកសួតចំពោះកុមារ ។

WHO បានថ្លែង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាជ្ញាធរចិនមកពីគណៈកម្មាធិការសុខភាពជាតិ បានធ្វើសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ដើម្បីរាយការណ៍ពីការកើនឡើងនៃជំងឺផ្លូវដង្ហើម នៅក្នុងប្រទេសនេះ ។

ទីភ្នាក់ងារសុខភាពពិភពលោក បានអះអាងថា អាជ្ញាធរចិន បានសន្មតថា ការកើនឡើងនេះដោយសារតែការដកការរឹតបន្តឹងនៃជំងឺCOVID-19 និងការចរាចរនៃភ្នាក់ងារបង្កជំងឺ ដែលគេស្គាល់ដូចជា គ្រុនផ្តាសាយ ជំងឺរលាកសួតមីកូផ្លាស្មា (mycoplasma)(ការឆ្លងមេរោគបាក់តេរីទូទៅ ដែលជាធម្មតាប៉ះពាល់ដល់កុមារតូចៗ) វីរុសផ្លូវដង្ហើម និងវីរុសដែលបង្កឡើងដោយជំងឺកូវីដ១៩ ៕