ការប្រកាសលទ្ធផលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រឡងជាប់សរុប ៩៨ ៤៦០នាក់
នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០២៣នេះក្រសួងអប់រំយុវជន និងកីឡា បានប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០២៣៖ សិស្សទទួលបាននិទ្ទេសAចំនួន១៦៧៣នាក់,និទ្ទេសBចំនួន៦៩៦៤នាក់,និទ្ទេសCចំនួន ១៨ ៣០៨នាក់,និទ្ទេស D៣៤២៤៦នាក់ ខណៈនិទ្ទេស E៣៧២៦៩នាក់។