មន្ទីរបញ្ចកោណអាមេរិក៖ ការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូធី លើនាវាចម្បាំងរបស់ខ្លួនក្នុងតំបន់សមុទ្រក្រហម។
អាមេរិក ៖ ក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក សម្រាប់មន្ទីរបញ្ចកោណ បានចេញមុខទទួលស្គាល់ ចំពោះការវាយប្រហាររបស់កងកម្លាំងក្រុមឧទ្ទាមហ៊ូធីនៃប្រទេសយ៉េមែន ទៅលើនាវាចម្បាំងមួយគ្រឿងរបស់ខ្លួន រួមនិងកប៉ាល់ពាណិជ្ជកម្មចំនួនពីរគ្រឿងផ្សេងទៀតរបស់អ៊ីស្រាអែល នៅក្នុងតំបន់សមុទ្រក្រហម កាលពីថ្ងៃអាទិត្យ ខណៈភាគីក្រុមឧទ្ទាមហ៊ូធី ឯណោះវិញក៏បានថ្លែងអះអាងដែរថា ខ្លួនបានបើកវាយប្រហារដោយប្រើប្រាស់យន្តហោះដ្រូន និងគ្រាប់មីស៊ីលទៅលើគោលដៅនាវាដឹកជញ្ជូនរបស់អ៊ីស្រាអែល នៅក្នុងតំបន់ដែនទឹកខាងលើនេះ។ យោងលើអ្នកនាំពាក្យរបស់ក្រុមឧទ្ទាមហ៊ូធី បានធើ្វការបញ្ជាក់តាមរយៈកញ្ចក់ទូរទស្សន៍ក្នុងស្រុកថា ក្រុមរបស់ខ្លួនបានវាយប្រហារទៅលើកប៉ាល់ដឹកជញ្ជូនរបស់អ៊ីស្រាអែល ចំនួនពីរគ្រឿង រួមមាន កប៉ាល់ Unity Exploer និងកប៉ាល់ Number Nine នៅក្នុងតំបន់សមុទ្រក្រហម ដើម្បីជាការឆ្លើយតបនឹងផែនការពង្រីកប្រតិបត្តិការសឹករបស់យោធាអ៊ីស្រាអែល ចូលទៅក្នុងតំបន់ហ្គាហ្សាខាងត្បូង និងនៅបន្ទាប់ពីកប៉ាល់ទាំងពីរគ្រឿងខាងលើ … Read More