សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល មិនទុកប្រជាពលរដ្ឋណាម្នាក់ចោល ដោយមិនយកចិត្តទុកដាក់នោះទេ

ភ្នំពេញ ៖ សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមិនទុកប្រជាពលរដ្ឋ ណាម្នាក់ចោល ដោយមិនបានយកចិត្តទុកដាក់នោះទេ ខណៈរាជរាជរដ្ឋាភិបាលបានដាក់ចេញនូវគោល នយោបាយគាំពារសង្គមជាច្រើន ដើម្បីផលប្រយោជន៍របស់ប្រជាជនទូទាំងប្រទេស ។ នាព្រឹកថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅក្នុងពិធីប្រកាសឲ្យអនុវត្តកម្មវិធី «គោលការណ៍ណែនាំ ស្ដីពី ក្របខណ្ឌកម្មវិធីជាតិជំនួយ​សង្គម ក្នុងកញ្ចប់គ្រួសារ​ និងគោលការណ៍ណែនាំ ស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតប​នឹង​គ្រោះអាសន្ន» … Read More

សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “គោលការណ៍ណែនាំស្ដីពី ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ” ប្រសាសន៍សំខាន់ៗ។

ភ្នំពេញ៖ សម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី៥ ខែធ្នូ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ គោលការណ៍ណែនាំ ស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំ ស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ” ដែលរៀបចំឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ។   ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្ដេចធិបតី នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ៖ អត្រាភាពក្រីក្រនៅកម្ពុជាបានកាត់បន្ថយជាបន្តបន្ទាប់ … Read More

លោកអឺដូហ្កាន់លើកឡើងពី នាយករដ្ឋមន្រ្ដីអ៊ីស្រាអែលនឹងត្រូវកាត់ទោសពីបទឧក្រិដ្ឋសង្រ្គាម។

ទួរគី ៖ លោក ថៃយីប អឺដូហ្កាន់ ប្រធានាធិបតីទួរគី បានថ្លែងកាលពីថ្ងៃចន្ទនេះថា លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល ទំនងជានឹងត្រូវកាត់ទោសពីបទឧក្រិដ្ឋកម្មសង្រ្គាម ចំពោះការបន្ដវាយលុករបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា ស្រ្ទីប ។ នៅក្នុងបទអន្ដរាគមន៍មួយទៅកាន់កិច្ចប្រជុំរបស់ អង្គការគណៈកម្មាធិការសហប្រតិបត្ដិការអ៊ីស្លាម ក្នុងទីក្រុងអ៊ីស្ដង់ប៊ុល លោក អឺដូហ្កាន់ បានថ្លែងថា លោកណេតាន់យ៉ាហ៊ូ បានទទួលស្គាល់ថា លោកគឺ កំពុងបន្ដគោលនយោបាយវាទីនិយម ដោយបានបន្ថែមថា ការការពារតំបន់ហ្កាហ្សាឥឡូវនេះ គឺដូចគ្នានឹងការការពារក្រុងអ៊ីស្លាមផ្សេងទៀតក្នុងតំបន់។ ការចង់និយាយសំដៅដល់ … Read More

មន្រ្តីហាម៉ាស់នៅលីបង់៖ គ្មានកន្លែងមានសុវត្ថិភាពនោះទេ នៅតំបន់ហ្គាហ្សាស្រ្ទីប។

លីបង់៖ មន្រ្តីមួយរូបរបស់ក្រុមហាម៉ាស់ នៅលីបង់ គឺលោក Osama Hamdan និយាយប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យ នៅទីក្រុង Beirutថា គ្មានកន្លែងដែលមានសុវត្ថិភាពនោះទេ នៅតំបន់ហ្គាហ្សាស្រ្ទីប ។ លោកលើកឡើងថា អ៊ីស្រាអែលនិយាយកុហសថា មានកន្លែងសុវត្ថិភាពនៅភាគខាងត្បូងតំបន់ហ្គាហ្សា ដែលជាផ្នែកមួយនៃផែនការដាក់អន្ទាក់ជនប៉ាឡេស្ទីនជាមួយនឹងគោលបំណងសម្លាប់ជនស៊ីវិល ។ លោក Hamdan បានអំពាវនាដល់បែលហ្ស៊ិក និងអេស្ប៉ាញឲ្យបង្កើតគោលជំហរត្រឹមត្រូវ និងមុតមាំរបស់ពួកគេ ដើម្បីនាំក្រុមចលនាអន្តរជាតិ និងអឺរ៉ុប ធ្វើដំណើរទៅកាន់តំបន់ហ្គាហ្សា ដើម្បីមើលឃើញជាក់ស្តែងពីស្ថានភាពដ៏លំបាករបស់ជនប៉ាឡេស្ទីន ។ សូមរំលឹកថា កាលពីថ្ងៃសៅរ៍កន្លងទៅ លោក … Read More

ប្រមុខដឹកនាំបារាំង៖ អ៊ីស្រាអែល ប្រឈមនឹងទសវត្សរ៍នៃសង្គ្រាម។

បរទេស ៖ លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង បានព្រមានអ៊ីស្រាអែល ថា គោលដៅរបស់ខ្លួន ក្នុងការលុបបំបាត់ក្រុមហាម៉ាស នឹងត្រូវប្រើពេលមួយទសវត្សរ៍ បើសិនអាចសម្រេចបានទាំងស្រុង ។ លោកម៉ាក្រុង បានថ្លែងកាលពីថ្ងៃសៅរ៍ថា៖ «តើអ្វីជាការបំផ្លិចបំផ្លាញ ដល់ក្រុមហាម៉ាសទាំងស្រុង ហើយតើមាននរណាម្នាក់ គិតថាវាអាចទៅរួចទេ? ប្រសិនបើវាកើតឡើងសង្រ្គាម នឹងមានរយៈពេល ១០ ឆ្នាំ»។ អ៊ីស្រាអែល បានសន្យាបន្តប្រតិបត្តិការជើងគោក នៅតំបន់ហ្កាហ្សា រហូតដល់គោលដៅទាំងអស់របស់ខ្លួន ដែលរួមមានការកម្ចាត់ក្រុមហាម៉ាស … Read More

ការពិភាក្សាជំរុញពីភាគីពាក់ព័ន្ធ ឱ្យបញ្ជៀសការរំលោភបំពាន និងការបៀតបៀនលើយេនឌ័រនៅកន្លែងការងារ

ភ្នំពេញ ៖ នៅកន្លែងការងារ ការរំលោភបំពាន និងការបៀតបៀនលើយេនឌ័រ នៅតែជាប្រធានបទ ដែលត្រូវបានលើកឡើងយកមកនិយាយនៅក្នុងសន្និសីទសារព័ត៌មាន ក្នុងកម្មវិធីយុទ្ធនាការ 16ថ្ងៃ ស្ដីពីការរួមគ្នាបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀននៅក្នុងកន្លែងការងារ ។ សង្គមស៊ីវិល និងសហជីព បានលើកឡើងពីបញ្ហានេះ ជាអាទិភាពនៅក្នុងពេល ប្រារព្ធពិធីសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងទទូចដល់រាជរដ្ឋាភិបាលជួយផ្តល់សច្ចាប័ណ្ណលើអនុសញ្ញា C190 របស់អង្គការពលកម្មអន្តរជាតិ (ILO) ។ អ្នកស្រី កេន ឆេងឡាង អនុប្រធានសហភាពចលនាកម្មករកម្ពុជា មានប្រសាសន៍ថាកន្លងមក … Read More

ការវេចខ្ចប់ផ្លែស្លានក្លែងក្លាយ ម៉ាក KOUWEIWANG ជនជាតិចិន ២រូបត្រូវដោះលែងវិញ ក្រោយបញ្ចប់ការស៊ើបសួរ។

ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញ បានធ្វើការដោះលែង ឈ្មួញជនជាតិចិន២នាក់ ពាក់ពន្ធករណីប្រកបមុខរបររកស៊ីទុច្ចរិត ក្លែងបន្លំម៉ាកវេចខ្ចប់ស្លានចិនក្លែងក្លាយ ឲ្យមានសេរីភាពវិញ ក្រោយពីបញ្ចប់បើកការស៊ើបសួរ ។ ជនសង្ស័យជនជាតិចិន២ នាក់នោះម្នាក់ឈ្មោះ Liu Zhitai ភេទប្រុស អាយុ៣២ ឆ្នាំ និងម្នាក់ឈ្មោះ So Wen ភេទប្រុស អាយុ៤២ ឆ្នាំ ។ គួររំលឹក កាលពីថ្ងៃទី២៩ ខែវិច្ឆិកា … Read More

គោយន្តកន្ត្រៃ ព្រលះ រថយន្ត LEXUS របួសធ្ងន់ស្រាល៣នាក់។

ពោធិ៍សាត់៖  បើកគោយន្តកន្ត្រៃឆ្លងផ្លូវជ្រុលបុករថយន្តម៉ាក LEXUS RX 300 យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន 3 នាក់បានរងរបួសធ្ងន់ស្រាល នាវេលាម៉ោង 8:50 នាទី កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ 5 ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ 134 និង 135 ស្ថិតក្នុងភូមិថ្គោលតូច ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ អធិការនគរបាលស្រុកក្រគរ លោក មោក ភារម្យ បានប្រាប់ឲ្យដឹងថា … Read More

រដ្ឋធំៗចំនួន៣នៅឥណ្ឌា គាំទ្រជំរុញឱ្យលោកនាយករដ្ឋមន្ត្រី Modi ស្វែងរកអាណត្តិទី៣។

ឥណ្ឌា ៖ កំពុងកាន់អំណាច គណបក្សជាតិនិយមឥណ្ឌា ផារ៉ាធីយ៉ា ចាណាតា (Bharatiya Janata/BJP)  បានឈ្នះការបោះឆ្នោតក្នុងតំបន់នៅក្នុងរដ្ឋចំនួន ៣ ក្នុងចំណោមរដ្ឋធំៗចំនួន ៤ ដោយជំរុញទឹកចិត្តដ៏ធំមួយ សម្រាប់លោកនាយករដ្ឋមន្ត្រី នរិន្ទ្រ មូឌី (Narendra Modi) មុនការបោះឆ្នោតជាតិ ដែលនឹងធ្វើឡើងនៅខែឧសភា ។ ការបោះឆ្នោតកាលពីខែវិច្ឆិកាកន្លងទៅ បណ្តារដ្ឋចំនួន ៤ រួមមាន រដ្ឋរ៉ាចាស្ថាន (Rajasthan) រដ្ឋម៉ាដ្យាប្រាដេស (Madhya Pradesh) … Read More