រដ្ឋធំៗចំនួន៣នៅឥណ្ឌា គាំទ្រជំរុញឱ្យលោកនាយករដ្ឋមន្ត្រី Modi ស្វែងរកអាណត្តិទី៣។
ឥណ្ឌា ៖ កំពុងកាន់អំណាច គណបក្សជាតិនិយមឥណ្ឌា ផារ៉ាធីយ៉ា ចាណាតា (Bharatiya Janata/BJP) បានឈ្នះការបោះឆ្នោតក្នុងតំបន់នៅក្នុងរដ្ឋចំនួន ៣ ក្នុងចំណោមរដ្ឋធំៗចំនួន ៤ ដោយជំរុញទឹកចិត្តដ៏ធំមួយ សម្រាប់លោកនាយករដ្ឋមន្ត្រី នរិន្ទ្រ មូឌី (Narendra Modi) មុនការបោះឆ្នោតជាតិ ដែលនឹងធ្វើឡើងនៅខែឧសភា ។
ការបោះឆ្នោតកាលពីខែវិច្ឆិកាកន្លងទៅ បណ្តារដ្ឋចំនួន ៤ រួមមាន រដ្ឋរ៉ាចាស្ថាន (Rajasthan) រដ្ឋម៉ាដ្យាប្រាដេស (Madhya Pradesh) រដ្ឋឆាតទីកា (Chhattisgarh) និងរដ្ឋភាគខាងត្បូងតេឡាហ្គាណា (Telangana) នៅក្នុងការបោះឆ្នោតថ្នាក់ខេត្តចុងក្រោយ មុនពេលបន្តបោះឆ្នោតជាតិ ដែលលោកមូឌី (Modi) នឹងស្វះស្វែងរកអាណត្តិទី៣ របស់លោក ។
លោកមូឌី មេគណបក្ស BJP បានឈ្នះការគាំទ្រនៅរដ្ឋរ៉ាចាស្ថាន (Rajasthan) និងឆាតទីកា (Chhattisgarh) ពីគណបក្សខុនក្រេស ដែលជាបក្សប្រឆាំងដ៏ធំ ហើយរក្សាការគាំទ្រក្នុងរដ្ឋម៉ាដ្យាប្រាដេស (Madhya Pradesh) នេះបើយោងតាមទិន្នន័យរាប់សន្លឹកឆ្នោតរបស់ក្រុមបោះឆ្នោតឯករាជ្យ ។
គណបក្ស BJP មានសម្លេងគាំទ្រ នាពេលនេះ ហាក់ប្រសើរជាងការរំពឹងទុកយ៉ាងច្រើន ខណៈការស្ទង់មតិអ្នកបោះឆឆ្នោត បានស្នើឱ្យមានការប្រកួតប្រជែងគ្នាឱ្យបានខ្លាំង រវាងគណបក្សកាន់អំណាចរបស់លោកមូឌី (Modi) និងគណបក្សប្រឆាំង “ខុនក្រេស” ៕ ប្រភព៖ Reuters Connect