នៅមន្ទីរពេទ្យ Nasser តំបន់ហ្គាហ្សា គ្រូពេទ្យបឋម ចូលរួមព្យាបាលជនប៉ាឡេស្ទីនរងរបួស។ 

ហ្គាហ្សា៖ ក្រុមគ្រូពេទ្យបឋមនៅមន្ទីរពេទ្យ Nasser ស្ថិតក្នុងតំបន់ហ្គាហ្សា កាលពីថ្ងៃសុក្រនេះ បានចូលរួមព្យាបាលជនប៉ាឡេស្ទីនរងរបួស ដែលរួមទាំងអ្នករងរបួសសម្រាកលើកម្រាលឥដ្ឋផងដែរ ។ លោក Gazan Mohamed al-Amouri វ័យ ៤៩ឆ្នាំ ដែលកូនប្រុសរបស់លោករងរបួស អំឡុងពេលលេងតាមផ្លូវ និយាយថា អ្នកជំងឺប្រឡាក់សុទ្ធតែឈាម ត្រូវបានរួសរាន់បញ្ជូនមកកាន់មន្ទីរពេទ្យ បន្ទាប់ពីការវាយប្រហារមកលើគោលដៅជិតព្រះវិហារ ដែលបណ្តាលឲ្យគ្រោះថ្នាក់មនុស្សរាប់សិបនាក់ ។ ក្មេងៗទាំងអស់នេះ យុវជនទាំងអស់នេះ និងស្រ្តីទាំងអស់នេះ នៅឆ្ងាយប្រហែល ៦០០ ឬ៧០០ម៉ែត្រពីព្រះវិហារ តែពួកគេបានគ្រោះថ្នាក់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល … Read More

លោក វ្ល៉ាឌីមៀរ ពូទីន ប្រាប់ទាហានថា លោកនឹងឈរឈ្មោះជាប្រធានាធិបតីម្តងទៀត នៅឆ្នាំ២០២៤។

រុស្ស៊ី៖ លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី នៅថ្ងៃសុក្រ ទី៨ ខែធ្នូ បានប្រាប់ទាហាន ដែលបានប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែនថា លោកនឹងឈរឈ្មោះជាប្រធានាធិបតីម្តងទៀត នៅក្នុងការបោះឆ្នោតឆ្នាំ២០២៤ ជាការសម្រេចមួយ ដែលនឹងអនុញ្ញាតឲ្យអតីតចារកម្មរបស់ KGB បន្តកាន់អំណាចរហូតដល់យ៉ាងហោចណាស់ឆ្នាំ២០៣០ ។ លោក ពូទីន ដែលត្រូវបានប្រគល់តំណែងប្រធានាធិបតី ដោយលោក Boris Yeltsin នៅថ្ងៃចុងក្រោយនៃឆ្នាំ១៩៩៩ បានធ្វើតួនាទីជាប្រធានាធិបតីយូរជាងមេដឹកនាំផ្សេងទៀតរបស់រុស្ស៊ី គិតចាប់តាំងពីលោក Josef Stalin ដោយមានពេលយូរជាងសូម្បីតែរយៈពេលកាន់អំណាច ១៨ឆ្នាំរបស់លោក … Read More

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៖ ការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលតាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”។

សេចក្តីជូនដំណឹង របស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លេខ៖ ៣០០៤ បទ ស្តីពី ការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលតាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល” ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖    

សម្ដេចធិបតីមានប្រសាសន៍ថា គ្មានការយកដី នៅជុំវិញតំបន់អង្គរ លក់ឲ្យក្រុមហ៊ុនណាមួយឡើយ។

សៀមរាប៖ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងចំពោះមុខប្រជាពលរដ្ឋរាប់ពាន់នាក់ បានបញ្ជាក់យ៉ាងច្បាស់ៗ ដើម្បីកុំឲ្យមានការយល់ច្រឡំ តាមការញុះញង់របស់បុគ្គលខ្លះនោះគឺថា ការផ្លាស់ប្ដូរទីលំនៅ ប្រជាពលរដ្ឋពីតំបន់អភិរក្សអង្គរ ទៅតំបន់រុនតាឯក និងពាក់ស្នែង គឺមិនមែនយកដីលក់ឲ្យក្រុមហ៊ុន ឯកជនណាមួយឡើយ តែដើម្បីផលប្រយោជន៍ជាតិទាំងអស់គ្នាប៉ុណ្ណោះ។ ឱកាសអញ្ជើញជាអធិបតី ជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋរស់នៅតំបន់រុនតាឯក នាព្រឹកថ្ងៃទី៨ ធ្នូ សម្ដេចធិបតីបានឲ្យដឹងថា ប្រជាពលរដ្ឋមករស់នៅតំបន់រុនតាឯកនេះ នឹងមានភាពរីករាយ បន្ទាប់ពីតំបន់នេះមានការអភិវឌ្ឍឥតឈប់ឈរ ។ សម្ដេចធិបតីមានប្រសាសន៍ថា «លោកតា-លោកយាយ ជឿជាក់ហើយ សម្ដេចតេជោ … Read More

យន្តហោះចម្បាំង F-16 របស់លោកខាងលិច រុស្ស៊ី នឹងប្រើប្រាស់ប្រព័ន្ធការពារដែនអាកាស S-400 បាញ់ទម្លាក់។

រុស្សី៖ យន្តហោះចម្បាំង F-16 ទៅកាន់អ៊ុយក្រែន គិតត្រឹមថ្ងៃនេះ ប្រទេសលោកខាងលិចចំនួនពីរ គឺរួមមានប្រទេសហូឡង់ និង ប្រទេសដាណឺម៉ាក បានយល់ព្រមផ្ទេរ ។ ជាក់ស្តែង ប្រទេសហូឡង់គ្រោងនឹងបញ្ជូនយន្តហោះចម្បាំងដំបូងទៅកាន់ទីក្រុងគៀវនៅឆ្នាំ២០២៤។ ផែនការរបស់លោកខាងលិចក្នុងការផ្តល់ឱ្យអ៊ុយក្រែននូវយន្តហោះចម្បាំង F-16 អាចត្រូវបានរារាំងដោយមីស៊ីលកម្រិត 40H6 រយៈចម្ងាយឆ្ងាយកម្រិតខ្ពស់នៃប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 នេះយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹង។ ប្រភពដែលអាចទុកចិត្តបានបានប្រាប់ Sputnik ថា មីស៊ីលទាំងនេះបានបង្ហាញពីប្រសិទ្ធភាពរួចហើយក្នុងអំឡុងពេលប្រតិបត្តិការពិសេសរបស់ទីក្រុងម៉ូស្គូ។ ប្រភពបានឱ្យដឹងថា … Read More

លោក ពូទីន បំពេញទស្សនកិច្ចមួយ ទៅកាន់សហភាពអារ៉ាប់រួម និងអារ៉ាប៊ី សាអូឌីត។

ឌូបៃ/រីយ៉ាដ៖ កាលពីថ្ងៃពុធ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានទៅបំពេញទស្សនកិច្ចទៅកាន់ ប្រទេសអារ៉ាប់រួម ហៅកាត់ (UAE) និងប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងបញ្ហាផ្សេងទៀត ដែលវាជាកង្វល់រួម យោងតាមប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។ នៅក្នុងអំឡុងពេលជំនួបរបស់លោក ពូទីន ជាមួយលោក Sheikh Mohamed bin Zayed Al Nahyan ប្រធានាធិបតី UAE … Read More

អ៊ីស្រាអែល៖ ពុំបានដឹងពីសេចក្តីរាយការណ៍ថា រថក្រោះអ៊ីស្រាអែលបានសម្លាប់អ្នកសារព័ត៌មានរបស់ទីភ្នាក់ងាររ៉យទ័រនោះទេ។

បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល លោក Eylon Levy បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍នេះថា លោកពុំបានដឹងនោះទេ ពីការរកឃើញរបស់ក្រុមអ្នកស៊ើបអង្កេតថា រថក្រោះអ៊ីស្រាអែល បានសម្លាប់អ្នកសារព័ត៌មាន Issam Abdallah របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ និងធ្វើឲ្យមនុស្ស ៦នាក់ផ្សេងទៀត រងរបួសនៅប្រទេសលីបង់ ប៉ុន្តែលោកបានច្រានចោលថា កម្លាំងអ៊ីស្រាអែល គ្មានគោលដៅលើអ្នកមិនប្រយុទ្ធនោះទេ ។ ពេលសួរពីការរកឃើញនៅក្នុងសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ទីភ្នាក់ងារព័ត៌មាន France-Presse ក្រុមលើកលែងទោសអន្តរជាតិ និងក្រុមឃ្លាំមើលសិទ្ធិមនុស្ស លោក Levy និយាយថា ពួកយើងគ្មានគោលដៅលើជនស៊ីវិលនោះទេ … Read More

សាលារៀនរុស្ស៊ី ក្មេងស្រីអាយុ ១៤ឆ្នាំ បាញ់សម្លាប់សិស្សរួមថ្នាក់ មុននឹងធ្វើអត្តឃាតខ្លួនឯង

រុស្ស៊ី៖ ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ បានបាញ់ប្រហារបណ្ដាលឲ្យសិស្សរួមម្នាក់ស្លាប់ និងកុមារ ៥នាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ នេះ មុនពេលរូបគេធ្វើអត្តឃាត នៅឯសាលារៀនមួយក្នុងទីក្រុង Bryansk របស់ប្រទេសរុស្ស៊ី បើតាមការលើកឡើងពីមន្ត្រី ។ នៅក្នុងសេចក្តីថ្លែងការណ៍ របស់គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី បានឲ្យដឹងថា៖ «យោងតាមទិន្នន័យស៊ើបអង្កេតបឋម បានបង្ហាញថា ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ បានយកកាំភ្លើងខ្យល់មួយដើមទៅសាលារៀន ដែលនាងបានបាញ់ទៅលើមិត្តរួមថ្នាក់របស់នាង» ។ អ្នកស៊ើបអង្កេតកំពុងធ្វើការ នេះយោងលើសេចក្តីថ្លែងការណ៍បានឲ្យដឹងថា ដើម្បីឲ្យប្រាកដលើហេតុផលជំរុញចិត្ត ដែលនាំឲ្យមានការបាញ់ប្រហារនេះ … Read More

ក្នុងឱកាសជួបសំណេះសំណាលជាមួយ “បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់រុនតាឯក” សម្តេចធិបតីមានប្រសាសន៍សំខាន់ៗ

សៀមរាប៖ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយ “បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់រុនតាឯក” ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។   ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រម្លឹកឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី បានអញ្ជើញទៅកាន់តំបន់រុនតាឯក ក្នុងទឹកដីខេត្តសៀមរាប … Read More