នៅទីក្រុងឡុងដ្រ៍ មនុស្សរាប់ម៉ឺននាក់ដង្ហែក្បួន គាំទ្រប៉ាឡេស្ទីនក្រោយអាមេរិកវេតូបទឈប់បាញ់នៅហ្គាហ្សា។

អង់គ្លេស៖ នៅក្នុងទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស មនុស្សរាប់ម៉ឺននាក់ បាននាំគ្នាដង្ហែក្បួន អំឡុងការតវ៉ាបង្ហាញសាមគ្គីភាព ជាមួយប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ។ អ៊ីស្រាអែល បានបញ្ជាឲ្យប្រជាពលរដ្ឋចាកចេញ ពីតំបន់ភាគកណ្តាលនៃទីក្រុងធំ Khan Younis ស្ថិតក្នុងតំបន់ភាគខាងត្បូងហ្គាហ្សា ហើយនិងបានវាយប្រហារឥតឈប់ឈរ លើតំបន់បិទច្រកមួយនេះ ក្រោយពេលដែលសហរដ្ឋអាមេរិកប្រើសិទ្ធិវេតូ សេចក្តីសម្រេចរបស់អង្គកាសហប្រជាជាតិ ទាមទារឲ្យមានបទឈប់បាញ់មនុស្សធម៌បន្ទាន់ កាលពីថ្ងៃសៅរ៍ម្សិលមិញ ។ គួរបញ្ជាក់ថា អ៊ីស្រាអែល បានបង្កើនការវាយប្រហាររបស់ខ្លួនទ្វេដង លើតំបន់ហ្គាហ្សាស្ទ្រីប នៅពេញយប់ ខណៈដែលពួកគេបានបង្កើនការវាយប្រហាររបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស ។ កងកម្លាំងការពារអ៊ីស្រាអែល បានពោលថា … Read More

ជាមួយការតស៊ូមតិគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ចិន ចំពោះក្រុមប្រឹក្សាសន្តិសុខ ក្នុងការជួយសង្គ្រោះជីវិតមនុស្ស នៅហ្គាហ្សា។

UN៖ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់ក្រុមប្រឹក្សា ក្នុងការជួយសង្គ្រោះជីវិតមនុស្ស នៅក្នុងតំបន់ហ្គាហ្សាបេសកជនចិន បានគូសបញ្ជាក់អំពីតម្រូវការសម្រាប់ សមាជិកទាំងអស់ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ បានលើកឡើងថា “ប្រទេសចិនអំពាវនាវយ៉ាងខ្លាំង ដល់សមាជិកទាំងអស់ ឱ្យប្រកាន់យកនូវវិធីសាស្រ្ត ប្រកបដោយការទទួលខុសត្រូវ គាំទ្រក្រុមប្រឹក្សាដើម្បីធ្វើការសម្រេចចិត្ត ត្រឹមត្រូវរវាងសង្រ្គាម និងសន្តិភាព និងរវាងជីវិត និងការស្លាប់ យើងត្រូវធ្វើសកម្មភាព ដើម្បីសន្តិភាព និងធ្វើសកម្មភាព ដើម្បីសង្គ្រោះជីវិត”។ លោកបានថ្លែងអំណរគុណ … Read More

វិហារអ៊ីស្លាម ចំណាស់ជាងគេ និងធំជាងគេមួយ នៅតំបន់ហ្គាហ្សា អ៊ីស្រាអែល បំផ្លាញមិនលើកលែង។

ហ្គាហ្សា៖ យន្តហោះចម្បាំងអ៊ីស្រាអែល បានបំផ្លាញវិហារអ៊ីស្លាមចំណាស់ជាងគេ និងធំជាងគេនៅក្នុងទីក្រុងហ្គាហ្សា កាលពីថ្ងៃសុក្រ ជាមួយប្រភពសន្តិសុខប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។ ប្រភពបានប្រាប់កាសែតស៊ិនហួថា “វិហារ Al-Omari Grand Mosque ដែលជាវិហារដ៏ធំ និងចំណាស់ជាងគេបំផុត នៅក្នុងតំបន់ហ្គាហ្សាស្រ្ទីប ត្រូវបានបំផ្លាញយ៉ាងខ្ទេចនៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល” ។ វិហារ Omari ត្រូវបានបង្កើតឡើងជាង ១,៤០០ ឆ្នាំមុន ជាមួយនឹងផ្ទៃដីប្រហែល ៤,១០០ ម៉ែត្រការ៉េ។ អណ្តូងរ៉ែ … Read More

រយ:ពេលមិនដល់ 2 ខែ វេរកាក់ចេញដល់ទៅ 591 លានដុល្លារ FTX និង Alameda Research។

ទោះប្រកាសក្ស័យធនហើយក្តីតែពួកគេ FTX និង Alameda Research នៅមានតួនាទីសំខាន់មួយ គឺត្រូវសងកាក់ និង លុយដល់អ្នកវិនិយោគវិញតែបានតិចឬច្រើន គឺអាស្រ័យទៅតាមសមត្ថភាពនៃច្បាប់របស់សហរដ្ធអាមេរិក និងលទ្ធភាពរបស់ក្រុមហ៊ុនទាំងពីរនេះ ។ ការក្ស័យធនរបស់ FTX និង Alameda Research មិនមែនមានន័យថាពួកគេអស់លុយ និងកាក់ទាំងអស់នោះទេ គឺពួកគេនៅមានសល់កាក់ និងលុយមួយចំនួនដែរហើយកាក់ ដែលក្រុមហ៊ុនទាំងពីរមាននោះនឹងត្រូវបានលក់ ដើម្បីសងអ្នកវិនិយោគដោយចាប់តាំងពីថ្ងៃទី 24 ខែ តុលាមកដល់សព្វថ្ងៃ FTX បានវេរកាក់ទៅកាន់ Crypto Exchange … Read More

ឧទ្ធម្ភាគចក្រកំពុងត្រូវបានផលិត ស្វ័យប្រវត្តធំជាងគេលើពិភពលោក។ 

ជាមួយសមត្ថភាពហោះហើរបានជាង 3 ម៉ោង អាចផ្ទុកទម្ងន់រហូតដល់ 550 គីឡូក្រាម ឧទ្ធម្ភាគចក្រ R550X សមស្របសម្រាប់បេសកកម្មនានា នៅក្នុងវិស័យកសិកម្ម ពន្លត់អគ្គិភ័យ និងសកម្មភាពដឹកជញ្ជូនតាមផ្លូវទឹកជាដើម ។ ក្រុមហ៊ុនអាម៉េរិក Rotor Technologies ចាប់ផ្ដើមផលិត R550X និងអះអាងថា នេះគឺជាឧទ្ធម្ភាគចក្រស៊ីវិលគ្មានមនុស្សបើកបរធំជាងគេបង្អស់ក្នុងទីផ្សារ បើតាមការចុះផ្សាយលើ ទំព័រ Interesting Engineering កាលពីថ្ងៃទី 08 ខែធ្នូ កន្លងមកនេះ ។ ឧទ្ធម្ភាគចក្រនេះប្រើប្រាស់អង្គញាណ … Read More

ស្ត្រីទី១របស់អ៊ុយក្រែន ថានឹងស្លាប់ប្រសិនបើគ្មាន ជំនួយពីអាមេរិក។

អ៊ុយក្រែន៖ លោកស្រី Elena Zelenskaya ជាភរិយារបស់ប្រធានាធិបតី Vladimir Zelensky បានប្រាប់ទូរទស្សន៍ BBC ថាអ៊ុយក្រែន នឹងស្លាប់បើគ្មានជំនួយយោធាអាមេរិក បន្តទៀត កាលពីថ្ងៃម្សិលមិញនេះ ។ ប្រភពដដែលបានឲ្យដឹងដែរថា ការអង្វររបស់លោកស្រី Zelenskaya បានកើតឡើងមួយថ្ងៃបន្ទាប់ពី គណបក្សសាធារណរដ្ឋ របស់សហរដ្ឋអាមេរិក បានសម្រេចចិត្តបដិសេធកញ្ចប់ ថវិកាដែលនឹងផ្តល់ឱ្យទីក្រុងគុវនូវអាវុធ គ្រាប់រំសេវ និងការបណ្តុះបណ្តាលមានតម្លៃ ជាង៦០ពាន់លានដុល្លារ។ កាលពីថ្ងៃព្រហស្បតិ៍លោកស្រី Zelenskaya ក្នុងបទសម្ភាសន៍មួយដែលត្រូវបានធ្វើឡើង ដោយអះអាងថានាងមើលឃើញ អំពីសញ្ញានិងឆន្ទៈដ៏ខ្លាំងក្នុងការជួយ … Read More

សូមអបអរសាទរ និងគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកអចិន្ត្រៃយ៍ នៃគណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។

……………….. ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង សូមអបអរសាទរដោយស្មោះអស់ពីដួងចិត្តជូនចំពោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង នាឱកាសត្រូវបានគណៈកម្មាធិការកណ្តាល បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា “សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា” ក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នៅវិមាន៧មករា។ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកសូមជួយប្រោសព្រំ និងប្រសិទ្ធពរ បវរសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរជូន ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី បានជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ការថ្កោលទោសពីអ៊ុយក្រែន លើផែនការរុស្ស៊ី សម្រាប់ការបោះឆ្នោតនៅលើទឹកដីកាន់កាប់។

ប្រទេសអ៊ុយក្រែន បានថ្កោលទោសយ៉ាងខ្លាំង ចំពោះផែនការរបស់រុស្ស៊ី កាលពីថ្ងៃសៅរ៍ ទី០៩ ខែធ្នូ ក្នុងការរៀបចំការបោះឆ្នោតប្រធានាធិបតី នៅនិទាឃរដូវឆ្នាំក្រោយក្នុងទឹកដីរបស់អ៊ុយក្រែនដែលត្រូវរុស្ស៊ីកាន់កាប់ ដោយប្រកាសថាការបោះឆ្នោតទាំងនោះគឺចាត់ «ទុកជាមោឃៈ» ហើយបានសន្យាថានឹងកាត់ទោសអ្នកសង្កេតការណ៍ ដែលបានបញ្ជូនមកត្រួតពិនិត្យការបោះឆ្នោតនោះ ។ លោកស្រី វ៉ាឡែនធីណា ម៉ាតវីយ៉េនកូ (Valentina Matviyenko) ប្រធានសភាជាន់ខ្ពស់រុស្ស៊ី សភាជាន់ខ្ពស់របស់រុស្ស៊ី បានកំណត់ការបោះឆ្នោតប្រធានាធិបតី របស់ប្រទេសក្នុងសប្តាហ៍នេះ សម្រាប់ខែមីនាឆ្នាំក្រោយ បាននិយាយថា អ្នកស្រុកនៅក្នុងតំបន់ចំនួនបួន របស់អ៊ុយក្រែនដែលកាន់កាប់ដោយរុស្ស៊ី នឹងអាចធ្វើការបោះឆ្នោតជាលើកដំបូង។ រុស្សីបានអះអាងថាបានបញ្ចូលតំបន់ ដូណិតស្ក៍ (Donetsk) … Read More

ការប្រមូលផ្តុំគ្នាក្នុងទីក្រុង តែលអាវីវ មនុស្សរាប់ពាន់នាក់ របស់អ៊ីស្រាអែល ទាមទារឱ្យដោះលែងចំណាប់ថ្នូរនៅហ្កាហ្សា។

បរទេស៖ នៅទីក្រុង តែលអាវីវ (Tel Aviv) របស់អ៊ីស្រាអែល មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នា កាលពីយប់ថ្ងៃសៅរ៍ ទី០៩ ខែធ្នូ ដោយអំពាវនាវឱ្យមានការដោះលែងចំណាប់ថ្នូរ ដែលឃុំខ្លួននៅតំបន់ហ្កាហ្សា រយៈពេលពីរខែបន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួន ពីអ៊ីស្រាអែលដោយខ្មាន់កាំភ្លើងក្រុមហាម៉ាស ។ ឪពុកម្តាយរបស់ចំណាប់ថ្នូរអាយុ ១៩ឆ្នាំម្នាក់ឈ្មោះ អ៊ីតាយ ចិន (Itay Chen) បាននិយាយទៅកាន់ហ្វូងមនុស្សដោយអំពាវនាវឱ្យកាកបាទក្រហម អាចទៅសួរសុខទុក្ខកូនប្រុសរបស់ពួកគេ និងឱ្យរដ្ឋាភិបាលអ៊ីស្រាអែល «បង្ហាញភាពជាអ្នកដឹកនាំ» របស់ខ្លួន ។ ក្រោមបទឈប់បាញ់រយៈពេលប្រាំពីរថ្ងៃដែលបានបញ្ចប់កាលពីថ្ងៃសុក្រ ទី០១ ខែធ្នូកន្លងទៅនេះ … Read More