ស្ត្រីទី១របស់អ៊ុយក្រែន ថានឹងស្លាប់ប្រសិនបើគ្មាន ជំនួយពីអាមេរិក។

អ៊ុយក្រែន៖ លោកស្រី Elena Zelenskaya ជាភរិយារបស់ប្រធានាធិបតី Vladimir Zelensky បានប្រាប់ទូរទស្សន៍ BBC ថាអ៊ុយក្រែន នឹងស្លាប់បើគ្មានជំនួយយោធាអាមេរិក បន្តទៀត កាលពីថ្ងៃម្សិលមិញនេះ ។

ប្រភពដដែលបានឲ្យដឹងដែរថា ការអង្វររបស់លោកស្រី Zelenskaya បានកើតឡើងមួយថ្ងៃបន្ទាប់ពី គណបក្សសាធារណរដ្ឋ របស់សហរដ្ឋអាមេរិក បានសម្រេចចិត្តបដិសេធកញ្ចប់ ថវិកាដែលនឹងផ្តល់ឱ្យទីក្រុងគុវនូវអាវុធ គ្រាប់រំសេវ និងការបណ្តុះបណ្តាលមានតម្លៃ ជាង៦០ពាន់លានដុល្លារ។

កាលពីថ្ងៃព្រហស្បតិ៍លោកស្រី Zelenskaya ក្នុងបទសម្ភាសន៍មួយដែលត្រូវបានធ្វើឡើង ដោយអះអាងថានាងមើលឃើញ អំពីសញ្ញានិងឆន្ទៈដ៏ខ្លាំងក្នុងការជួយ ដល់ប្រទេសអ៊ុយក្រែន ថានឹងអាចមានភាពថយចុះ។

សូមបញ្ជាក់ឲ្យដឹងដែរថាមុននេះមួយថ្ងៃ គណបក្សសាធារណរដ្ឋ នៅក្នុងព្រឹទ្ធសភាអាមេរិក បានរារាំងកញ្ចប់ថវិកា ប្រមាណជា១១០ ពាន់លានដុល្លារ ដែលនឹងបែងចែកជំនួយយោធា ចំនួន៦១ពាន់លានដុល្លារ ដល់អ៊ុយក្រែន ក៏ដូចជាជាង១០ពាន់លានដុល្លារដល់អ៊ីស្រាអែល និង១៣,៦ ពាន់លានដុល្លារដើម្បីការពារព្រំដែនភាគខាងត្បូង របស់សហរដ្ឋអាមេរិក។

គណបក្សសាធារណរដ្ឋ ជំទាស់ ថាការផ្តល់មូលនិធិតាមព្រំដែន មិនគួរយកទៅប្រើប្រាស់ទីណាឆ្ងាយពេក ពីអាមេរិកនោះទេ ពោលគឺយចង់ឱ្យថវិកាទាំងនោះ ចាំបាច់ត្រូវរួមបញ្ចូលទៅលើ ការផ្លាស់ប្តូរយ៉ាងច្រើន ចំពោះច្បាប់អន្តោប្រវេសន៍ នៅក្នុងប្រទេសមួយចំនួនផងដែរ ៕