មនុស្សរាប់ម៉ឺននាក់ ធ្វើបាតុកម្មប្រឆាំងនឹងជ្វីហ្វនិយម នៅអាល្លឺម៉ង់ ខណៈប្រទេសនេះ ក៏ប្រឈមនឹងការកើនឡើងនៃឧប្បត្តិហេតុនានា។

ប៊ែរឡាំង៖ មនុស្សរាប់ម៉ឺននាក់ បានធ្វើបាតុកម្មប្រឆាំងនឹងជ្វីហ្វនិយម នៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃអាទិត្យ ខណៈដែលប្រទេសអាល្លឺម៉ង់ កំពុងប្រឈមមុខនឹងការកើនឡើងយ៉ាងខ្លាំងនូវឧប្បត្តិហេតុប្រឆាំងជនជាតិជ្វីហ្វ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល កាលពីពីរខែមុន។ នគរបាលបានប៉ាន់ប្រមាណថា មនុស្សប្រហែល ៣.២០០នាក់ បានប្រមូលផ្តុំគ្នាទាំងកណ្តាលមេឃកំពុងភ្លៀង នៅក្នុងរដ្ឋធានីរបស់អាល្លឺម៉ង់ ខណៈពេលដែលអ្នករៀបចំ បានដាក់តួលេខអ្នកចូលរួមចំនួន ១0.000 នាក់ ។ អ្នកចូលរួមក្នុងការតវ៉ា ដែលមានឈ្មោះថា «ឥឡូវនេះ លែងមានទៀតហើយ» (Never again is now) បានដើរដង្ហែទៅកាន់ច្រកទ្វារ Brandenburg តើតាមទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ … Read More

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍ជាង ២១៧កន្លែង ដល់សិស្សនិស្សិត សម្រាប់ប្រទ្បង ឬដាក់ពាក្យចូលសិក្សា។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អាហារូបករណ៍ជាង ២១៧កន្លែង សម្រាប់ប្រទ្បង ឬដាក់ពាក្យចូលសិក្សា នៅតាមសាកលវិទ្យាល័យ និងវិទ្យាស្ថាន តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឆ្នាំសិក្សា ២០២៣-២០២៤ ដូចខាងក្រោម៖ ១- វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ នៅទីតាំងគោលរាជធានីភ្នំពេញ ចំនួន ១០កន្លែង និងសាខាខេត្តត្បូងឃ្មុំ មិនកំណត់ចំនួន (ឆ្លងកាត់ការប្រឡង) ២- សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ(RUFA) … Read More

កម្ពុជា-វៀតណាម នឹងសម្រេចទំហំពាណិជ្ជកម្ម លើសពី 9 ពាន់លានដុល្លារក្នុងឆ្នាំ2023។

ប្រទេសកម្ពុជា និងវៀតណាម ក្នុង១០ខែដំបូងនៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាង សម្រេចបានជាង 7.1 ពាន់លានដុល្លារអាមេរិក ថយចុះច្រើនបើធៀបនឹង 10 ខែដំបូងនៃឆ្នាំ 2022 ប៉ុន្តែត្រូវបានរំពឹងថា នឹងនៅតែកើនឡើងបន្តទៀត ព្រោះវៀតណាមជាដៃគូពាណិជ្ជកម្មធំរបស់កម្ពុជា ។ បន្ទាប់ពីចិន និងអាមេរិក បច្ចុប្បន្ន វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំលំដាប់ទីបីក្នុងពិភពលោក ហើយក៏ជាដៃគូធំលំដាប់ទីមួយក្នុងតំបន់អាស៊ាន របស់កម្ពុជា ។ គិតមកដល់ពេលនេះ វៀតណាមនៅមានគម្រោងវិនិយោគចំនួន 205 គម្រោងដែលនៅមានសុពលភាព នៅកម្ពុជា ដែលមានទុនសរុបចំនួន 2.94 ពាន់លានដុល្លារអាមេរិក … Read More

ស្ត្រីពិការម្នាក់បន្តសិក្សាចប់បរិញ្ញាបត្រ និងប្រឡូងការងារសង្គម ទោះពិការភាពក៏មិនមែនជាឧបសគ្គ។

កញ្ញា អឿន ណាវី មានពិការភាពភ្នែកតាំងពីកំណើតមកម្ល៉េះ ជាកូនទីពីរ ក្នុងចំណោមបងប្អូនបួននាក់ ដែលមានទីកំណើតនៅភូមិកំរាញ់ ឃុំជីគង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ កាលពីឆ្នាំ២០១៧ នាងបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ នៅវិទ្យាល័យព្រះសីហនុ និងបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញចិត្តវិទ្យា នៅសកលវិទ្យាល័យភូមិនន្ទភ្នំពេញ ។ ទោះបីជានាងមានពិការភាពភ្នែកមែនពិត តែនាងមិនបានបោះបង់ការសិក្សា ដោយសារតែភាពពិការរបស់នាងឡើយ ដ្បិតថាណាវី អាចផ្ទៀងមើលអក្សរបានព្រិលៗ ដោយយកសៀវភៅដាក់ឱ្យកៀកនឹងភ្នែក ។ ចំណែកកត្តាដែលជម្រុញឱ្យនាងបន្តការសិក្សាថ្នាក់សាកលវិទ្យាល័យនោះគឺ ដើម្បីជំនះនូវការរើសអើង។ កញ្ញា ណាវី បានលើកឡើងថា៖ “ខ្ញុំជំនះនូវការរើសអើង … Read More

ការកំណត់គោលដៅទៅលើនាវាទាំងអស់ ពីក្រុមចលនា ហួធី នៅក្នុងប្រទេសយេម៉ែន លើធ្វើដំណើរទៅកាន់អ៊ីស្រាអ៊ែល។

អាដែន៖ ក្រុមចលនា ហួធី (Houthi) នៅក្នុងប្រទេសយេម៉ែន បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ពួកគេនឹងកំណត់គោលដៅទៅលើនាវាទាំងអស់ ដែលធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអ៊ែល ដោយមិនគិតពីសញ្ជាតិរបស់ពួកគេ ហើយបានព្រមានក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិទាំងអស់ ប្រឆាំងនឹងការដោះស្រាយជាមួយកំពង់ផែរបស់អ៊ីស្រាអ៊ែល យោងតាមប្រភពពីទីភ្នាក់ងារព័ត៌មាន Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ។ ក្រុមដែលមានសម្ព័ន្ធមិត្តជាអ៊ីរ៉ង់ កំពុងបង្កើនហានិភ័យនៃជម្លោះនៅក្នុងតំបន់ ស្របពេលមានសង្រ្គាមដ៏ឃោរឃៅរវាងអ៊ីស្រាអ៊ែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ ។ ក្រុម ហួធី បានវាយប្រហារ និងរឹបអូសនាវាជាច្រើនគ្រឿងដែលពាក់ព័ន្ធជាមួយនឹងអ៊ីស្រាអ៊ែល នៅសមុទ្រក្រហម និងច្រកសមុទ្រ Bab … Read More

ចិន បាញ់បង្ហោះផ្កាយរណប ចំនួន៣ទៅកាន់ដងតារាវិថី ទទួលបានជោគជ័យ។

ចិន៖ នៅJIUQUAN ប្រទេសចិន បានបាញ់បង្ហោះគ្រាប់រ៉ុក្កែតបញ្ជូន Zhuque-2 Y-3 ដោយទទួលបានជោគជ័យទៅកាន់ទីអវកាស ដែលបានបានបាញ់ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យនៃប្រទេសចិន កាលពីថ្ងៃសៅរ៍ យោងតាមប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ។ គ្រាប់រ៉ុក្កែតបញ្ជូននេះបានបាញ់បង្ហោះ នៅម៉ោង៧និង៣៩នាទីព្រឹកម៉ោងនៅប៉េកាំង ហើយបានបញ្ជូនផ្កាយរណបចំនួន៣គឺ Honghu, Honghu-2 និង TY-33 ទៅក្នុងគន្លងដូចដែលបានគ្រោងទុក ។ សូមបញ្ជាក់ថា នេះជាបេសកកម្មនៃការហោះហើរលើកទី៣ដែលប្រើគ្រាប់រ៉ុក្កែតប្រភេទ Zhuque-2 ។ … Read More

ការអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

ភ្នំពេញ៖ ការអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយម វៀតណាម នៅថ្ងៃទី ១១-១២ ខែធ្នូ ឆ្នាំ២០២៣ ដោយតបតាមការអញ្ជើញរបស់ ឯកឧត្តម ផាម មិញ ជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ។ អញ្ជើញអមដំណើរ សម្តេចធិបតី រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល … Read More

ប្រមុខUN ៖ លោកនឹងមិនបោះបង់ចោលការអំពាវនាវបទឈប់បាញ់ឡើយ។

លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) ប្រមុខអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអាទិត្យ ទី១០ ខែធ្នូ នេះថា នឹងមិនបោះបង់ចោលនូវការស្វះស្វែងរក បទឈប់បាញ់នៅហ្កាហ្សាឡើយ ។ ដោយថ្លែងក្នុងពិធីបើកវេទិកាដូហា ក្នុងប្រទេសកាតា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ហ្គុយតឺរេស ក៏បាននិយាយផងដែរថា ស្ថានភាពមនុស្សធម៌នៅទូទាំងតំបន់នេះ កាន់តែអាក្រក់ទៅៗ ។ លោក ហ្គុយតឺរេស បាននិយាយថា «យើងកំពុងប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរនៃការដួលរលំនៃប្រព័ន្ធមនុស្សធម៌។ ស្ថានភាពកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័សក្លាយទៅជាមហន្តរាយ ដែលមានផលប៉ះពាល់មិនអាចត្រឡប់វិញបានសម្រាប់ប៉ាឡេស្ទីនទាំងមូល ព្រមទាំងសម្រាប់សន្តិភាពនិងសន្តិសុខនៅក្នុងតំបន់» ។ … Read More

សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ២ថ្ងៃ នៅប្រទេសវៀតណាម។

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣ ។ ដំណើរនៃការអញ្ជើញបំពេញទស្សនកិច្ចរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺតបតាមការ អញ្ជើញរបស់ ឯកឧត្តម ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹង ។ … Read More