សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍ជាង ២១៧កន្លែង ដល់សិស្សនិស្សិត សម្រាប់ប្រទ្បង ឬដាក់ពាក្យចូលសិក្សា។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អាហារូបករណ៍ជាង ២១៧កន្លែង សម្រាប់ប្រទ្បង ឬដាក់ពាក្យចូលសិក្សា នៅតាមសាកលវិទ្យាល័យ និងវិទ្យាស្ថាន តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឆ្នាំសិក្សា ២០២៣-២០២៤ ដូចខាងក្រោម៖
១- វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ នៅទីតាំងគោលរាជធានីភ្នំពេញ ចំនួន ១០កន្លែង និងសាខាខេត្តត្បូងឃ្មុំ មិនកំណត់ចំនួន (ឆ្លងកាត់ការប្រឡង)
២- សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ(RUFA) ថ្នាក់បរិញ្ញាបត្រ ចំនួន ៥០កន្លែង
៣- សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ(AUPP) ថ្នាក់បរិញ្ញាបត្រ ចំនួន ១០០កន្លែង (ឆ្លងកាត់ការប្រឡង)
៤- សាកលវិទ្យាល័យលីមកុកវីង(LUCT)ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១០កន្លែង (ឆ្លងកាត់ការប្រឡង)
៥- វិទ្យាស្ថានភាសាបរទេស(IFL) និងវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(IISPP) ថ្នាក់បរិញ្ញាបត្រ ចំនួន ២២ កន្លែង (ឆ្លងកាត់ការប្រឡង)
៦- សាកលវិទ្យាល័យបញ្ញាជាតិ(PCU) ថ្នាក់បរិញ្ញាបត្រ ចំនួន ២៥កន្លែង។