ចម្ងាយ 24 ពាន់លានគីឡូម៉ែត្រពីផែនដី យានអវកាស Voyager 1 ជួបបញ្ហា ។

ក្រុមការងាររបស់ណាសា អាចនឹងត្រូវចំណាយពេលច្រើនសប្ដាហ៍ដើម្បីដោះស្រាយបញ្ហានចំពោះ យានអវកាស Voyager 1 ដោយសារបច្ចុប្បន្ន ទិន្នន័យតែមួយគត់ដែលយាននេះ បញ្ជូនមកកាន់ផែនដី គឺលេខ 1 និងលេខ 0 ។ យាន Voyager 1 របស់ណាសា បច្ចុប្បន្នមិនអាចបញ្ជូនទិន្នន័យវិទ្យាសាស្ត្រ ឬទិន្នន័យទាក់ទងនឹងប្រព័ន្ធរបស់យាននេះ មកកាន់ផែនដីទេ បើយោងតាមទំព័រ Space ដែលបានចុះផ្សាយកាលពីថ្ងៃទី១២ ខែធ្នូ ។ យានដែលមានអាយុ 46ឆ្នាំ មួយគ្រឿងនេះ អាចទទួលបញ្ជា ប៉ុន្តែ … Read More

ប្រមុខការបរទេសអ៊ីរ៉ង់ថា អ៊ីស្រាអែល និងអាមេរិក មិនអាចកម្ចាត់ ក្រុមហាម៉ាសបានទេ។

អ៊ីរ៉ង់៖ លោក ហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន (Hossein Amirabdollahian) រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានថ្លែង កាលពីថ្ងៃអង្គារថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នឹងមិនអាចកម្ចាត់ក្រុមហាម៉ាសបានទេ ហើយថា អ៊ីស្រាអែល អាចធានាបានតែការដោះលែងចំណាប់ថ្នូរ ដែលឃុំខ្លួន នៅតំបន់ហ្កាហ្សាជាមួយនឹងដំណោះស្រាយនយោបាយចំពោះជម្លោះនេះ ។ នៅឯអង្គការសហប្រជាជាតិ ទីក្រុងហ្សឺណែវ ក្នុងសុន្ទរកថាមួយ ដែលលោកបានពណ៌នាក្រុមអ៊ី ស្លាមនិយមថា ជាចលនាសេរីភាព លោក អាមីរ៉ាប់ឌូឡាហៀន បាននិយាយថា៖«អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នឹងមិនអាចលុបបំបាត់ក្រុមហាម៉ាសបានទេ»។ លោកបានបន្ថែមថា … Read More

ក្នុងបរិវេណផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស អ៊ីស្រាអែល បានចាប់ផ្តើមបូមទឹកសមុទ្រ បញ្វូល។

បរទេស៖ សារព័ត៌មានអាមេរិក The Wall Street បានរាយការណ៍ពីចំណាត់ការនេះ នៅក្នុងអត្ថបទបង្ហោះតាមអនឡាញកាលពីថ្ងៃអង្គារ បាននិយាយថា យោធាអ៊ីស្រាអែល បានចាប់ផ្តើមបូមទឹកសមុទ្រដាក់បញ្ចូលទៅក្នុងបរិវេណផ្លូវរូងក្រោមដីដ៏ធំរបស់ក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា។ សារព័ត៌មាននេះ បានដកស្រង់សម្តី មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ដោយនិយាយថា ការធ្វើឲ្យជន់លិច គឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់អ៊ីស្រាអែល ក្នុងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្រោមដីដែលបានគាំទ្រដល់ប្រតិបត្តិការរបស់ក្រុមហាម៉ាស។ ដោយដកស្រង់សម្តីពីមន្ត្រីយោធាអ៊ីស្រាអែល អត្ថបទនោះបាននិយាយថា ប្រព័ន្ធផ្លូវរូងក្រោមដី ត្រូវបានប្រើប្រាស់ដោយក្រុមហាម៉ាស ដើម្បីស្តុកទុកគ្រាប់រ៉ុក្កែត និងគ្រាប់រំសេវរបស់ក្រុមនេះ ហើយអាចផ្តល់លទ្ធភាពឱ្យមេដឹកនាំរបស់ខ្លួនបញ្ជា និងគ្រប់គ្រងកងកម្លាំងរបស់ពួកគេ។ តាមសេចក្តីរាយការណ៍បាននិយាយថា មន្ត្រីសហរដ្ឋអាមេរិក ការធ្វើឲ្យជន់លិចផ្លូវរូងក្រោមដី ទំនងជាដំណើរការច្រើនសប្តាហ៍ … Read More

សម្ដេចធិបតី ទស្សនកិច្ចទៅវៀតណាម សម្រេចលទ្ធផលធំធេងទាំងនយោបាយ សេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម។

ភ្នំពេញ៖ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ធ្វើមាតុភូមិនិវត្តន៍ នាយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នេះ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ទស្សនកិច្ចនេះ បាននាំមកនូវសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ … Read More

រឹបអូសបានសារធាតុកូកាអ៊ីន ៧,៥តោន ដោយនគរបាលអេស្ប៉ាញ ដែលលាក់ក្នុងត្រីធូណាក្លាសេ។

អេស្ប៉ាញ៖ នៅភាគពាយ័ព្យនៃទីក្រុងកំពង់ផែ Vigo នគរបាលអេស្ប៉ាញ កាលពីថ្ងៃអង្គារ ទី១២ ខែធ្នូ បានឲ្យដឹងថា ខ្លួនបានរឹបអូសបានសារធាតុកូកាអ៊ីន ៧,៥តោនពីអាមេរិកខាងត្បូង ដែលលាក់នៅក្នុងត្រីធូណាក្លាសេ ដោយសារត្រូវបានចែកចាយពាសពេញអឺរ៉ុប ។ នគរបាលបាននិយាយថា នេះគឺជាការចាប់បានគ្រឿងញៀន ក្នុងបរិមាណដ៏ច្រើនបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់តំបន់ Galicia ជាតំបន់អាត្លង់ទិក ដែលឆ្នេរសមុទ្រដ៏រដិបរដុប ជាឆ្នេរដ៏វែងបំផុតរបស់អេស្ប៉ាញ ត្រូវបានប្រើប្រាស់ដើម្បីរត់ពន្ធគ្រឿងញៀនអស់ជាច្រើនទសវត្សរ៍មកហើយ។ ក្នុងប្រតិបត្តិការលើកទី២ នគរបាលក៏បានរកឃើញកូកាអ៊ីនចំនួន ៣,៥តោន ដែលលាក់ទុកក្នុងកុងតឺន័រដឹកជញ្ជូន នៅកំពង់ផែភាគខាងកើតនៃទីក្រុង Valencia ផងដែរ។ នគរបាលបាននិយាយថា … Read More

គ្រាប់បែកអ៊ីស្រាអ៊ែលទម្លាក់ទៅលើទីក្រុង នៅភាគខាងត្បូងតំបន់ហ្គាហ្សា ក្រោយពីក្រុមហាម៉ាស់គំរាមដល់ អាយុជីវិតចំណាប់ខ្មាំង។

ហ្គាហ្សា៖ អ៊ីស្រាអ៊ែល បានទម្លាក់គ្រាប់បែកទៅលើ ទីក្រុងសំខាន់នៅតំបន់ហ្គាហ្សា ដែលនៅភាគខាងត្បូងថ្ងៃចន្ទ ក្រោយពីក្រុមហាម៉ាស់បានព្រមានថា គ្មានចំណាប់ខ្មាំងអ៊ីស្រាអ៊ែល ណាម្នាក់នឹងចាកចេញពីទឹកដីនេះ ហើយនៅរស់រានមានជីវិតឡើយ លុះត្រាតែមានការទាមទារឱ្យមានការ ដោះលែងអ្នកទោសរបស់ខ្លួន តាមប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ។ ក្រុមហាម៉ាស់បានបង្កជម្លោះ នៅគ្រាដែលក្រុមនេះបានធ្វើការ វាយប្រហារដ៏សាហាវបំផុត មិនធ្លាប់មានមកលើអ៊ីស្រាអ៊ែល កាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សអស់ចំនួន ១.២០០នាក់ ដោយយោងតាមតួលេខរបស់អ៊ីស្រាអ៊ែលបានឱ្យដឹង ។ យោងតាមតួលេខរបស់អ៊ីស្រាអ៊ែល និងបានចាប់ចំណាប់ខ្មាំងប្រហែល ២៤០នាក់ … Read More

ប្រមុខដឹកនាំកំពូលរុស្សី សំភោធនាវាមុជទឹក ដើរដោយថាមពលជំនាន់ទី៤ថ្មី ចំនួន២គ្រឿង។

រុស្សី៖ លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី បានបើកសម្ពោធនាវាមុជទឹកនុយក្លេអ៊ែរជំនាន់ទី ៤ ថ្មីចំនួន ២ គ្រឿង នៅទីក្រុង Severodvinsk ភាគខាងជើង កាលពីថ្ងៃចន្ទម្សិលម៉្ងៃនេះ យោងតាមការចេញផ្សាយរបស់ RT ។ Emperor Alexan III និង Krasnoyarsk ជាឈ្មោះនាវាមុជទាំងពីរ បានគ្រោងនឹងដាក់ឲ្យចូលរួមជាមួយកងនាវាចរប៉ាស៊ីហ្វិករបស់កងទ័ពជើងទឹករុស្ស៊ី នេះបើយោងតាមការបញ្ជាក់ដោយលោក Putin បានប្រកាសក្នុងអំឡុងពិធីលើកទង់ជាតិដើម្បីសម្ពោធនាវា ។ លោក Putin … Read More

មេដឹកនាំកំពូលចិន ទទួលស្វាគមន៍ ពីនាយករដ្ឋមន្រ្តីវៀតណាម ដល់កាំជណ្តើរយន្តហោះ។

ហាណូយ៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ បានធ្វើដំណើរដល់ទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីបំពេញទស្សនកិច្ចផ្លូវការហើយ។ ការមកដល់របស់មេដឹកនាំចិន ត្រូវបាននាយករដ្ឋមន្រ្តីវៀតណាម ទទួលស្វាគមន៍ ដល់កាំជណ្តើរយន្តហោះតែម្តង នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress៕

Trump ថា Biden គឺអ្នកគម្រាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ

អាមេរិក៖ អតីតប្រធានាធិបតីអាមេរិក Donald Trump បានច្រានចោលការព្រមានពីគណបក្សប្រជាធិបតេយ្យ ជុំវិញការវិលត្រឡប់ដ៏មានសក្តានុពលរបស់គាត់ទៅកាន់សេតវិមាន បើយោងតាមការចេញផ្សាយរបស់ RT ។ លោក Trump បានធ្វើអត្ថាធិប្បាយទាំងនេះ នៅមុនពេលការប្រកួតប្រជែងឡើងវិញដែលអាចកើតមានរវាងអ្នកទាំងពីរ នៅឯការបោះឆ្នោតនៅឆ្នាំក្រោយ ។ បញ្ហាគឺជាអ្នកស្នងតំណែងរបស់គាត់គឺ Joe Biden ដែលបង្កគ្រោះថ្នាក់ដល់លទ្ធិប្រជាធិបតេយ្យរបស់ប្រទេស នេះជាការអះអាងពីអតីតប្រធានាធិបតីអាមេរិករូបនេះ ។ លោក Trump បច្ចុប្បន្ននៅតែបន្តជាប់ពាក់ព័ន្ធ ក្នុងជម្លោះផ្លូវច្បាប់សហព័ន្ធ និងរដ្ឋជាបន្តបន្ទាប់ និងក៏ដូចជាការពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោកប៉ុនប៉ងផ្ដួលរំលំលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២០ផង ។ លោកTrump … Read More