រឹបអូសបានសារធាតុកូកាអ៊ីន ៧,៥តោន ដោយនគរបាលអេស្ប៉ាញ ដែលលាក់ក្នុងត្រីធូណាក្លាសេ។

អេស្ប៉ាញ៖ នៅភាគពាយ័ព្យនៃទីក្រុងកំពង់ផែ Vigo នគរបាលអេស្ប៉ាញ កាលពីថ្ងៃអង្គារ ទី១២ ខែធ្នូ បានឲ្យដឹងថា ខ្លួនបានរឹបអូសបានសារធាតុកូកាអ៊ីន ៧,៥តោនពីអាមេរិកខាងត្បូង ដែលលាក់នៅក្នុងត្រីធូណាក្លាសេ ដោយសារត្រូវបានចែកចាយពាសពេញអឺរ៉ុប ។

នគរបាលបាននិយាយថា នេះគឺជាការចាប់បានគ្រឿងញៀន ក្នុងបរិមាណដ៏ច្រើនបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់តំបន់ Galicia ជាតំបន់អាត្លង់ទិក ដែលឆ្នេរសមុទ្រដ៏រដិបរដុប ជាឆ្នេរដ៏វែងបំផុតរបស់អេស្ប៉ាញ ត្រូវបានប្រើប្រាស់ដើម្បីរត់ពន្ធគ្រឿងញៀនអស់ជាច្រើនទសវត្សរ៍មកហើយ។ ក្នុងប្រតិបត្តិការលើកទី២ នគរបាលក៏បានរកឃើញកូកាអ៊ីនចំនួន ៣,៥តោន ដែលលាក់ទុកក្នុងកុងតឺន័រដឹកជញ្ជូន នៅកំពង់ផែភាគខាងកើតនៃទីក្រុង Valencia ផងដែរ។

នគរបាលបាននិយាយថា មនុស្សសរុបចំនួន ២០នាក់ មកពីក្រុមចំនួន២ ដែលមានដើមកំណើតពីប្រទេសតំបន់បាល់កង់ ត្រូវបានចាប់ខ្លួន ជាអ្វីដែលពួកគេបានពិពណ៌នាថា ជា «ការវាយប្រហារ» ដ៏ធំ ចំពោះបណ្តាញចែកចាយដ៏មានឥទ្ធិពលបំផុតមួយរបស់អឺរ៉ុប៕