មេដឹកនាំកំពូលចិន ទទួលស្វាគមន៍ ពីនាយករដ្ឋមន្រ្តីវៀតណាម ដល់កាំជណ្តើរយន្តហោះ។

ហាណូយ៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ បានធ្វើដំណើរដល់ទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីបំពេញទស្សនកិច្ចផ្លូវការហើយ។ ការមកដល់របស់មេដឹកនាំចិន ត្រូវបាននាយករដ្ឋមន្រ្តីវៀតណាម ទទួលស្វាគមន៍ ដល់កាំជណ្តើរយន្តហោះតែម្តង នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress៕