គ្រាប់បែកអ៊ីស្រាអ៊ែលទម្លាក់ទៅលើទីក្រុង នៅភាគខាងត្បូងតំបន់ហ្គាហ្សា ក្រោយពីក្រុមហាម៉ាស់គំរាមដល់ អាយុជីវិតចំណាប់ខ្មាំង។
ហ្គាហ្សា៖ អ៊ីស្រាអ៊ែល បានទម្លាក់គ្រាប់បែកទៅលើ ទីក្រុងសំខាន់នៅតំបន់ហ្គាហ្សា ដែលនៅភាគខាងត្បូងថ្ងៃចន្ទ ក្រោយពីក្រុមហាម៉ាស់បានព្រមានថា គ្មានចំណាប់ខ្មាំងអ៊ីស្រាអ៊ែល ណាម្នាក់នឹងចាកចេញពីទឹកដីនេះ ហើយនៅរស់រានមានជីវិតឡើយ លុះត្រាតែមានការទាមទារឱ្យមានការ ដោះលែងអ្នកទោសរបស់ខ្លួន តាមប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ។
ក្រុមហាម៉ាស់បានបង្កជម្លោះ នៅគ្រាដែលក្រុមនេះបានធ្វើការ វាយប្រហារដ៏សាហាវបំផុត មិនធ្លាប់មានមកលើអ៊ីស្រាអ៊ែល កាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សអស់ចំនួន ១.២០០នាក់ ដោយយោងតាមតួលេខរបស់អ៊ីស្រាអ៊ែលបានឱ្យដឹង ។
យោងតាមតួលេខរបស់អ៊ីស្រាអ៊ែល និងបានចាប់ចំណាប់ខ្មាំងប្រហែល ២៤០នាក់ ឲ្យវិលត្រឡប់ទៅតំបន់ហ្គាហ្សាវិញ ។
អ៊ីស្រាអ៊ែល បានឆ្លើយតបនឹងការវាយលុក ដោយយោធាដែលបានកម្ទេច តំបន់ហ្កាហ្សាជាច្រើនកន្លែងឱ្យខ្ទេចខ្ទី និងបានសម្លាប់មនុស្សយ៉ាងតិចចំនួន ១៧.៩៩៧នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ តាមការឲ្យដឹងពីក្រសួងសុខាភិបាលដែលគ្រប់គ្រង ដោយក្រុមហាម៉ាស់ ។
សម្រាប់ការវាយប្រហាររបស់អ៊ីស្រាអ៊ែល នៅថ្ងៃចន្ទនេះបានវាយប្រហារមកលើទីក្រុង Khan Yunis អ្នកឆ្លើយឆ្លងព័ត៌មាន របស់ទីភ្នាក់ងារ AFP បានរាយការណ៍មកថា ខណៈដែលក្រុមសកម្មប្រយុទ្ធ អ៊ីស្លាមជីហាតបានលើកឡើងថា ពួកគេបានបំផ្ទុះផ្ទះមួយកន្លែង ដែលយោធារបស់អ៊ីស្រាអ៊ែលកំពុងស្វែងរកផ្លូវរូងក្រោមដី ៕