ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ការផ្តល់អាហារូបករណ៍របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

សេចក្តីជូនដំណឹង របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពី ការផ្តល់អាហារូបករណ៍របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

រដ្ឋសភា៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។

សេចក្តីប្រកាសព័ត៌មាន របស់ អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា ស្តីពី លទ្ធផលនៃការបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ការចោទប្រកាន់មនុស្ស ២២នាក់ រួមទាំងមន្រ្តីរដ្ឋាភិបាល ពាក់ព័ន្ធនឹងការរត់ពន្ធសាច់ជ្រូក ពីនាយកដ្ឋានស៊ើបអង្កេតពិសេស។

ថៃ៖ ការចោទប្រកាន់ជនសង្ស័យចំនួន ២២នាក់ ក្នុងនោះរួមមាន បុគ្គល ១២ នាក់ និងនីតិបុគ្គល ១០នាក់ ពាក់ព័ន្ធនឹងការរត់ពន្ធសាច់ជ្រូក និងរឹបអូសទ្រព្យសម្បត្តិ របស់ពួកគេដែលមានតម្លៃប្រហែល ៩០ លានបាត ដោយនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) របស់ប្រទេសថៃ ។ លោកវរៈសេនីយ៍ Nathapol Ditsayatham ប្រធានផ្នែកស៊ើបអង្កេតករណីរត់ពន្ធ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារថា នាយកដ្ឋានស៊ើបអង្កេតពិសេស ក៏បានកោះហៅនាយកប្រតិបត្តិនៃក្រុមហ៊ុន Rainbow Group Co Ltd … Read More

លោក គីស៊ីដា ទំនងជានឹងជំនួស តំណែងរដ្ឋមន្ត្រី ៤រូប ចំពេលមានរឿង អាស្រូវរៃអង្គាសប្រាក់។

តូក្យូ៖ លោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន គ្រោងនឹងជំនួសតំណែង រដ្ឋមន្ត្រីចំនួន ៤រូប រួមទាំងអ្នកនាំពាក្យរដ្ឋាភិបាល កំពូលផងដែរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ស្អែកនេះ ជុំវិញការជាប់ពាក់ព័ន្ធ ក្នុងរឿងអាស្រូវរៃអង្គាស ថវិកានយោបាយ ដែលផ្តោតលើបក្សពួកដ៏ធំបំផុត របស់គណបក្សកាន់អំណាច តាមការឲ្យដឹងពីប្រភពរដ្ឋាភិបាល ។ បក្សសម្ព័ន្ធប្រជាធិបតេយ្យសេរី ត្រូវបានគេ សង្ស័យថា បានបញ្ជូនត្រឡប់មកវិញ នូវប្រាក់ចំណូលរបស់គណបក្ស ដែលមានចំនួនប្រហែល ៥០០លានយ៉េន (៣,៤លានដុល្លារ) ដល់សមាជិក ដែលលើស ពីកូតាលក់សំបុត្រ … Read More

ប្រមុខដឹកនាំកំពូលអាមេរិក សម្ដែងក្ដីសង្ឃឹម សម្រាប់ជំនួយអ៊ុយក្រែន បន្ទាប់ពីពិភាក្សា ជាមួយលោក ហ្សេឡិនស្គី។

អាមេរិក៖ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានឲ្យដឹងភ្លាមៗ បន្ទាប់ពីបានធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំជាមួយសមភាគីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី ថាលោក “សង្ឃឹមថា” ការជាប់គាំងនៃសភាអាច ត្រូវបានដោះស្រាយ ដើម្បីអនុញ្ញាតឱ្យមានការបញ្ជូន ជំនួយបន្ថែមទៀត ដើម្បីជួយប្រទេស ដែលហែកហួរដោយសង្រ្គាមក្នុងការ ប្រយុទ្ធជាមួយរុស្ស៊ី។ លោក បៃដិន បានព្រមានថា ប្រទេសរុស្ស៊ី កំពុងប្រារព្ធការប្រេះឆាក្នុងសភា ដែលបណ្តាលមកពីសំណើរបស់លោក ក្នុងការបញ្ជូនជំនួយបន្ថែមដល់អ៊ុយក្រែន ហើយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ … Read More

សន្យាផ្តល់ជំនួយ ២០០លានដុល្លារ ក្រោយជំនួបលោក Biden ជាមួយលោក Zelensky ។

អាមេរិក៖ លោក Joe Biden ប្រធានាធិបតីអាមេរិក បានសន្យាផ្តល់ជំនួយយោធាបន្ទាន់ ២០០ លានដុល្លារទៀត សម្រាប់អ៊ុយក្រែន ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky កាលពីថ្ងៃអង្គារម្សិលម៉ៃនេះ ។ កិច្ចប្រជុំនេះកើតឡើងបន្ទាប់ពី សេចក្តីព្រាងច្បាប់ដែលមានបំណង ផ្តល់ជំនួយចំនួន៦០ពាន់លានដុល្លារ សម្រាប់ទីក្រុងគៀវត្រូវបានរារាំង នៅក្នុងព្រឹទ្ធសភាអាមេរិកកាលពីសប្តាហ៍មុន ខណៈដែលគណបក្សសាធារណរដ្ឋទាមទារ ឱ្យមានការរឹតបន្តឹងលើការគ្រប់គ្រង អន្តោប្រវេសន៍នៅតាមព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក ជាថ្នូរនឹងការអនុម័តជំនួយអ៊ុយក្រែនវិញ។ បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃអង្គារ លោក Biden បានថ្លែងទៅកាន់អ្នកសារព័ត៌មាន ដោយទទូចថាសភា ផ្តល់មូលនិធិបន្ថែមសម្រាប់អ៊ុយក្រែន ឲ្យបានលឿនដោយបន្ថែមថា … Read More

ប្រមុខមេដឹកនាំកំពូលរុស្សីថា ការអភិវឌ្ឍន៍តំបន់អាកទិក ជាអាទិភាពសំខាន់ សម្រាប់រុស្ស៊ី។

រុស្សី៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានឲ្យដឹងថា ការអភិវឌ្ឍនតំបន់អាកទិករបស់រុស្ស៊ី គឺជាអាទិភាព ដែលមិនអាចប្រកែកបាន សម្រាប់ប្រទេសរបស់លោក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ដកស្រង់សម្តីលោក ពូទីន ដោយវិមានក្រឹមឡាំង បានឲ្យដឹងនៅក្នុងកិច្ចប្រជុំមួយ ស្តីពីការអភិវឌ្ឍន៍ការតាំងទីលំនៅរឹងមាំនៅតំបន់អាកទិក ។ លោក ពូទីន បានលើកឡើងថា ការអភិវឌ្ឍរបស់ Artic ត្រូវបានភ្ជាប់ដោយផ្ទាល់ទៅនឹងសក្តានុពលថាមពលរបស់រុស្ស៊ី សមត្ថភាពដឹកជញ្ជូន និងសន្តិសុខ និងការពារជាតិរបស់ប្រទេស។ លោកបានបន្តថា “ការអភិវឌ្ឍយ៉ាងទូលំទូលាយបន្ថែមទៀតនៃទឹកដីទាំងនេះ គឺជាអាទិភាពមិនអាចប្រកែកបានសម្រាប់យើង” … Read More

Unlock កាក់ Aptos ដល់ទៅ 24.8 លានកាក់ឬ 200 លានដុល្លារ!

តើ Unlock កាក់ជាអ្វី? ការ Unlock កាក់ គឺជាការដែលអ្នកវិនិយោគ ឬសហគមន៍របស់កាក់នោះ អាចទទួលបានកាក់ពីគម្រោងទាំងនោះដើម្បីយកទៅប្រើប្រាស់ ឬលក់បានក្រោយពេលដល់ថ្ងៃ ដែលគម្រោងកាក់ត្រូវចែកជូនអ្នកវិនិយោគ ។ ជាទូទៅឲ្យតែមានព័ត៍មានទាក់ទងនឹងការ Unlock កាក់ណាមួយ គឺកាក់នោះអាចធ្លាក់ថ្លៃ ឬយើងហៅថាព័ត៏មានអវិជ្ជមានចំពោះគម្រោងកាក់ តែមិនមែនគម្រោងកាក់នោះមិនល្អអីទេ វាអវិជ្ជមានគឺមកពីអ្នកដែលទទួលបានកាក់ក្រោយ Unlock គឺពួកគេអាចយកទៅលក់ក្នុងទីផ្សារ ដែលអាចធ្វើឲ្យតម្លៃវាធ្លាក់ចុះ ។ យ៉ាងណាមិញនៅថ្ងៃម្សិលមិញនេះ កាក់ Aptos មានការ Unlock ដល់ទៅ 24.8 … Read More

បញ្ហារស់នៅប្រចាំថ្ងៃ អ្វីខ្លះដែលយើងគួរយល់ដឹង និងមានអ្វីពាក់ព័ន្ធនឹងច្បាប់?

បញ្ហារស់នៅប្រចាំថ្ងៃ 👉ផ្ញើលុយច្រឡំគណនី(ខុសកុង)? 👉អាប់លុយឲ្យគេលើស? 👉ផ្ញើឥវ៉ាន់ច្រឡំ? តើត្រូវធ្វើដូចម្តេច? បញ្ហាខាងលើ ក្នុងន័យច្បាប់គេហៅថា សេចក្តីចម្រើនដោយឥតហេតុ (យោងតាមមាត្រា ៧៣៦ នៃក្រមរដ្ឋប្បវេណី) តាមមាត្រា ៧៣៧ នៃក្រមរដ្ឋប្បវេណី បុគ្គលដែលបានទទួលផលប្រយោជន៍(បុគ្គលដែលទទួលបានលុយ ឬឥវ៉ាន់) មានកាតព្វកិច្ចត្រូវសងផលប្រយោជន៍(សងលុយ ឬឥវ៉ាន់)ដែលខ្លួនទទួលបានឲ្យទៅបុគ្គលដែលបានបាត់បង់ផលប្រយោជន៍(ម្ចាស់ដើម)វិញ។ ក្នុងករណីបុគ្គលដែលទទួលបានលុយ ឬឥវ៉ាន់មិនព្រមសងទៅឲ្យម្ចាស់ដើមវិញទេ ម្ចាស់ឥវ៉ាន់ ឬម្ចាស់លុយ មានសិទ្ធិទាមទារឲ្យប្រគល់ឥវ៉ាន់ ឬលុយមកវិញ ដោយផ្អែកលើសេចក្ដីចម្រើនដោយឥតហេតុ។ *ទោះបីជាបុគ្គលដែលទទួលបានផលប្រយោជន៍គេចវេសមិនព្រមសងឥវ៉ាន់ ឬលុយ ទៅឲ្យម្ចាស់ដើមក៏ដោយ ក៏ករណីបែបនេះមិនអាចក្លាយជារឿងព្រហ្មទណ្ឌបានដែរ ព្រោះពុំមានធាតុផ្សំបទល្មើសគ្រប់គ្រាន់តាមមាត្រា … Read More