សន្យាផ្តល់ជំនួយ ២០០លានដុល្លារ ក្រោយជំនួបលោក Biden ជាមួយលោក Zelensky ។

អាមេរិក៖ លោក Joe Biden ប្រធានាធិបតីអាមេរិក បានសន្យាផ្តល់ជំនួយយោធាបន្ទាន់ ២០០ លានដុល្លារទៀត សម្រាប់អ៊ុយក្រែន ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky កាលពីថ្ងៃអង្គារម្សិលម៉ៃនេះ ។

កិច្ចប្រជុំនេះកើតឡើងបន្ទាប់ពី សេចក្តីព្រាងច្បាប់ដែលមានបំណង ផ្តល់ជំនួយចំនួន៦០ពាន់លានដុល្លារ សម្រាប់ទីក្រុងគៀវត្រូវបានរារាំង នៅក្នុងព្រឹទ្ធសភាអាមេរិកកាលពីសប្តាហ៍មុន ខណៈដែលគណបក្សសាធារណរដ្ឋទាមទារ ឱ្យមានការរឹតបន្តឹងលើការគ្រប់គ្រង អន្តោប្រវេសន៍នៅតាមព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក ជាថ្នូរនឹងការអនុម័តជំនួយអ៊ុយក្រែនវិញ។

បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃអង្គារ លោក Biden បានថ្លែងទៅកាន់អ្នកសារព័ត៌មាន ដោយទទូចថាសភា ផ្តល់មូលនិធិបន្ថែមសម្រាប់អ៊ុយក្រែន ឲ្យបានលឿនដោយបន្ថែមថា ការបរាជ័យក្នុងការធ្វើដូច្នេះនឹងក្លាយជា អំណោយបុណ្យណូអែលដ៏អស្ចារ្យបំផុត ដល់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជាមិនខាន ។

ប្រកាសដោយលោក Biden ជាជំនួយចុងក្រោយបំផុត២០០លានដុល្លារ នឹងមកពីមូលនិធីរបស់ Drawndown Authoriy របស់ប្រធានាធិបតី ឬហៅកាត់ថាPDA ដែលអនុញ្ញាតឱ្យរដ្ឋបាល Biden ផ្ទេរអាវុធពីស្តុករបស់អាមេរិកដោយគ្មាន ការយល់ព្រមពីសភាក្នុងករណីមានអាសន្ន ៕