ក្នុងការបណ្តេញសមាជិកបក្ស LDP ដ៏មានឥទ្ធិពល ជាល្បែងរបស់នាយករដ្ឋមន្ត្រីជប៉ុន អាចនឹងញាំញីរដ្ឋាភិបាល។

តូក្យូ៖ លោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន ជាការលេងល្បែង ក្នុងការជំនួសរដ្ឋមន្ត្រីទាំងអស់ ពីបក្សពួកដ៏ធំបំផុត នៅក្នុងគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចរបស់លោក ជុំវិញរឿងអាស្រូវនៃការរៃអង្គាសថវិកា ផ្នែកនយោបាយអាចធ្វើឱ្យលោកកាន់តែលំបាក ក្នុងការគ្រប់គ្រងរដ្ឋាភិបាល។ លោក គីស៊ីដា មានគោលបំណងបញ្ចប់ការ មិនទុកចិត្តផ្នែកនយោបាយ ដោយមិនរាប់បញ្ចូលសមាជិកសភា ដែលជាកម្មសិទ្ធិរបស់បក្សពួក ដែលពីមុនដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីលោក ស៊ិនហ្សូ អាបេ ប៉ុន្តែការប្រឆាំងពីក្រុមផ្ទៃក្នុងបក្ស ដ៏ធំបំផុតបានកាន់តែខ្លាំង ដែលអាចរារាំងលោកពីការសម្រេចបាន នូវគោលនយោបាយសំខាន់ៗ។ លោក គីស៊ីដា រងការរិះគន់លើការដឹកនាំ ជុំវិញរឿងអាស្រូវចុងក្រោយនេះ … Read More

ការសម្លាប់ចំណាប់ថ្នូរបីនាក់ដោយយល់ច្រឡំនៅហ្កាហ្សា ដោយយោធាអ៊ីស្រាអែល សហរដ្ឋអាមេរិកជំរុញឱ្យមានភាពអត់ធ្មត់។ 

ហ្កាហ្សា៖ យោធាអ៊ីស្រាអែលបានសម្លាប់ចំណាប់ថ្នូរបីនាក់ ដោយយល់ច្រឡំ ដែលត្រូវបានក្រុមហាម៉ាសចាប់ឃុំខ្លួននៅតំបន់ហ្កាហ្សា អំឡុងឧប្បត្តិហេតុមួយ ដែលកំពុងស្ថិតក្រោមការពិនិត្យឡើងវិញ យោងតាមអ្នកនាំពាក្យយោធា បាននិយាយកាលពីថ្ងៃសុក្រកន្លងមកនេះ ។ យោធាបាននិយាយថា ចំណាប់ថ្នូរត្រូវបានសម្លាប់ក្នុងអំឡុងពេលការប្រយុទ្ធ ជាមួយក្រុមសកម្មប្រយុទ្ធនៅហ្កាហ្សា និងបានសម្តែងការរំលែកទុក្ខដល់ក្រុមគ្រួសារ ខណៈបាននិយាយថានឹងមាន តម្លាភាពពេញលេញ ក្នុងការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ ។ ក្នុងអំឡុងការប្រយុទ្ធគ្នាខ្លាំងនៅហ្កាហ្សា យោធាបាន កំណត់អត្តសញ្ញាណចំណាប់ថ្នូរអ៊ីស្រាអែលបីនាក់ ថាជាការគំរាមកំហែង។ ជាលទ្ធផលទាហានបានបាញ់សំដៅលើពួកគេ ហើយពួកគេបានស្លាប់ បើតាមសេចក្តីថ្លែងការណ៍ពីយោធា បានលើកឡើង ។ វេទិកាគ្រួសារចំណាប់ថ្នូរ និងអ្នកដែលបាត់ខ្លួន ដែលតំណាងឱ្យក្រុមគ្រួសារចំណាប់ថ្នូរ បានសម្តែងការរំលែកទុក្ខ … Read More

នៅទីក្រុង Tel Aviv មនុស្សរាប់រយនាក់តវ៉ា បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល សម្លាប់ចំណាប់ថ្នូរបីនាក់ច្រឡំ។ 

អ៊ីស្រាអែល៖ ការតវ៉ានៅទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល មនុស្សរាប់រយនាក់ បាន កាលពីយប់ថ្ងៃសុក្រ ប៉ុន្មានម៉ោងបន្ទាប់ពីយោធាអ៊ីស្រាអែល បានប្រកាសថាខ្លួនបានសម្លាប់ចំណាប់ថ្នូរបីនាក់ច្រឡំ ខណៈត្រូវបានក្រុមហាម៉ាស់ឃុំខ្លួននៅតំបន់ហ្កាហ្សា ក្នុងអំឡុងពេលឧប្បត្តិហេតុមួយ។ ការជួបគ្នាជាលើកដំបូង របស់ក្រុមបាតុករ នៅខាងក្រៅបរិវេណយោធាក្នុងទីក្រុង Tel Aviv ហើយក្រោយមកបានដើរដង្ហែរឆ្លងកាត់ទីក្រុង ដោយមានកាន់ផ្ទាំងរូបថតចំណាប់ថ្នូរដែលនៅតែត្រូវបានឃុំខ្លួនក្នុង តំបន់ហ្កាហ្សា ហើយបានអំពាវនាវឱ្យរដ្ឋាភិបាលនាំយកពួកគេត្រឡប់មកប្រទេសវិញ ។ ក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នាខ្លាំងនៅតំបន់ហ្កាហ្សា សេចក្តីថ្លែងការណ៍របស់យោធានិយាយថា ខ្លួនបានកំណត់អត្តសញ្ញាណចំណាប់ថ្នូរអ៊ីស្រាអែលបីនាក់ថាជាការគំរាមកំហែង។ ជាលទ្ធផល ទាហានបានបាញ់ទៅលើពួកគេបណ្តាលឲ្យស្លាប់។ ក្នុងទីក្រុង Tel Aviv … Read More

នៅតាមព្រំដែនបេឡារុស និងរុស្ស៊ី អ៊ុយក្រែនពង្រឹងខ្សែត្រៀមការពាររបស់ខ្លួន។

បរទេស៖ វិស្វករអ៊ុយក្រែន បានជីកប្រឡាយប្រឆាំងរថក្រោះ នៅក្នុងតំបន់ Chornobyl ជិតព្រំដែនប្រទេសបេឡារុស កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ។ រថយន្តវិស្វកម្មយោធា ដែលប្រើប្រាស់ដោយទាហានអ៊ុយក្រែន គឺអាចជីកលេណដ្ឋានបានរហូតដល់ ៥០០ម៉ែត្រ ក្នុងមួយថ្ងៃ ។ លោក Serhiy Nayev បានឲ្យដឹងថា ការងារដែលដឹកនាំដើម្បីពង្រឹងខ្សែត្រៀមការពាររបស់អ៊ុយក្រែននេះ បានដំណើរការមួយរយៈមកហើយ នៅតាមបណ្តោយព្រំដែនរុស្ស៊ី និងបេឡារុស នៅក្នុងតំបន់ Volyn, Kyiv, Chernihiv និង Sumy … Read More

ការសន្យាពង្រីកការវិនិយោគបន្ថែមរបស់ ក្រុមហ៊ុនផលិតគ្រឿងបង្គុំអេឡិចត្រូនិករបស់ជប៉ុន នៅកម្ពុជា។

ភ្នំពេញ៖ អនុប្រធានប្រតិបត្តិក្រុមហ៊ុន Yazaki Corporation លោក កូ យ៉ាហ្សាគិ (Ko Yazaki) ដែលជាក្រុមហ៊ុន ផលិតគ្រឿងបង្គុំអេឡិចត្រូនិក បានថ្លែងអំណរគុណ និងកោតសសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងបានបង្កលក្ខណៈគ្រប់បែបយ៉ាងដល់ការវិនិយោគក្រុមហ៊ុនរបស់លោក ខណៈការបង្ករលក្ខណៈបែបនេះ គឺជាកម្លាំងជំរុញទឹកចិត្តដល់វិនិយោគិន ឱ្យកាន់តែមានទំនុកចិត្តក្នុង ការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា។ នៅថ្ងៃទី១៦ ខែធ្នូនេះនៅក្នុងកិច្ចជំនួបពិភាក្សាទ្វេភាគី ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មានការលើកឡើងដូចខាងលើពីអនុប្រធានក្រុមហ៊ុនមួយនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ … Read More

សម្តេចធិបតី ជួបពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំក្រុមហ៊ុនរបស់ជប៉ុនជាច្រើននៅទីក្រុងតូក្យូ។

ភ្នំពេញ៖ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៣នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានអនុញ្ញាតឲ្យម្ចាស់ និងតំណាងក្រុមហ៊ុនធំៗជាច្រើនរបស់ជប៉ុនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួននៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានកំពុងបំពេញទស្សន កិច្ចនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ។ តាមគម្រោងក្នុងដំណើរទស្សនកិច្ចនេះសម្តេចធិបតី នាយករដ្ឋមន្រ្តីនឹងមានជំនួបកំពូលទ្វេភាគីជាមួយ លោក គីស៊ីដា ហ៊្វូមីអូ … Read More

រាជរដ្ឋាភិបាលកម្ពុជា៖ ការទទួលស្គាល់គណៈកម្មាធិការកណ្តាល និងអគ្គលេខាធិការ អគ្គលេខាធិការរង កាកបាទក្រហមកម្ពុជា អាណត្តិទី៧។ 

អនុក្រឹត្យ របស់ រាជរដ្ឋាភិបាលកម្ពុជា លេខ៖ ៣៥៩ អនក្រ.បក ស្តីពី ការទទួលស្គាល់គណៈកម្មាធិការកណ្តាល និងអគ្គលេខាធិការ អគ្គលេខាធិការរង កាកបាទក្រហមកម្ពុជា អាណត្តិទី៧ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

«ការរត់លឿនជាងគេលើពិភពលោក» សុនកយន្តបង្កើតកំណត់ត្រាថ្មី។

ប្រទេសកូរ៉េខាងត្បូង មានរ៉ូបូតជើងបួន ឈ្មោះ HOUND ដែលបង្កើតបានកំណត់ត្រាពិភពលោក Guinness នៅពេលរត់ចម្ងាយ 100 ម៉ែត្រ ដោយប្រើពេលត្រឹមតែ 19.87 វិនាទី ក្នុងល្បឿន 18.13 គីឡូម៉ែត្រ/ម៉ោង ។ សុនករ៉ូបូត HOUND ដែលអភីវឌ្ឍដោយវិទ្យាស្ថានពិសោធន៍ផ្នែករចនា និងបញ្ជារ៉ូបូតយន្ត នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើបកូរ៉េខាងត្បូង (KAIST) រត់ចម្ងាយ 100 ម៉ែត្រ ដោយចំណាយពេលតិចបំផុត បើធៀបនឹងរ៉ូបូតជើងបួន ដែលបានបង្កើតកំណត់ត្រានាពេលកន្លងមក នេះបើយោងតាម … Read More

ថវិកាការពារជាតិ ៨៨៦ពាន់លានដុល្លារ សភាអាមេរិកអនុម័ត ដែលលោកBiden នឹងចុះហត្ថលេខាចូលជាច្បាប់។

អាមេរិក៖ ការអនុម័តកញ្ចប់ថវិកាការពារជាតិចំនួន ៨៨៦ពាន់លានដុល្លារ ពីសភាសហរដ្ឋអាមេរិកសម្រាប់ឆ្នាំ ២០២៤ កាលពីថ្ងៃព្រហស្បតិ៍ ខណៈការពង្រីកប្រព័ន្ធស៊ើបអង្កេតអេឡិចត្រូនិក ក្រៅប្រទេសដ៏ចម្រូងចម្រាស ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដោយអង្គភាពសេវាស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ។ នៅក្នុងសភាតំណាងរាស្រ្តបន្ទាប់ពីការបោះឆ្នោតនៅព្រឹទ្ធសភា សេចក្តីស្នើច្បាប់ការចំណាយដ៏ច្រើន ត្រូវបានអនុម័ត កាលពីថ្ងៃពុធ បានផ្តល់ប្រាក់រាប់ពាន់លានដុល្លារ ដើម្បីពង្រឹងការរារាំង និងជំហរការពាររបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងប្រឆាំងការកើនឡើងឥទ្ធិពលរបស់ប្រទេសចិននៅទីនោះ។ ឯកសារនេះ ក៏ពង្រីកកម្មវិធីជំនួយយោធាដល់ប្រទេសអ៊ុយក្រែន ដែលអនុញ្ញាតឱ្យមានការបញ្ចេញប្រាក់ជាបន្តបន្ទាប់នូវទឹកប្រាក់ចំនួន ៣០០ លានដុល្លារសម្រាប់ទីក្រុងគីវ ។ ទឹកប្រាក់មានចំនួនតិចជាង ៦១ ពាន់លានដុល្លារអាមេរិកដាច់ដោយឡែក ដែលបានស្នើដោយប្រធានាធិបតីអាមេរិក … Read More