ហេតុការណ៍ផ្ទុះឃ្លាំងស្តុកប្រេងឥន្ធនៈ យ៉ាងហោចណាស់ ស្លាប់ ៨នាក់ និងរបួស ៨៤នាក់ នៅហ្គីណេ។

ហ្គីណេ៖ យ៉ាងហោចណាស់មនុស្ស ៨នាក់ បានស្លាប់ និង ៨៤នាក់បានរងរបួស បន្ទាប់ពីមានការផ្ទុះនៅស្ថានីយប្រេងមួយ ក្នុងរដ្ឋធានី Conakry របស់ប្រទេសហ្គីណេ កាលពីព្រឹកថ្ងៃចន្ទ ទី១៨ ខែធ្នូកន្លងមកនេះ ដោយបន្ថែមថា អគ្គិភ័យកំពុងស្ថិតក្រោមការគ្រប់គ្រង បើតាមការលើកឡើងពីមន្ត្រីនគរបាលជាន់ខ្ពស់មួយរូប ។ ចំហេះដ៏សន្ធោសន្ធៅ និងសំណុំផ្សែងខ្មៅដ៏ក្រាស់ឃ្មឹក ត្រូវបានថតជាប់តាមវីដេអូពីចម្ងាយ ស្របពេលអ្នកពន្លត់អគ្គិភ័យ បានប្រញាប់ប្រញាល់ទៅកាន់តំបន់នោះ ខណៈដែលរថយន្តដឹកប្រេងជាច្រើនគ្រឿង បានចាកចេញពីឃ្លាំងស្តុក ដោយមានទាហាន និងនគរបាលអមដំណើរ។ ការផ្ទុះនៅស្ថានីយប្រេងធំរបស់ប្រទេសអាហ្វ្រិកខាងលិចមួយនេះ បានអង្រួនសង្កាត់រដ្ឋបាល Kaloum ក្នុងទីក្រុង … Read More

ក្រសួងរ៉ែ និងថាមពល៖ ប្រកាសជ្រើសរើស មន្រ្តីជាប់កិច្ចសន្យា៩០រូប

សេចក្ដីជូនដំណឹង របស់ ក្រសួងរ៉ែ និងថាមពល លេខ៖ ០០២៩ រថ.បល.សជណ ស្តីពី ការប្រកាសជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាចំនួន៩០រូប សម្រាប់បម្រើការងារ នៅទីស្តីការក្រសួង សម្រាប់ឆ្នាំ២០២៤ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ព្រះរាជក្រឹត្យ៖ បញ្ចប់មុខតំណែង ទីប្រឹក្សារាជរដ្ឋាភិបាល ចំនួន ៣រូប មានឋានៈស្មើ អនុរដ្ឋលេខាធិការ

ព្រះរាជក្រឹត្យរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នស/រកត/១២២៣/២៦០២ ស្តីពី បញ្ចប់មុខតំណែងទីប្រឹក្សារាជរដ្ឋាភិបាលចំនួន ៣រូប ដែលមានឋានៈស្មើ អនុរដ្ឋលេខាធិការ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រុមហ៊ុនជប៉ុន មីនេបៀ នឹងពង្រីកអាជីវកម្មខ្លួនបន្ថែម នៅកម្ពុជាខណៈរាជរដ្ឋាភិបាលប្តេជ្ញាពង្រឹងបរិស្ថានវិនិយោគបន្ថែម។

ជប៉ុន៖ អគ្គនាយកក្រុមហ៊ុនមីនេបៀមីត្សូមី (Minebea) លោកកៃនុម៉ា យ៉ូស៊ីហ៊ីសា បានសន្យាពង្រីកអាជីវកម្ម របស់ខ្លួនបន្ថែមទៀតនៅកម្ពុជា ខណៈរាជរដ្ឋាភិបាលបានបង្ករលក្ខណៈគ្រប់បែបយ៉ាង ចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនលោកឱ្យដំណើរការដោយរលូន ហើយក៏ស្របពេលរាជរដ្ឋាភិបាលបានប្តេជ្ញាបន្តពង្រឹងបរិស្ថានវិនិយោគនៅកម្ពុជាឲ្យកាន់តែមានភាពបត់បែន ងាយស្រួល និងអំណោយផលបន្ថែមទៀតនោះ។ កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ នាឱកាសជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាពេលសម្តេចអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុននោះលោក កៃនុម៉ា យ៉ូស៊ីហ៊ីសា បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី … Read More

អញ្ជើញជាអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម គីស៊ីដា ហ្វូមីអូ ក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នាលើឯកសារសំខាន់ៗចំនួន ៧។

ជប៉ុន៖ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមជាអធិបតីជាមួយនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម គីស៊ីដា ហ្វូមីអូ (KISHIDA Fumio) ក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នាលើឯកសារសំខាន់ៗមួយចំនួន ក្នុងនោះរួមមាន៖ ១-គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលផ្ទុកទិន្នន័យជាតិឆ្ពោះទៅរកការលើកកម្ពស់រដ្ឋាភិបាលអេឡិចត្រូនិក ២-គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថលក្នុងតំបន់ទីប្រជុំជន ៣-គម្រោងស្នើសុំនាវាសម្រាប់វាស់ស្ទង់ជលធារសាស្ត្រ សម្រាប់ផលិតផែនទីនាវាចរណ៍អេឡិចត្រូនិក ៤-កំណត់ហេតុរួមរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកិច្ចការផ្ទៃក្នុង និងគមនាគមន៍ជប៉ុន ស្ដីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថលក្នុងប្រទេសកម្ពុជា ៥-អនុស្សរណៈរវាងធនាគារជាតិកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ស្តីពី … Read More

និទណ្ឌភាពមានន័យដូចម្ដេច?

និទណ្ឌភាពគឺ ជាភាពដែលរួចផុតពីសំណាញ់ច្បាប់ដែលមានន័យថា មានច្បាប់ចែងហើយតែតុលាការ ឬ មន្រ្តីមានសមត្ថកិច្ច មិនអនុវត្តន៍។ ឧទាហរណ៍ ករណី បុរសម្នាក់ បានបង្ករគ្រោះថ្នាក់ចរាចរណ៏បណ្ដាលអោយជនរងគ្រោះស្លាប់ ដែលនេះគឺជាបទល្មេីសប៉ុន្តែ បុរសម្នាក់នោះដែលជាអ្នកបង្ករហេតុ មិនត្រូវបានតុលាការផ្ទន្ទាទោសឡើយ ឬ មន្រ្តីមានសមត្ថកិច្ចទៅនាំខ្លួនមកសាកសួរ ឬ មានវិធានការណ ផ្លូវច្បាប់ណាមួយទេ ។ និទណ្ឌភាពអាចកើតឡើងដោយអំពើពុករលួយ បក្សពួកនិយម អំណាច (អាចទាក់ទងនឹងឥទ្ធិពល របស់អ្នកធំ) និង អវិជ្ជាអ្នកអនុវត្តច្បាប់ខ្លួនឯង ទោះបីបុគ្គលនោះមានទោសកម្រិតណាក៏ដោយក៏មិនបានជាប់ពន្ធធនាគាដែរ ជាពិសេសអ្នកមានអំណាច ខ្សែស្រឡាញ បក្សពួកនិយម … Read More

បង្ហាញផ្លូវរូងក្រោមដី នៅភាគខាងជើងហ្កាហ្សាពី យោធាអ៊ីស្រាអែល ធំទូលាយល្មមអាចឲ្យរថយន្តចេញចូលបាន។ 

ហ្កាហ្សា៖ នៅភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីបផ្លូវរូងក្រោមដី គឺធំទូលាយល្មមសម្រាប់រថយន្តធំឆ្លងកាត់ មានភាពរឹងមាំដោយជញ្ជាំងបេតុង និងត្រូវបានបំពាក់ដោយខ្សែភ្លើង ហើយយ៉ាងហោចណាស់ផ្នែកមួយនៃផ្លូវរូងក្រោមដីនេះ ដែលអ៊ីស្រាអែលនិយាយថា ជារូងធំជាងគេ រហូតមកដល់ពេលនេះ ដែលខ្លួនបានរកឃើញនៅហ្កាហ្សានោះ ស្ថិតនៅក្នុងចម្ងាយ ដែលអាចដើរពីច្រកឆ្លងកាត់ព្រំដែនអ៊ីស្រាអែល។ មន្ត្រីយោធារបស់អ៊ីស្រាអែល ដែលបាននាំអ្នករាយការណ៍ព័ត៌មានមួយក្រុម ដោយក្នុងនោះរួមទាំងអ្នកសារព័ត៌មាន ២នាក់របស់សារព័ត៌មាន «The New York Times» ផងដែរ ចូលទៅក្នុងផ្លូវរូងក្រោមដី កាលពីថ្ងៃទី១៥ ខែធ្នូ បាននិយាយថា ទំហំ និងភាពស្មុគស្មាញនៃផ្លូវរូងក្រោមដីនេះ បង្ហាញពីទំហំនៃបញ្ហា ដែលពួកគេប្រឈមមុខជាមួយ នៅពេលពួកគេព្យាយាមកម្ចាត់ក្រុមហាម៉ាស។ … Read More

សម្ពាធកើនឡើង ដើម្បីឲ្យដោះលែងចំណាប់ថ្នូរបន្ថែមទៀត អ៊ីស្រាអែល ក៏បន្ថែមវាយប្រហារតំបន់ហ្កាហ្សា។ 

ហ្កាហ្សា៖ អ៊ីស្រាអែល បានធ្វើការវាយប្រហារថ្មីៗលើតំបន់ហ្កាហ្សា កាលពីថ្ងៃអាទិត្យ ខណៈដែលមេដឹកនាំរបស់ខ្លួនស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង ដើម្បីធានាការដោះលែងចំណាប់ថ្នូរ ដែលនៅតែត្រូវបានឃុំខ្លួននៅក្នុងទឹកដីគ្រប់គ្រងដោយក្រុមហាម៉ាសច្រើនជាងពីរខែ បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី ៧ខែតុលា ។ បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) លោកនាយករដ្ឋមន្ត្រី បានប្រឈមមុខនឹងការតវ៉ាកាលពីថ្ងៃសៅរ៍ ដោយសាច់ញាតិរបស់ចំណាប់ថ្នូរដែលបានអំពាវនាវឲ្យមានកិច្ចព្រមព្រៀងបន្ទាន់មួយដើម្បីទទួលបានសេរីភាពរបស់ពួកគេ បន្ទាប់ពីកងទ័ព បានសារភាពថា បានសម្លាប់ចំណាប់ថ្នូរបីនាក់ដោយច្រឡំ នៅហ្កាហ្សា។ អ្នកទាំងបី គឺស្ថិតក្នុងចំណោមមនុស្សប្រមាណ ២៥០នាក់ ដែលត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរក្នុងអំឡុងពេលការវាយឆ្មក់ថ្ងៃទី៧ ខែតុលារបស់ក្រុមហាម៉ាសចូលទៅក្នុងប្រទេសអ៊ីស្រាអែល ដែលបានសម្លាប់មនុស្សប្រហែល ១.១៤០នាក់ផងដែរ នេះបើយោងតាមតួលេខចុងក្រោយរបស់អាជ្ញាធរអ៊ីស្រាអែល។ យោងតាមក្រុមហាម៉ាស … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសជំហបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយរាជរដ្ឋាភិបាលថៃ និងប្រទេសដទៃ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស!

បន្ទាយមានជ័យ៖ ពីវេទិកាអធិបតី នៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានប្រកាសបញ្ជាក់អំពីគោលជំហរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនកិច្ចសហការ ក៏ដូចជាសហប្រតិបត្តិការបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលថៃ និងបណ្តាប្រទេសនានា ព្រមទាំងអង្គការស្ថាប័នជាតិ និងអន្តរជាតិ ជាដៃគូ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗទៀត។ នៅចំពោះមុខសមភាគីថៃ តំណាងដោយ ឯកឧត្តម ឈើតគាត អាត់ថាកន ឯកអគ្គរាជទូតប្រចាំនៅកម្ពុជា និងអង្គពិធីដែលមានការចូលរួមពីមន្រ្តីជាន់ខ្ពស់កម្ពុជា-ថៃ និងតំណាងសង្គមស៊ីវិលជាតិ និងអន្តរជាតិពាក់ព័ន្ធនានា … Read More