និទណ្ឌភាពមានន័យដូចម្ដេច?
និទណ្ឌភាពគឺ ជាភាពដែលរួចផុតពីសំណាញ់ច្បាប់ដែលមានន័យថា មានច្បាប់ចែងហើយតែតុលាការ ឬ មន្រ្តីមានសមត្ថកិច្ច មិនអនុវត្តន៍។ ឧទាហរណ៍ ករណី បុរសម្នាក់ បានបង្ករគ្រោះថ្នាក់ចរាចរណ៏បណ្ដាលអោយជនរងគ្រោះស្លាប់ ដែលនេះគឺជាបទល្មេីសប៉ុន្តែ បុរសម្នាក់នោះដែលជាអ្នកបង្ករហេតុ មិនត្រូវបានតុលាការផ្ទន្ទាទោសឡើយ ឬ មន្រ្តីមានសមត្ថកិច្ចទៅនាំខ្លួនមកសាកសួរ ឬ មានវិធានការណ ផ្លូវច្បាប់ណាមួយទេ ។ និទណ្ឌភាពអាចកើតឡើងដោយអំពើពុករលួយ បក្សពួកនិយម អំណាច (អាចទាក់ទងនឹងឥទ្ធិពល របស់អ្នកធំ) និង អវិជ្ជាអ្នកអនុវត្តច្បាប់ខ្លួនឯង ទោះបីបុគ្គលនោះមានទោសកម្រិតណាក៏ដោយក៏មិនបានជាប់ពន្ធធនាគាដែរ ជាពិសេសអ្នកមានអំណាច ខ្សែស្រឡាញ បក្សពួកនិយម ។
តើអំពើនិទណ្ឌភាព មានផលប៉ះពាល់ដូចម្តេច?
និទណ្ឌភាព មានន័យថា «ការរួចផុតពីការផ្តន្ទាទោស» ឬ «រួចផុតផលវិបាកណាមួយដែលខ្លួនបានប្រព្រឹត្ត » ។
ផលប៉ះពាល់នៃអំពើនិទណ្ឌភាពមានដូចជា÷
• បង្ករឱ្យមានបទល្មើសកាន់តែច្រើនឡើងៗ
• បង្កើតបរិយាកាសភ័យខ្លាចក្នុងសង្គម
• បាត់បង់ទំនុកចិត្តចំពោះសា្ថប័នយុត្តិធម៌
• ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងនីតិរដ្ឋ
• ធ្លាក់ប្រជាប្រិយភាព នៃរដ្ឋាភិបាល
#សូមរួមគ្នាបញ្ឈប់នូវអំពើ#និទណ្ឌភាព ចាប់ពីពេលនេះទៅ