អនិច្ចាជីវិតមនុស្សរាប់ពាន់នាក់ កំពុងភៀសខ្លួនចេញពីការវាយលុកកាន់តែខ្លាំងរបស់អ៊ីស្រាអែល នៅហ្កាហ្សាភាគកណ្ដាល។

ហ្កាហ្សា៖ គ្រួសារប៉ាឡេស្ទីនរាប់ពាន់នាក់បានភៀសខ្លួន កាលពីថ្ងៃពុធចេញពីការវាយលុកដ៏សន្ធាប់កាន់តែខ្លាំងរបស់អ៊ីស្រាអែល ទៅកាន់តំបន់ដែលនៅសេសសល់តិចតួចនៅហ្កាហ្សានោះ ដែលពេញណែនដោយជនភៀសខ្លួនដ៏តូចចង្អៀត ខណៈយោធាបានបើកការវាយប្រហារយ៉ាងខ្លាំងក្លានៅទូទាំងភាគកណ្តាល និងភាគខាងត្បូងនៃដែនដីទទួលរងការបំផ្លិចបំផ្លាញនេះដោយបានសម្លាប់មនុស្សរាប់សិបនាក់ បើតាមការលើកឡើងពីមន្ត្រីសុខាភិបាលប៉ាឡេស្ទីន។ លំហូរមនុស្សដ៏ច្រើន បានរត់ភៀសខ្លួន ដោយថ្មើរជើង ឬជិះរទេះសត្វលា ផ្ទុកពេញដោយរបស់របរ បានសម្រុកចូលទៅក្នុងតំបន់ ឌៀរ អាល់ បាឡា (Deir al-Balah) ជាទីប្រជុំមួយដែលជាធម្មតាមានប្រជាជនប្រហែល ៧៥.០០០នាក់ បែរជាទីតាំងនេះត្រូវបានគ្របដណ្ដប់ដោយមនុស្សរាប់សែននាក់ ដែលត្រូវបានជំរុញចេញពីភាគខាងជើង ហ្កាហ្សា ស្របពេលដែលតំបន់នេះត្រូវបានរងការវាយប្រហារក្លាយជាគំនរកម្ទេចថ្ម។ ឃើញថាជម្រករបស់អង្គការសហប្រជាជាតិ ត្រូវបានផ្ទុកមនុស្សពេញលើសចំណុះច្រើនដង អ្នកទៅដល់ថ្មីៗបានដំឡើងតង់នៅតាមចិញ្ចើមផ្លូវដើម្បីស្នាក់នៅ ក្នុងពេលរដូវរងាដ៏ត្រជាក់។ មនុស្សបានប្រមូលផ្ដុំគ្នា … Read More

សន្ទុះកាន់តែកើនឡើងនៃក្បួនដំណើរជនអន្តោប្រវេសន៍ ឆ្ពោះទៅអាមេរិក ស្របលោក Blinken ធ្វើទស្សនកិច្ចនៅម៉ិកស៊ិក។

បរទេស៖ នៅថ្ងៃបុណ្យណូអែល ក្បួនដំណើរជនអន្តោប្រវេសន៍ ដែលបានចេញដំណើរ បានមកដល់ទីក្រុង អ៊ីស្គូអ៊ីនត្លា(Escuintla) ភាគខាងត្បូងរដ្ឋ Chiapas កាលពីថ្ងៃពុធ ខណៈមន្ត្រីសហរដ្ឋអាមេរិក និងម៉ិកស៊ិក ជួបពិភាក្សាគ្នាអំពីការធ្វើអន្តោប្រវេសន៍ នៅទីក្រុង Mexico City ។ ជនអន្តោប្រវេសន៍ នៅក្នុងក្បួនធ្វើដំណើរ បានទាមទារឱ្យអាជ្ញាធរ បញ្ជាក់ចំពោះស្ថានភាពរបស់ពួកគេ និងផ្តល់ឱកាសការងារ ដើម្បីបន្តក្តីសុបិន្តរបស់ពួកគេ។ ជនអន្តោប្រវេសន៍ រាប់រយនាក់ ភាគច្រើនមកពីប្រទេសហុងឌុយរ៉ាស និងផ្នែកផ្សេងទៀតនៅអាមេរិកឡាទីន និងតំបន់ការ៉ាអ៊ីប បានដើរជាក្រុមក្រោមការឃ្លាំមើលរបស់ឆ្មាំជាតិប្រទេសម៉ិកស៊ិក ហើយបានឈប់សម្រាកនៅទីលានធំក្នុងទីក្រុង Escuintla … Read More

សម្ដេចធិបតី ហ៊ុន ម៉ាណែត ! ស្វាគមន៍ការត្រឡប់សារជាថ្មី របស់នាវាទេសចរណ៍ Westerdam មកកាន់កម្ពុជា។

ភ្នំពេញ៖ នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២៣នេះ បានប្រកាស ស្វាគមន៍ការត្រឡប់មកវិញរបស់ នាវាទេសចរណ៍ខ្នាតយក្ស Westerdam មកកាន់កម្ពុជាសាជាថ្មី នឹងធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាបន្ថែមទៀត ដោយបាននាំអ្នកទេសចរជាង ៤០០០នាក់ មកកាន់ព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតីមានប្រសាសន៍ថា នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពី រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី … Read More

MS Westerdam នាវាទេសចរណ៍! កម្ពុជាសូមស្វាគមន៍ ការមកដល់ម្ដងទៀត ជាមួយភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤០០០ នាក់មកកាន់កំពង់ផែក្រុងព្រះសីហនុនាព្រឹកនេះ!

ព្រះសីហនុ៖ នាវាទេសចរណ៍ MS Westerdam នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២៣នេះ បានដឹកភ្ញៀវទេសចរប្រមាណ ៤០០០ នាក់ចូលមកដល់កំពង់ផែ ក្រុងព្រះសីហនុហើយ ដើម្បីរម្លឹកដល់អនុស្សាវរីយ៍ កាលពីអំឡុងផ្ទុះការរីករាលដាលជំងឺកូវីដ-១៩ ដែលនាវានេះត្រូវបានប្រទេសកម្ពុជាអនុញ្ញាតឱ្យចូលចត ខណៈប្រទេសជាច្រើនបដិសេធ។ សូមរំលឹកថា កាលពីអំឡុងផ្ទុះជំងឺកូវីដ-១៩ ថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២០ នាវា MS Westerdam នេះត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្រ្ដីនៃកម្ពុជា អនុញ្ញាតឲ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុ … Read More

ឯកឧត្ដម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីតុលាការ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។

ស្ទឹងត្រែង៖ ឯកឧត្ដម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំប្រតិភូក្រសួងយុត្តិធម៌ ជួបប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីតុលាការ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងកាលពីរសៀលថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៤:៣០នាទី ។ កិច្ចប្រជុំសំណេះសំណាលនេះមានការចូលរួមជាគណៈអធិបតីពី ឯកឧត្តម ឌិន ស៊ីវុទ្ធី ប្រធានសាលាដំបូងខេត្តស្ទឹងត្រែង ឯកឧត្តម កែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង … Read More

ក្រសួងយុត្តិធម៌ ៖ ពាក់ព័ន្ធនឹងករណីឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានប្រើប្រាស់រូបភាពអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាដោយបានកែឈ្មោះទៅជា “EMPIREGAIN-TRADE.COM” ដើម្បីបង្កើតក្រុមតេឡេក្រាម (Telegram Group) មានឈ្មោះថា “CAMBODIA EMPIRE-TRADING Khmer INVESTMENT GROUP CHAT”

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ ពាក់ព័ន្ធនឹងករណីឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានប្រើប្រាស់រូបភាពអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាដោយបានកែឈ្មោះទៅជា “EMPIREGAIN-TRADE.COM” ដើម្បីបង្កើតក្រុមតេឡេក្រាម (Telegram Group) មានឈ្មោះថា “CAMBODIA EMPIRE-TRADING Khmer INVESTMENT GROUP CHAT” ក្នុងចេតនាទុច្ចរិត ដើម្បីបំភាន់ អូសទាញ និងឆបោកសាធារណជនឱ្យចូលរួមក្នុងការធ្វើវិនិយោគខុសច្បាប់ ដែលអាចនាំឱ្យខាតបង់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ជប៉ុន រងការព្រមានពីរុស្ស៊ី ជុំវិញការផ្តល់ប្រព័ន្ធការពារ ដែនអាកាស Patriot ឲ្យអ៊ុយក្រែន។

រុស្ស៊ី៖ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃទី២៧ ខែធ្នូ បាននិយាយថា ការសម្រេចចិត្តរបស់ជប៉ុន ក្នុងការផ្តល់ប្រព័ន្ធការពារដែនអាកាស Patriot ដល់ប្រទេសអ៊ុយក្រែន នឹងបង្កឲ្យមាន «ផលវិបាកធ្ងន់ធ្ងរ» ក្នុងទំនាក់ទំនងរុស្ស៊ី-ជប៉ុន។ បញ្ហាមានស្រាប់ទៅហើយនោះ បានធ្លាក់ចុះកាន់តែខ្លាំងឡើងៗនូវទំនាក់ទំនង រវាងទីក្រុងមូស្គូ និងទីក្រុងតូក្យូ ចាប់តាំងពីរុស្ស៊ីបានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅក្នុងប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ។ ប្រទេសជប៉ុនបានចូលរួមជាមួយសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ។ ប្រទេសជប៉ុនបានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួននឹងរៀបចំបញ្ជូនមីស៊ីលការពារដែនអាកាស Patriot ទៅកាន់សហរដ្ឋអាមេរិក … Read More

មូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសស៊ីរី រងការវាយប្រហារដោយគ្រាប់រ៉ុក្កែត កងជីវពលស៊ីអ៊ីតអ៊ីរ៉ាក់ បញ្ជាក់ពីការទទួលខុសត្រូវ។

អ៊ីរ៉ាក់៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួថា កងជីវពលស៊ីអ៊ីតអ៊ីរ៉ាក់ កាលពីម្សិលម៉្ងៃបានអះអាងទទួលខុសត្រូវ ចំពោះការរារាំងដោយគ្រាប់រ៉ុក្កែត លើមូលដ្ឋានយោធាអាមេរិកក្នុងខេត្ត al-Hasakah ភាគឦសាននៃប្រទេសស៊ីរី ។ នៅក្នុងប្រទេសអ៊ីរ៉ាក់ កងជីវពលដែលមានឈ្មោះថា Islamic Resistance បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍ តាមប្រព័ន្ធអ៊ីនធឺណិតថា យុទ្ធជនរបស់ខ្លួនបានបាញ់រ៉ុក្កែត ទៅលើមូលដ្ឋានយោធា al-Shaddadi ហើយបានវាយប្រហារ គោលដៅរបស់ពួកគេ ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែម។ ការវាយប្រហារដោយក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ គឺជាផ្នែកមួយនៃវិធានការសងសឹក ជាបន្តបន្ទាប់ប្រឆាំងនឹង កងកម្លាំងសហរដ្ឋអាមេរិក ចំពេលមានជម្លោះដែលកំពុង បន្តនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប បើតាមសេចក្តីថ្លែងការណ៍របស់ក្រុមនេះបានលើកឡើងបន្ថែម ។ … Read More

ការវាយលុករបស់អ៊ីស្រាអែល ពង្រីកនៅតំបន់ភាគកណ្តាលហ្គាហ្សា ទោះយូអិនព្រមានពីវិបត្តិ មនុស្សធម៌ដ៏មហន្តរាយ។

UN៖ ទោះបីអង្គការសហប្រជាជាតិ បានព្រមានថាការកើនឡើងនៃការវាយប្រហារ កំពុងធ្វើឱ្យវិបត្តិមនុស្សធម៌ដ៏ “មហន្តរាយ” កាន់តែខ្លាំងឡើងនៅក្នុងក្របខណ្ឌប៉ាឡេស្ទីន ដែលបំផ្លិចបំផ្លាញដោយសង្រ្គាម ក៏អ៊ីស្រាអែល បានប្រកាស ពីការពង្រីកការវាយលុកលើដីខ្លួនកាន់កាប់ក្នុងតំបន់ភាគកណ្តាលហ្គាហ្សាស្ទ្រីប ។ កន្លងមកអ៊ីស្រាអែល បានជំរុញឱ្យប្រជាជននៅតំបន់ហ្គាហ្សា ផ្លាស់ទីពីតំបន់ភាគខាងជើងទៅកាន់តំបន់កណ្តាល និងភាគខាងត្បូង ដែលខ្លួនបានអះអាងថាជា “តំបន់សុវត្ថិភាព”។ ទោះបីជាយ៉ាងណាក៏ដោយ កងកម្លាំងអ៊ីស្រាអែល ក្រោយមកបានពង្រីកការវាយប្រហាររបស់ពួកគេនៅទូទាំងអស់ រួមផ្នែកកណ្តាល និងភាគខាងត្បូង។ លោក Seif Magango អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្នុងសេចក្តីថ្លែងការណ៍មួយ បានរាយការណ៍ថា កូដកម្មជាង ៥០ … Read More