ធនាគារជាតិនៃកម្ពុជា៖ បុគ្គលិកក្របខ័ណ្ឌលេខាធិការ (គ) បម្រើការងារនៅធនាគារជាតិនៃកម្ពុជាចំនួន៣០រូប

សេចក្តីជូនដំណឹង របស់ ធនាគារជាតិនៃកម្ពុជា លេខ៖ ធ៨ ០២៤ ០១៥ សជណ អនក្រ.បក ស្តីពីឱកាសចូលក្របខ័ណ្ឌធនាគារជាតិ ជាបុគ្គលិកក្របខ័ណ្ឌលេខាធិការ (គ) បម្រើការងារនៅធនាគារជាតិនៃកម្ពុជាចំនួន៣០រូប ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ឆ្នាំ២០២៣ ចាប់ខ្លួនជនសង្ស័យជាង ៥៦,០០០នាក់ ពាក់ព័ន្ធគ្រឿងញៀន នៅហ្វីលីពីន

ហ្វីលីពីន៖ ប្រទេសហ្វីលីពីន បានចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន ចំនួន ៥៦,៤៩៥នាក់ និងរឹបអូសថ្នាំញៀនចំនួន ១០,៤១ ពាន់លានប៉េសូ (ជាង ១៨៧លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២៣ បើយោងតាមការិយាល័យទំនាក់ទំនងប្រធានាធិបតី (PCO) បានឲ្យដឹងនៅថ្ងៃម្សិសមិញ ។ ការអនុវត្តច្បាប់បានធ្វើប្រតិបត្តិការ ប្រឆាំងគ្រឿងញៀនខុសច្បាប់ជាង ៤៤,០០០កាលពីឆ្នាំមុន ដោយចាត់ទុកថា “ជោគជ័យរបស់រដ្ឋាភិបាលថ្មីៗនេះ” នៅក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀន ខុសច្បាប់ ចំពោះយុទ្ធសាស្ត្រថ្មីរបស់រដ្ឋបាល ដើម្បីទប់ស្កាត់ការពឹងផ្អែក លើគ្រឿងញៀនដោយផ្តោតលើការស្តារនីតិសម្បទា ការធ្វើសមាហរណកម្មឡើងវិញ និងកម្មវិធីអប់រំបង្ការ ដែលផ្តោតជាពិសេសទៅលើយុវជន នេះតាមការឲ្យដឹងដោយដកស្រង់របាយការណ៍របស់ នគរបាលជាតិ … Read More

ជាប់គាំងក្នុងព្រិលពេញ ១យប់ អ្នកបើកបររថយន្តរាប់រយនាក់ នាភាគខាងត្បូងស៊ុយអែត និងដាណឺម៉ាក

បរទេស៖ សេវាកម្មជួយសង្គ្រោះ បានជម្លៀសអ្នកបើកបរចេញពីរថយន្តរាប់រយគ្រឿង ដែលជាប់គាំងពេញមួយយប់ នៅលើផ្លូវរបស់ប្រទេសស៊ុយអែត និងដាណឺម៉ាក ខណៈដែលព្រិលធ្លាក់ខ្លាំង ខ្យល់បក់ខ្លាំង និងស្ថានភាពត្រជាក់ បាននាំឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង កាលពីថ្ងៃទី៤ ខែមករាកន្លងមកនេះ ។ យោធាបានចល័តរថយន្តតាមដាន នាប្រទេសស៊ុយអែត ដើម្បីជួយជម្លៀស និងនាំយកអាហារ និងទឹកឲ្យអ្នក ដែលជាប់គាំងនៅលើផ្លូវមួយ នៅភាគខាងត្បូងប្រទេស។ ទីភ្នាក់ងារដឹកជញ្ជូនស៊ុយអែត បាននិយាយថា ខ្លួនរំពឹងថា ផ្លូវ E22 ដែលរងផលប៉ះពាល់ រវាងទីក្រុង Horby និងទីក្រុង Kristianstad … Read More

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំសិស្សនគរបាលជ័យលាភីចេញទៅបំពេញភារកិច្ចឱ្យល្អ ស័ក្ដិសមជាឈាមថ្មី និងជាក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋ!

សៀមរាប៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំដល់សិស្សនគរបាលជ័យលាភីទាំងអស់ នៃសាលានគរបាលជាតិភូមិភាគ៤ យកចិត្តទុកដាក់បំពេញការងារបម្រើជាតិ និងប្រជាពលរដ្ឋឱ្យបានល្អ ស័ក្ដិសមជាឈាមថ្មីដែលរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ជ្រើសរើសយកមកចាក់បញ្ចូលក្នុងរដ្ឋបាលសាធារណៈ ដើម្បីបម្រើការងារក្នុងវិស័យសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ។ ថ្លែងក្នុងពិធីចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ក្នុងនាមជាឈាមថ្មី នគរបាលបន្តវេន ត្រូវបំពេញការងារប្រកបដោយគុណភាព … Read More

បានចេញពីបន្ទប់ ICU ក្រោយត្រូវចាក់ដោយកាំបិត លើមេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង

កូរ៉េខាងត្បូង៖ លោក Lee Jae-myung ត្រូវបានធ្វើការវះកាត់ឲ្យដោយគ្រូពេទ្យម្នាក់ កាលពីថ្ងៃទី៤ ខែមករា បាននិយាយថា មេដឹកនាំគណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំងនៅប្រទេសកូរ៉េខាងត្បូងរូបនេះ បានចាកចេញពីបន្ទប់សង្គ្រោះបន្ទាន់ (ICU) និងកំពុងតែប្រសើរឡើងពីការវះកាត់ ដើម្បីជួសជុលតភ្ជាប់សរសៃវ៉ែនសំខាន់មួយ ដែលត្រូវបានដាច់ដោយសារការវាយប្រហារដោយកាំបិត កាលពី ២ថ្ងៃមុន។ ក្នុងសន្និសីទសារព័ត៌មាន លោកសាស្ត្រាចារ្យ Min Seung-kee ថា លោក Lee ទាមទារឲ្យមានការតាមដានបន្តទៀត ដោយសារតែរបួសសរសៃឈាមភ្ជាប់ទៅបំពង់កមានភាពស្មុគស្មាញ ក្នុងការជួសជុល ហើយផលប៉ះពាល់ក្រោយការវះកាត់ មិនអាចត្រូវបានបដិសេធនោះឡើយ។ លោក … Read More

យន្តហោះដឹកអ្នកដំណើរ Airbus A350 បុកជាមួយយន្តហោះឆ្មាំ សមុទ្រ នៅអាកាសយានដ្ឋាន Haneda អាជ្ញាធរជប៉ុន បង្ហាញមូលហេតុហើយ

ជប៉ុន៖ យន្តហោះ Airbus A350 របស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines អាជ្ញាធរជប៉ុនបានបង្ហាញកាលពីថ្ងៃពុធថា វាត្រូវបានវាយប្រហារដោយយន្តហោះឆ្មាំសមុទ្រ នៅលើផ្លូវរត់ គឺត្រូវបានផ្តល់ការអនុញ្ញាតឱ្យចុះចត ប៉ុន្តែមិនមានការចង្អុលបង្ហាញថា យន្តហោះរបស់ឆ្មាំសមុទ្រត្រូវបានអនុញ្ញាតឱ្យហោះឡើងនោះទេ។ កាលពីថ្ងៃអង្គារ យន្តហោះ De Havilland Dash-8 Coast Guard turboprop របស់ក្រុមឆ្មាំសមុទ្រជប៉ុន គ្រោងនឹងហោះឡើងដើម្បីផ្តល់ជំនួយទៅកាន់តំបន់ ដែលត្រូវបានវាយប្រហារដោយការរញ្ជួយដីដ៏ខ្លាំងក្លាកាលពីថ្ងៃចន្ទ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ។ … Read More

អ្នកស្រុក រើសបានទារកម្នាក់ មានគេយកមកប្លុងចោលក្នុងចម្ការដំឡូងមីមួយកន្លែង មានទម្ងន់២,៧គីឡូក្រាម មានច្រមុះស្រួច សម្បុរសណ្តែកបាយ

ប៉ៃលិន៖ មនុស្សក្នុងលោកមានវិចារណញ្ញាញ ដឹងខុស ដឹងត្រូវ ចេះយំស្រែក សើច សប្បាយ ស្នេហា ប៉ុន្តែអ្នកខ្លះមានស្នេហា ខ្វះឧត្តមគតិ ជាឪពុក ម្តាយ ហាក់ចាញ់សត្វផង បង្កើតកូនហើយ យកទៅបោះចោល ឯណាទៅតម្លៃជាអ្នកផ្តល់កំណើត ? ជាក់ស្តែង ! អ្នកណាគេអីក៏ចិត្តដាក់ម៉្លេស…រើសបានទារកម្នាក់ដែលប្លុងចោលក្នុងចម្ការដំឡូងមីមួយកន្លែង មានទម្ងន់២,៧គីឡូក្រាម មានច្រមុះស្រួច សម្បុរសណ្តែកបាយ ។ លុះពេលអ្នកភូមិដើរទៅកាប់ផ្លែចេកក្បែរចម្ការនោះក៏បានប្រទះឃើញទារកដេកគ្របស្លឹកដំឡូងពីលើ មានទាំងឈា.មហូរចេញពីផ្ចិត ដែលបង្ហាញថា ទើបតែសម្រាលថ្មីៗ ហើយស្ត្រីជាម្តាយបានចាកចេញ ដោយទុកកូនចោលដូចសត្វធាតុ … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស​ សុខា​ ផ្ដល់អនុសាសន៍ ៧ចំណុច ទៅកាន់ទីប្រឹក្សា និងជំនួយការក្រសួងមហាផ្ទៃ

ភ្នំពេញ៖​ ឯកឧត្តមអភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានផ្តល់អនុសាសន៍ ៧ចំណុច ទៅកាន់ទីប្រឹក្សា និងជំនួយការរបស់ក្រសួងមហាផ្ទៃ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ​ កងកម្លាំង​ និវត្តន៍ជន​ អតីតយុទ្ធជន​ ទីប្រឹក្សា​ និងជំនួយការរបស់ក្រសួងមហាផ្ទៃ​ នាថ្ងៃទី៣​ ខែមករា​ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ។ អនុសាសន៍ទាំង ៧ចំណុច ដែលឯកឧត្តមអភិសន្តិបណ្ឌិត​ ស សុខា ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះរួមមាន ៖ ទី១. ជំរុញលើកទឹកចិត្តឱ្យបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ចូលរួមសហការគ្នាគ្រប់ការងារពាក់ព័ន្ធ … Read More

EH216-S ចាប់ផ្ដើមជើងហោះហើរពាណិជ្ជកម្ម ជាតាក់ស៊ីហោះស្វ័យប្រវត្តិរបស់ចិន

បន្ទាប់ទទួលបានវិញ្ញាបនបត្រសុវត្ថិភាព EH216-S ដែលជាតាក់ស៊ីហោះអគ្គិសនីពីរកៅអី ទើបតែសម្រេចបានជើងហោះហើរពាណិជ្ជកម្មដំបូងនៅក្នុងខេត្ត Anhui កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ។ ក៏ជាយន្តហោះដ្រូនដំបូងគេលើពិភពលោក ដែលទទួលបានវិញ្ញាបនបត្រស្ដីពីយានជំនិះអគ្គិសនីគ្មានមនុស្សបើកបរ ដែលហោះឡើង-ចុះចតត្រង់ បានទទួលជោគជ័យក្នុងជើងហោះហើរពាណិជ្ជកម្មជាលើកដំបូង នៅក្នុងខេត្ត Anhui ភាគខាងកើតប្រទេសចិន។ EHang Holdings បានអភិវឌ្ឍនូវ EH216-S ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអាកាសចរណ៍ទីក្រុងរបស់ចិន យន្តហោះគ្មានមនុស្សបើកបរ (UAV) សម្រាប់ដឹកអ្នកដំណើរ EH216-S នេះ ត្រូវបាននាយកដ្ឋានអាកាសចរណ៍ស៊ីវិលចិន (CAAC) ទទួលស្គាល់ថាមានសុវត្ថិភាពក្នុងការហោះហើរ តាំងពីខែតុលា … Read More