អ្នកស្រុក រើសបានទារកម្នាក់ មានគេយកមកប្លុងចោលក្នុងចម្ការដំឡូងមីមួយកន្លែង មានទម្ងន់២,៧គីឡូក្រាម មានច្រមុះស្រួច សម្បុរសណ្តែកបាយ
ប៉ៃលិន៖ មនុស្សក្នុងលោកមានវិចារណញ្ញាញ ដឹងខុស ដឹងត្រូវ ចេះយំស្រែក សើច សប្បាយ ស្នេហា ប៉ុន្តែអ្នកខ្លះមានស្នេហា ខ្វះឧត្តមគតិ ជាឪពុក ម្តាយ ហាក់ចាញ់សត្វផង បង្កើតកូនហើយ យកទៅបោះចោល ឯណាទៅតម្លៃជាអ្នកផ្តល់កំណើត ?
ជាក់ស្តែង ! អ្នកណាគេអីក៏ចិត្តដាក់ម៉្លេស…រើសបានទារកម្នាក់ដែលប្លុងចោលក្នុងចម្ការដំឡូងមីមួយកន្លែង មានទម្ងន់២,៧គីឡូក្រាម មានច្រមុះស្រួច សម្បុរសណ្តែកបាយ ។ លុះពេលអ្នកភូមិដើរទៅកាប់ផ្លែចេកក្បែរចម្ការនោះក៏បានប្រទះឃើញទារកដេកគ្របស្លឹកដំឡូងពីលើ មានទាំងឈា.មហូរចេញពីផ្ចិត ដែលបង្ហាញថា ទើបតែសម្រាលថ្មីៗ ហើយស្ត្រីជាម្តាយបានចាកចេញ ដោយទុកកូនចោលដូចសត្វធាតុ ។ ដោយឃើញទារកនៅមានដង្ហើមក៏រត់ទៅប្រាប់អ្នកជិតខាងឱ្យរាយការណ៍ជូនមេភូមិ និងសមត្ថកិច្ចនគរបាលឱ្យចុះពិនិត្យភ្លាមៗ ។
ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចចម្ការដំឡូងមី ក្នុងភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។