ក្រសួងយុត្តិធម៌៖ លេខទូរស័ព្ទ និងQR Code តេឡេក្រាម ទទួលពាក្យបណ្តឹង

សេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ស្តីពី ការផ្សព្វផ្សាយនូវ “លេខទូរស័ព្ទ និងQR Code តេឡេក្រាម ទទួលពាក្យបណ្តឹង” ក្នុងក្របខ័ណ្ឌនៃ យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយ រឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ។ ក្រុមទទួលពាក្យបណ្តឹង +85599444181

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនឹងធ្វើការជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទចំនួន ៦០ នាក់ នាពេលឆាប់ៗ នេះ!

ព័ត៌មានសម្រាប់ទំនាក់ទំនងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ៖ ☎️លេខទូរស័ព្ទ : +855 99 456 156 🌐តេឡេក្រាម : https://t.me/nadrcambodia 🌐ហ្វេសប៊ុក : https://fb.com/nardcambodia 📍ទីតាំង : https://maps.app.goo.gl/b8EFDqtNviaPYsCo7

ណាតូ ត្រៀមធ្វើសង្រ្គាមជាមួយរុស្ស៊ី

បរទេស៖ កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ បាននិងកំពុងរៀបចំសម្រាប់ការវាយប្រហារចម្រុះរបស់រុស្ស៊ីលើផ្នែកខាងកើតរបស់អង្គការណាតូ ដែលអាចនឹងធ្វើឡើង នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៤ នេះយោងឲ្យដឹងពីសារព័ត៌មានអាល្លឺម៉ង់ Bild ។ សារព័ត៌មាននេះ បានកត់សម្គាល់ថា យោងតាមឯកសារ ភាពតានតឹងរវាងអង្គការណាតូ និងរុស្ស៊ី អាចនឹងកើតឡើង នៅដើមខែកុម្ភៈ ឆ្នាំ ២០២៤។ នៅក្នុងឯកសារសម្ងាត់មួយ ក្រសួងការពារជាតិអាល្លឺម៉ង់ បានគូសបញ្ជាក់អំពីផ្លូវដ៏សំខាន់ទៅកាន់ជម្លោះ រវាងរុស្ស៊ី និងអង្គការណាតូ ត្រូវបានរៀបរាប់លម្អិត។ សកម្មភាពរបស់រុស្ស៊ី និងលោកខាងលិច ត្រូវបានពិពណ៌នាពីមួយខែទៅមួយខែ ដោយឈានដល់ការដាក់ពង្រាយទាហានរាប់សែននាក់របស់អង្គការណាតូ និងការចាប់ផ្តើមនៃសង្រ្គាម … Read More

ចំពោះគោលការណ៍ចិនតែមួយ អ៊ីរ៉ង់បញ្ជាក់ជាថ្មីនូវការគាំទ្រឥតងាករេ

អ៊ីរ៉ង់៖ ការអះអាងជាថ្មីនូវការគាំទ្រឥតងាករេរបស់ប្រទេសអ៊ីរ៉ង់ ចំពោះគោលការណ៍ចិនតែមួយ កាលពីថ្ងៃអាទិត្យកន្លងមកនេះ។ លោក Nasser Kanaani អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានថ្លែងនៅក្នុងរដ្ឋធានី តេអេរ៉ង់ ខណៈពេលកំពុងធ្វើអត្ថាធិប្បាយអំពីការបោះឆ្នោត នៅក្នុងតំបន់តៃវ៉ាន់របស់ប្រទេសចិន នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយ នៅលើគេហទំព័ររបស់ក្រសួង។ លោក Kanaani បាននិយាយថា អ៊ីរ៉ង់បានចាត់ទុកការគោរពចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសដទៃទៀត ជាមូលដ្ឋាននៃគោលនយោបាយការបរទេសរបស់ខ្លួន។ លោកបាននិយាយថា ស្របតាមការលើកឡើងនេះ អ៊ីរ៉ង់បានអះអាងសារជាថ្មីនូវ «ការគាំទ្រជាដាច់ខាតចំពោះសិទ្ធិនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិរបស់ខ្លួន»។

ក្រុមហ៊ុនបារាំង ទទួលបានសាទរពីនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការបង្កើតគម្រោងសារមន្ទីរនិម្មិតបច្ចេកវិទ្យា3Dដំបូង នៅកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍ និងសាទរចំពោះ ក្រុមហ៊ុនរបស់បារាំងមួយដែលមានឈ្មោះថា Puy Du Fou គម្រោង «Immersive Angkor» ដែលជាសារមន្ទីរនិម្មិតបច្ចេកវិទ្យា3D ដំបូងគេបង្អស់នៅកម្ពុជា ដោយគម្រោងនេះនឹងបំពេញបន្ថែមលើវិស័យទេសចរណ៍ ក្រៅពីការទស្សនាប្រាង្គប្រាសាទបុរាណ និងតំបន់វប្បធម៌នានានៅកម្ពុជា ហើយគម្រោងនេះគ្រោងនឹងចាប់ផ្ដើមនាពេឆាប់ៗខាងមុខនេះផងដែរ។ ការប្រកាសស្វាគមន៍របស់សម្តេចនាយករដ្ឋមន្រ្តីនេះ គឺបានធ្វើឡើងក្នុងឱកាសដែលសម្តេច បានអនុញ្ញាតឱ្យលោក Geoffrey LADET នាយកប្រតិបត្តិក្រុមហ៊ុន Puy Du Fou ប្រចាំទ្វីបអាស៊ី … Read More

សម្តេចធិបតីមានប្រសាសន៍ថា បារាំងគឺជាដៃគូអភិវឌ្ឍន៍ដ៏ចម្បង និងបានរួមចំណែកយ៉ាងសំខាន់ជួយឲ្យកម្ពុជាសម្រេចជោគជ័យ ផ្នែកសេដ្ឋកិច្ចរបស់ខ្លួន

ភ្នំពេញ៖ នាទីក្រុងប៉ារីសប្រទេសបារាំង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសបារាំងគឺជាដៃគូអភិវឌ្ឍន៍ដ៏ចម្បងដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រេចបានភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ហើយកម្ពុជានិងបារាំងក៏បាននិងកំពុងធ្វើដំណើរនៅលើគន្លងសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀតផងដែរ។ សម្តេចធិបតី បានលើកឡើងទៀតថា ទោះបីជាមានភូមិសាស្ត្រឆ្ងាយពីគ្នា ប៉ុន្តែកម្ពុជា-បារាំង មានប្រវត្តិសាស្ត្រផ្សារភ្ជាប់គ្នាតាំងពីយូរអង្វែងមក លើទិដ្ឋភាពជាច្រើន រាប់ទាំងស្ថាបត្យកម្ម វប្បធម៌ អាហារ ភាសា ប្រព័ន្ធរដ្ឋបាល និងច្បាប់របស់បារាំង នៅក្នុងសង្គមកម្ពុជា។ លើសពីនេះសម្តេចធិបតីបានបន្ថែមទៀតថាកម្ពុជា និងបារាំងបាននិងកំពុងធ្វើដំណើរនៅលើគន្លងសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀតជាអាទិ៍ ហិរញ្ញប្បទានដែលអាចឆ្លើយតបទៅនឹងសក្តានុពលរបស់កម្ពុជា … Read More

ការចុះអនុស្សរណៈ កម្ពុជាជាមួយក្រុមហ៊ុនបារំាងជាច្រើន ដើម្បីជំរុញសេដ្ឋកិច្ចខ្លួន និងប្រទេសប្រើភាសាបារំាងឲ្យកាន់តែប្រសើរថែមទៀត

ភ្នំពេញ៖ ក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនធំៗរបស់បារាំងជាច្រើន បានចុះអនុស្សរណៈយោគយល់គ្នាកាលពីថ្ងៃទី១៥ ខែ មករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីសប្រទេសបារាំង ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជានឹងបណ្តាប្រទេសនិយាយភាសាបារាំងកាន់តែល្អប្រសើរបន្ថែមទៀត ខណៈការចុះអនុស្សរណៈ នេះគឺបានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ការចុះអនុស្សរណៈរវាងកុ្រមហ៊ុន បារាំង និងកម្ពុជានោះរួមមាន អនុស្សរណៈយោគយល់រវាង សភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF) នេះបានឲ្យដឹង ដោយយោងតាមឆាណែលតេលេក្រាមរបស់ សម្តេចធិបតី ។ អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន Blue … Read More

ឥណ្ឌា៖ Aditya-L1យានអវកាសសង្កេតមើលព្រះអាទិត្យដំបូង ហោះដល់គោលដៅដោយជោគជ័យ

អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) ដែលបានប្រកាសកាលពីចុងសប្ដាហ៍កន្លងថា ស្ថានីយសង្កេតព្រះអាទិត្យដំបូងរបស់ប្រទេសឥណ្ឌា បានហោះដល់គន្លងជុំវិញព្រះអាទិត្យដូចបានគ្រោងទុក។ Aditya-L1 យានអវកាសដំបូង បានហោះដល់ចំណុច Lagrange Point L1 ជាទីតាំងក្នុងអវកាសដែលមានចម្ងាយពីផែនដីប្រហែល 1.5 លានគីឡូម៉ែត្រ និងមើលឃើញព្រះអាទិត្យដោយពុំមានអ្វីមករារាំង។ នេះគឺជាការបើកផ្លូវឱ្យអ្នកវិទ្យាសាស្ត្របង្កើនការស្រាវជ្រាវអំពីព្រះអាទិត្យ-ផែនដី ពិសេសគឺអ្វីៗដែលកើតឡើងដោយសារព្រះអាទិត្យ។ Aditya-L1 ត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពី ISRO បានបញ្ជាឱ្យយានChandrayaan-3 ចុះចតនៅប៉ូលខាងត្បូងរបស់ព្រះចន្ទ កាលពីជិតពីរសប្ដាហ៍មុននោះ។

ការបែកធ្លាយព័ត៌មានវាយប្រហារ នៅយេម៉ែន មន្ទីរបញ្ចកោណសំដែងការខកចិត្ត ជាមួយអង់គ្លេស

អាមេរិក៖ យោងតាមរាយការណ៍របស់សារព័ត៌មាន Telegraph ថា មន្ត្រីអាមេរិកកំពុងខឹងសម្បារ ចំពោះការលេចធ្លាយ ដល់ប្រព័ន្ធផ្សព្វផ្សាយ របស់ចក្រភពអង់គ្លេស ចំពោះការសម្រេចចិត្ត របស់រដ្ឋាភិបាលអង់គ្លេស ពីការវាយប្រហារដែនអាកាស នៅក្នុងប្រទេសយេម៉ែន ។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានធ្វើការសម្រេចចិត្តឱ្យភ្លើងខៀវ លើប្រតិបត្តិការយោធា ក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បន្ទាន់មួយនៅម៉ោងប្រហែល ១១ ព្រឹកម៉ោងក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍។ ជាធម្មតា ការវាយប្រហារបែបនេះនឹងត្រូវប្រកាសជាផ្លូវការ ក្នុងពេល បន្ទាប់ពីយន្តហោះទម្លាក់ គ្រាប់បែកបានត្រឡប់ទៅមូលដ្ឋាន របស់ពួកគេវិញតែប៉ុណ្ណោះ … Read More