ការបែកធ្លាយព័ត៌មានវាយប្រហារ នៅយេម៉ែន មន្ទីរបញ្ចកោណសំដែងការខកចិត្ត ជាមួយអង់គ្លេស
អាមេរិក៖ យោងតាមរាយការណ៍របស់សារព័ត៌មាន Telegraph ថា មន្ត្រីអាមេរិកកំពុងខឹងសម្បារ ចំពោះការលេចធ្លាយ ដល់ប្រព័ន្ធផ្សព្វផ្សាយ របស់ចក្រភពអង់គ្លេស ចំពោះការសម្រេចចិត្ត របស់រដ្ឋាភិបាលអង់គ្លេស ពីការវាយប្រហារដែនអាកាស នៅក្នុងប្រទេសយេម៉ែន ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានធ្វើការសម្រេចចិត្តឱ្យភ្លើងខៀវ លើប្រតិបត្តិការយោធា ក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បន្ទាន់មួយនៅម៉ោងប្រហែល ១១ ព្រឹកម៉ោងក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍។ ជាធម្មតា ការវាយប្រហារបែបនេះនឹងត្រូវប្រកាសជាផ្លូវការ ក្នុងពេល បន្ទាប់ពីយន្តហោះទម្លាក់ គ្រាប់បែកបានត្រឡប់ទៅមូលដ្ឋាន របស់ពួកគេវិញតែប៉ុណ្ណោះ នេះជាអត្ថបទយោងតាមសារព័ត៌មាន RT បានចេញផ្សាយឱ្យដឹងកាលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ។
ព័ត៌មានអំពីកិច្ចប្រជុំ និងរបៀបវារៈនៃការវាយប្រហារនេះ ត្រូវបានបែកធ្លាយភ្លាមៗ ទៅកាន់កាសែត The Times ដែលរាយការណ៍ថា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក នឹងចាប់ផ្តើមការវាយប្រហារ “ក្នុងរយៈពេលប៉ុន្មានម៉ោង”។
ដកស្រង់ប្រភពរបស់សារព័ត៌មាន Telegraph ដែលមានជំហរច្បាស់លាស់ដែលបាននិយាយថា យោធាអាមេរិក «បង្ហាញការមិនសប្បាយចិត្ត ជាមួយសមភាគីរបស់ពួកគេ»។ កាសែតនេះក៏បានសរសេរបន្ថែមថា រដ្ឋាភិបាលចក្រភពអង់គ្លេសបានព្យាយាម កំណត់ពីរបៀបដែលព័ត៌មាន រសើបត្រូវបានលេចធ្លាយ។ ប្រភពបានពណ៌នាប្រតិកម្មរបស់មន្ត្រីថា «ការខកចិត្តខ្លាំង»។
សហរដ្ឋអាមេរិកមិន បានធ្វើអត្ថាធិប្បាយជាសាធារណៈ លើរបាយការណ៍ជុំវិញការរៀបចំវាយប្រហារពីលើអាកាសនេះ នោះទេ។ រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេស លោក Grant Shapps បានប្រាប់ Telegraph កាលពីថ្ងៃសុក្រថា លោកមិនបានដឹងពីការខកចិត្តណា មួយរបស់ទីក្រុងវ៉ាស៊ីនតោននោះទេ ៕