ចំពោះគោលការណ៍ចិនតែមួយ អ៊ីរ៉ង់បញ្ជាក់ជាថ្មីនូវការគាំទ្រឥតងាករេ

អ៊ីរ៉ង់៖ ការអះអាងជាថ្មីនូវការគាំទ្រឥតងាករេរបស់ប្រទេសអ៊ីរ៉ង់ ចំពោះគោលការណ៍ចិនតែមួយ កាលពីថ្ងៃអាទិត្យកន្លងមកនេះ។

លោក Nasser Kanaani អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានថ្លែងនៅក្នុងរដ្ឋធានី តេអេរ៉ង់ ខណៈពេលកំពុងធ្វើអត្ថាធិប្បាយអំពីការបោះឆ្នោត នៅក្នុងតំបន់តៃវ៉ាន់របស់ប្រទេសចិន នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយ នៅលើគេហទំព័ររបស់ក្រសួង។

លោក Kanaani បាននិយាយថា អ៊ីរ៉ង់បានចាត់ទុកការគោរពចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសដទៃទៀត ជាមូលដ្ឋាននៃគោលនយោបាយការបរទេសរបស់ខ្លួន។

លោកបាននិយាយថា ស្របតាមការលើកឡើងនេះ អ៊ីរ៉ង់បានអះអាងសារជាថ្មីនូវ «ការគាំទ្រជាដាច់ខាតចំពោះសិទ្ធិនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិរបស់ខ្លួន»។