ជប៉ុន ចំពេលផុយស្រួយលើការភ័យខ្លាចនៃសង្គ្រាម បានស្វែងរកការចងសម្ព័ន្ធភាព ជាមួយប្រធានាធិបតីជាប់ឆ្នោតថ្មី របស់កោះតៃវ៉ាន់

ជប៉ុន៖ សម្ព័ន្ធមិត្តដែលមានគំនិតដូចគ្នា ប្រទេសជប៉ុននឹងស្វែងរកភ្ជាប់ទៅប្រធានាធិបតីជាប់ឆ្នោតរបស់កោះតៃវ៉ាន់លោក ឡៃ ឆឹងតេ ដោយសង្ឃឹមថានឹងបង្កើតទំនាក់ទំនងកាន់តែរឹងមាំជាមួយទីក្រុងតូក្យូ ខណៈដែលភាគីទាំងពីរសម្លឹងមើលយ៉ាងប្រុងប្រយ័ត្នចំពោះបំណងរបស់ចិននៅលើកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ។ លោក ឡៃ បានពណ៌នាការឈ្នះរបស់លោកនៅក្នុងការបោះឆ្នោតកាលពីថ្ងៃសៅរ៍ថាជា “ជ័យជម្នះសម្រាប់សហគមន៍ប្រជាធិបតេយ្យ” ហើយជាសញ្ញាថារដ្ឋបាលរបស់លោកនឹងស្វែងរកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅជាមួយប្រទេសជប៉ុនដោយជួបជាមួយឯកអគ្គរដ្ឋទូតស្របច្បាប់របស់ទីក្រុងតូក្យូ និងសមាជិកសភាជប៉ុនមួយរូប ថ្ងៃបន្ទាប់ពីការបោះឆ្នោតនៅទីក្រុងតៃប៉ិ នេះបើយោងតាមសារព័ត៌មាន Japan Times ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ។ លោក Mitsuo Ohashi ប្រធានសមាគមប្តូររូបិយវត្ថុជប៉ុន-តៃវ៉ាន់ បានជួបពិភាក្សាជាមួយលោក ឡៃ និងមិត្តរួមដំណែងគឺលោក Hsiao … Read More

ជុំវិញការអត្ថាធិប្បាយរបស់ប្រធានាធិបតី អំពីកោះតៃវ៉ាន់ ចិន កោះហៅឯកអគ្គរដ្ឋទូតហ្វីលីពីន ព្រមានកុំប្រលែងលេងនឹងភ្លើង

ចិន៖ បន្ទាប់ពីប្រធានាធិបតីលោកហ្វឺឌីណានម៉ាកូសជូនៀរ( Ferdinand Marcos Jr) បានអបអរសាទរលោក ឡៃ ឈីង ទ (Lai Ching-te) ចំពោះជ័យជម្នះការបោះឆ្នោតក្លាយជាមេដឹកនាំរបស់កោះតៃវ៉ាន់ ប្រទេសចិនបានកោះហៅឯកអគ្គរដ្ឋទូតមកពីប្រទេសហ្វីលីពីនកាលពីថ្ងៃអង្គារ ដោយបានព្រមានប្រទេសនេះ កុំឱ្យលេងជាមួយភ្លើង ។ លោកស្រី ម៉ៅ នីង (Mao Ning) អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយដោយសំដៅលើលោក ម៉ាកូស (Marcos)ដែលបានអបអរសាទរលោក Lai កាលពីថ្ងៃចន្ទ សម្រាប់ការឈ្នះការបោះឆ្នោតរបស់កោះតៃវ៉ាន់ និងសំដៅទៅលើរូបលោកជាមេដឹកនាំបន្ទាប់របស់កោះនេះ ថាចិន … Read More

ជប៉ុន៖ សាជីវកម្មក្ស័យធន កើនឡើងនៅឆ្នាំ២០២៣ ចំពេលមានកង្វះកម្លាំងពលកម្ម និងអតិផរណា

បរទេស៖ ចំនួននៃការក្ស័យធនរបស់សាជីវកម្ម នៅក្នុងប្រទេសជប៉ុនបានកើនឡើងនៅឆ្នាំ២០២៣ មានរហូតល់ ៨.០០០ ជាលើកដំបូងក្នុងរយៈពេល ៤ ឆ្នាំ ដោយសារការកើនឡើងនៃតម្លៃសម្ភារៈ និងការកើនឡើងប្រាក់ឈ្នួលធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលសាជីវកម្ម នេះបើតាមទីភ្នាក់ងារស្រាវជ្រាវឥណទានមួយបានលើកឡើង កាលពីថ្ងៃម្សិលម៉្ងៃ ។ ទីភ្នាក់ងារ Tokyo Shoko Research បាននិយាយថា ការបរាជ័យអាជីវកម្មជាមួយនឹងបំណុលយ៉ាងហោចណាស់ ១០ លានយ៉េន (៦៨ លានដុល្លារ) បានកើនឡើង ៣៥,២ ភាគរយពីឆ្នាំមុន ដល់ ៨,៦៩០ សម្រាប់ការកើនឡើងប្រចាំឆ្នាំជាប់ៗគ្នាទីពីរ នេះយោងតាមសារព័ត៌មាន … Read More

ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង សម្រេចលុបចោលទីភ្នាក់ងារ ដោះស្រាយកិច្ចការអន្តរកូរ៉េ

សេអ៊ូល៖ កូរ៉េខាងជើង បានសម្រេចចិត្តកាលពីថ្ងៃចន្ទ ដើម្បីលុបចោលទីភ្នាក់ងាររបស់ខ្លួន ដែលគ្រប់គ្រងកិច្ចការអន្តរកូរ៉េ បើយោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានរាយការណ៍កាលពីថ្ងៃម្សិលមិញ ។ ក្នុងសម័យប្រជុំរបស់សភាប្រជាជនកំពូលនៃកូរ៉េខាងជើង កាលពីថ្ងៃចន្ទ បានសេចក្តីសម្រេចស្តីពីការលុបចោលគណៈកម្មាធិការ សម្រាប់ការបង្រួបបង្រួមប្រទេសដោយសន្តិវិធី ការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចជាតិ និងរដ្ឋបាលទេសចរណ៍អន្តរជាតិ Kumgangsan ដែលជាទីភ្នាក់ងារនានា ដែលត្រូវបានបង្កើតឡើង ដើម្បីជួយសម្រួលដល់កិច្ចសន្ទនាអន្តរកូរ៉េ។ សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងដោយហេតុផលថា “ការបង្រួបបង្រួមកូរ៉េ មិនអាចសម្រេចបានជាមួយសាធារណរដ្ឋកូរ៉េ ដែលបានកំណត់វាជាគោលនយោបាយរដ្ឋរបស់ខ្លួន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមដោយការស្រូបទាញ” និង “ការបង្រួបបង្រួមក្រោមលទ្ធិប្រជាធិបតេយ្យសេរី”។ របាយការណ៍បានឲ្យដឹងថា “វាផ្ទុយស្រឡះពីខ្សែបង្រួបបង្រួមជាតិរបស់យើងដោយផ្អែកលើប្រជាជាតិមួយ រដ្ឋមួយ និងប្រព័ន្ធពីរដែលយើងបានប្រកាន់ខ្ជាប់អស់រយៈពេលជិត … Read More

ការអំពាវនាវរួមគ្នាលុបបំបាត់មនោគមវិជ្ជាចេញពីកម្ពុជា និងរួមគ្នាផ្សព្វផ្សាយពី «សៀវភៅខៀវ» ពីសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល

ភ្នំពេញ៖ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានអំពាវនាវរួមគ្នាលុបបំបាត់មនោគមវិជ្ជាចេញពីកម្ពុជា និងរួមគ្នាផ្សព្វផ្សាយពី «សៀវភៅខៀវ» ដើម្បីរួមគ្នាលុបបំបាត់នយោបាយខ្មៅកខ្វក់ជ្រុលនិយម រក្សាសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៣ ។ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានលើកឡើងថា សៀវភៅ «ខៀវ» គឺជាសៀវភៅមួយក្បាល ដែលផ្តល់នូវពុទ្ធិសម្រាប់ប្រជាជន គ្រប់មជ្ឈដ្ឋាន ហើយតាមរយៈសៀវភៅនេះ ក្រុមយុវជនសង្គមស៊ីវិល បានអំពាវនាវដល់បណ្តាគណបក្សនយោបាយ អង្គការ សមាគម និងសង្គមស៊ីវិល រួមគ្នាលុបបំបាត់នយោបាយខ្មៅកខ្វក់ជ្រុលនិយម ដើម្បីសន្តិភាព និងការអភិវឌ្ឍ។ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល … Read More

ការប្តេជ្ញានាំភ្ញៀវទេសចរបរទេស របស់ក្រុមហ៊ុនទេសចរណ៍ Trip.com មកទស្សនាកម្ពុជាកាន់តែច្រើនបន្ថែមទៀត

ភ្នំពេញ៖ នាឱកាសជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នៅទីក្រុងដាវ៉ូស ប្រទេសស្វីស អគ្គនាយិកាក្រុមហ៊ុន Trip.com លោកស្រី Jane Sun  បានប្តេជ្ញានឹងនាំភ្ញៀវទេសចរបរទេសមកទស្សនា នៅប្រទេសកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត ខណៈបច្ចុប្បន្នក្រុមហ៊ុនលោកស្រីក៏មានការចុះអនុស្សរណៈជាមួយក្រុមហ៊ុនទេសចរណ៍កម្ពុជាដែរនោះ កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៤ ។ លោកស្រី Jane Sun បានថ្លែងអំណរគុណនៅក្នុងកិច្ចជំនួបចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានអនុញ្ញាតឱ្យរូបលោកស្រី និងសហការី … Read More

ក្រុមហ៊ុន HawkEye 360 Inc សម្ដេចធិបតីស្វាគមន៍ និងលើកទឹកចិត្ត ឲ្យសហការវិនិយោគជាមួយក្រុមហ៊ុននៅកម្ពុជា លើបច្ចេកវិទ្យាព័ត៌មានលំហភូមិសាស្រ្ត

ស្វីស៖ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យលោក John Serafini នាយកប្រតិបត្តិក្រុមហ៊ុន HawkEye 360 Inc ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ។ លោក John Serafini បានថ្លែងអំណរគុណក្នុងឱកាសនៃជំនួបចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានជម្រាបជូនអំពីសកម្មភាពអាជីវកមុ្មរបស់ក្រុមហ៊ុន … Read More

ផ្នែកបចេ្ចកទេសក្នុងការកសាងគោលនយោបាយនានា អង្គការ OECD បន្តគាំទ្រកម្ពុជា សំដៅសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

ភ្នំពេញ៖ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ ឯកឧត្ដម Mathias Cormann អគ្គលេខាធិការអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ( Organization for Economic Cooperation and Development-OECD) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។ ឯកឧត្ដម Mathias … Read More