អប់រំ៖ គោលការណ៍មេដឹកនាំទាំង ៦ ដែលរៀនពីឥន្ទ្រី !

១. ឥន្ទ្រីហើរតែឯង និង ក្នុងកំពស់ខ្ពស់ វាមិនហើរជាមួយសេក ក្អែក ឬ បក្សាតូចតាចឯទៀតទេ ។ ន័យ : ចូរចៀសឆ្ងាយពីមនុស្សមានចិត្តចង្អៀត មនុស្សដែលទាញអ្នកទម្លាក់ ។ ឥន្ទ្រីហើរជាមួយឥន្ទ្រី ។ ២. ឥន្ទ្រីមានគំហើញមុតណាស់ ។ វាអាចផ្តោតមើលឃើញរបស់ដែលនៅឆ្ងាយរហូតដល់ទៅ ៥ គីឡូម៉ែត្រពីវា ។ ទោះជាមានឧបសគ្គយ៉ាងណាក្តី ឥន្ទ្រីមិនរេចេញពីគោលដៅមុនវាចាប់ចំណីវាបានទេ ។ ន័យ : ត្រូវមានទស្សនវិស័យវែងឆ្ងាយ ហើយនៅរក្សាផ្តោតលើគោលដៅខ្លួនទោះជាមានឧបសគ្គយ៉ាងណា … Read More

ការជ្រើសរើស សម្តេចធិបតី ជាអ្នកដឹកនាំបន្តវេន របស់គណបក្សប្រជាជនកម្ពុជា ប្រធានបក្សរុស្ស៊ីរូបរួម កោតសរសើរការសម្រេចចិត្តនេះ

ភ្នំពេញ៖ លោក ឌីម៉េទ្រី ម៉េដវេដេវ (Dimitri Medvedev) ប្រធានគណបក្សរុស្ស៊ីរូបរួម បានថ្លែងកោតសរសើរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងមូល ដែលបានជ្រើសរើសសម្តេចធិបតី ហ៊ុន ម៉ាណែត ជាអ្នកដឹកនាំបន្តវេន ហើយលោកក៏បានប្រកាសគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ដែលបានតែងតាំងសម្តេចធិបតីជាអនុប្រធានគណបក្សផងដែរ។ កិច្ចសន្ទនាតាមរយៈវីដេអូជាតាមលទ្ធផល រវាងសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និង ប្រធានគណបក្សរុស្ស៊ីរូបរួម លោក ឌីម៉េទ្រី ម៉េដវេដេវ … Read More

ប្រមុខដឹកនាំកំពូល WHO មានប្រសាសន៍ថា ពិភពលោកអាចប្រឈមនឹងការខកខានកាលបរិច្ឆេទកំណត់សម្រាប់សន្ធិសញ្ញាជំងឺរាតត្បាត

WHO៖ ប្រមុខដឹកនាំកំពូលអង្គការសុខភាពពិភពលោក (WHO) បានលើកឡើងកាលពីថ្ងៃម្សិលមិញថា បណ្ដាប្រទេសនានាប្រឈមនឹងការខកខានកាលបរិច្ឆេទកំណត់ខែឧសភា សម្រាប់ការយល់ព្រមលើសន្ធិសញ្ញា ដែលមានកាតព្វកិច្ចស្របច្បាប់លើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដែលនឹងក្លាយជាការប៉ះទង្គិចដ៏ធំមួយសម្រាប់មនុស្សជំនាន់ក្រោយ។ យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក សន្ធិសញ្ញាថ្មីនេះ និងការធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ចំពោះច្បាប់ ដែលមានស្រាប់ស្តីពីការដោះស្រាយជំងឺរាតត្បាត មានគោលបំណងពង្រឹង ការការពាររបស់ពិភពលោកប្រឆាំងនឹងមេរោគថ្មី បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩ បានសម្លាប់មនុស្សជាង ៧លាននាក់ ។ លោកតេដ្រូស អាដហាណូម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) អគ្គនាយកWHO បាននិយាយនៅក្នុងសុន្ទរកថា ទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិរបស់ទីភ្នាក់ងារសុខភាពពិភពលោក នៅទីក្រុងហ្សឺណែវ ថា «ខ្ញុំមានការព្រួយបារម្ភណាស់ថា … Read More

ការស្ទង់មតិរដ្ឋ New Hampshire សហរដ្ឋអាមេរិក លោក ត្រាំ នៅតែនាំមុខលោកស្រី ហាលី ដោយពិន្ទុពីរខ្ទង់

អាមេរិក៖ ការស្ទង់មតិថ្មីមួយ តិចជាងមួយថ្ងៃមុននឹងឈានដល់ការបោះឆ្នោតបឋមថ្នាក់ជាតិនៅរដ្ឋ ញ៉ូវ ហែមស៊ៀ (New Hampshire) របស់សហរដ្ឋអាមេរិក បានបង្ហាញថាលោកអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) កំពុងនាំមុខលោកស្រី នីកគី ហាលី (Nikki Haley) អតីតឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ ចំនួន ១៩ពិន្ទុ នៅក្នុងរដ្ឋដែលសម្បូរទៅដោយថ្មក្រានីតមួយនេះ។ ការចេញផ្សាយកាលពីព្រឹកថ្ងៃចន្ទ ទី២២ ខែមករា ពីការស្ទង់មតិរបស់សារព័ត៌មាន ប៊ូសស្តុន គ្លូប (Boston Globe) … Read More

ទំនេរអស់១ឆ្នាំ! រុស្ស៊ីតែងតាំង ជាបេសកជនថ្មី ប្រចាំប្រទេសជប៉ុន

ជប៉ុន៖ លោក Nikolay Nozdrev ត្រូវបានប្រទេសរុស្ស៊ី តែងតាំង ជានាយកទទួលបន្ទុកប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ីផ្សេងទៀត នៅក្រសួងការបរទេសរបស់ប្រទេសនេះ ជាឯកអគ្គរដ្ឋទូតថ្មី របស់ខ្លួនប្រចាំ ប្រទេសជប៉ុន ក្រោយតំណែងមួយនេះ បានបន្សល់ទុកនៅទំនេររយៈពេលមួយ ឆ្នាំចំពេលទំនាក់ទំនងកាន់តែតានតឹងបន្ទាប់ពីសង្គ្រាមរុស្ស៊ី លើអ៊ុយក្រែន ។ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចុះហត្ថលេខាលើបញ្ជាមួយដាក់ឈ្មោះលោក Nozdrev ដែលស្ទាត់ជំនាញជាភាសាជប៉ុន ជាអ្នកស្នងតំណែង ពីលោក Mikhail Galuzin ដែលបានចាកចេញពីមុខតំណែងក្នុងខែវិច្ឆិកា ឆ្នាំ២០២២ … Read More

វិដេអូនេះល្អពន្យល់ ពាក់ពន្ធ័នឹងជំងឺ Zika គ្រុនឈាម និង គ្រុនឈិក ដែលកើតមាននៅកម្ពុជាយើង។ ឥឡូវជំងឺនេះចាប់ផ្ដើមមានកើតច្រើន មិនកំនត់វ័យចាស់រឺ កុមារ ស្រ្តីមានផ្ទៃពោះ រហូតដល់ឥឡូវយើងចាប់ផ្ដើមមានចាក់វ៉ាក់សាំងគ្រុនឈាម (4ឆ្នាំ~60ឆ្នាំ )ដើម្បីការពារទៀតផង៕

ការបដិសេធដំណោះស្រាយរដ្ឋ២ នោះអ៊ីស្រាអែលមិនគោរពសហគមន៍អន្តរជាតិទាំងមូល

ហ្ស៊កដានី៖ រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី កាលពីថ្ងៃចន្ទ ទី២២ ខែមករាកន្លងមកនេះ បាននិយាយថា អ៊ីស្រាអែលកំពុងមិនគោរពសហគមន៍អន្តរជាតិ ជាមួយនឹងការបដិសេធដំណោះស្រាយរដ្ឋ២ ដោយពណ៌នាថា ដំណោះស្រាយនេះជាផ្លូវដ៏ច្បាស់លាស់ឆ្ពោះទៅកាន់សន្តិភាព នៅមជ្ឈិមបូព៌ា។ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ ទី២១ ខែមករា បានអះអាងជាថ្មីនូវជំហររឹងត្អឹងប្រឆាំងនឹងការមាននូវរដ្ឋប៉ាឡេស្ទីនណាមួយ ព្រោះវានឹងបង្ក «គ្រោះថ្នាក់ដែលអាចកើតមាន» ដល់អ៊ីស្រាអែល។ លោក Ayman Safadi រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី បាននិយាយទៅកាន់អ្នកសារព័ត៌មាន មុនពេលកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ដែលមានការចូលរួមពីសមភាគីអារ៉ាប៊ីសាអ៊ូឌីត និងអេហ្ស៊ីប … Read More

ពិធីបុណ្យសពក្នុងក្រុងតេអេរ៉ង់ ធ្វើឲ្យឆ្មាំបដិវត្ដន៍អ៊ីរ៉ង់ដែលស្លាប់ក្នុងប្រទេសស៊ីរី

អ៊ីរ៉ង់៖ ក្នុងក្រុងតេអេរ៉ង់កាលពីថ្ងៃម្សិលមិញ អ្នកកាន់ទុក្ខរាប់រយនាក់បានប្រមូលផ្ដុំគ្នា ដើម្បីចូលរួមបុណ្យសពសមាជិកឆ្មាំបដិវត្ដន៍៣នាក់ ដែលបានស្លាប់ ក្នុងប្រទេសស៊ីរី កាលពីថ្ងៃសៅរ៍ក្នុងសកម្មភាពដែលអ៊ីរ៉ង់ និយាយថាគឺជាការវាយប្រហាររបស់អ៊ីស្រាអែលនោះ។ នាអំឡុងពេលពិធីបុណ្យសពក្នុងសង្កាត់សាហ៊ីត ម៉ាហាឡាទីក្នុងក្រុងតេអេរ៉ង់ មឈូសរបស់លោកឧត្ដសេនីយ៍សាដេ អូមីតហ្សាដេស លោកម៉ូហាម៉ាត់ អាមីន សាម៉ាឌី និងលោក ហូសេន ម៉ូហាម៉ាឌី ត្រូវបានគេសែងកាត់ហ្វូងមនុស្ស ។ ក្រុងតេអេរ៉ង់ កាលពីថ្ងៃសៅរ៍ បានប្ដេជ្ញាសងសឹកលើអ៊ីស្រាអែល បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារដែលគេនិយាយថា បានសម្លាប់ឆ្មាំបដិវត្ដន៍៥នាក់ និងទ័ពស៊ីរីមួយចំនួន ដែលគេមិនដឹងតួលេខជាក់លាក់។ ការវាយប្រហារដោយមីស៊ីលក្នុងប្រទេសស៊ីរី លីបង់ អ៊ីរ៉ាក់ … Read More