រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកម្ពុជា ជាស្រ្តីមួយទៀតហើយគឺលោកស្រី ចម និម្មល
ភ្នំពេញ៖ ការចូលកាន់តំណែងរដ្ឋមន្ដ្រីនានាជាផ្លូវការហើយកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ តាមត្រាស់បង្កាប់របស់ព្រះមហាក្សត្រ ក្នុងនោះលោកស្រី ចម និម្មល ដែលជារដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មអាណត្តិថ្មីនេះ ក៏បានទទួលការត្រាស់បង្កាប់ផងដែរក្នុងព្រះរាក្រឹត្យតែមួយ និងរដ្ឋមន្ដ្រីដទៃទៀត។ លោកស្រីជាស្ដ្រីមួយរូបក្នុងចំណោមស្ដ្រី៣រូប ដែលដឹកនាំស្ថាប័នក្រសួងនៅអាណត្តិទី៧នេះ។ ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខានៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានចេញមកជាបន្ដបន្ទាប់ និងជាក់លាក់ក្នុងតំណែង និងតួនាទីរបស់មន្ដ្រីរាជរដ្ឋាភិបាល។ បើក្រឡែកទៅមើលថ្នាក់រដ្ឋមន្ដ្រីតាមក្រសួងនីមួយៗ គេសង្កេតឃើញមានការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំយ៉ាងច្រើន តែក៏មានមន្ដ្រីខ្លះនៅកាន់អំណាចរបស់ខ្លួនដដែល។ បើផ្ដោតទៅក្រសួងពាណិជ្ជកម្ម ស្ថាប័នរដ្ឋមួយនេះ បានកែប្រែថ្នាក់ដឹកនាំរបស់ខ្លួនពីបុរស ទៅជាស្ដ្រីអ្នកដឹកនាំវិញម្ដងនៅក្នុងអាណត្តិទី៧នេះ។ លោកស្រី ចម និម្មល បានក្លាយខ្លួនពីរដ្ឋលេខាធិការ … Read More