AI ពីឡុត រាងមនុស្សដំបូងគេលើពិភពលោក
ក្រុមអ្នកវិទ្យាសាស្ត្រកូរ៉េខាងត្បូង ថ្មីៗនេះបានអភិវឌ្ឍរ៉ូបូតទំនើបដោយយោងទៅលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែលមានសមត្ថភាពជំនួសអ្នកបើកបរនាពេលអនាគត។ PIBOT ជាឈ្មោះ រ៉ូបូតដែលមានរូបរាងដូចមនុស្ស និងមានកម្ពស់ 1.6 ម៉ែត្រ, ទម្ងន់ 65 គីឡូក្រាម និងមានប្រព័ន្ធកាមេរ៉ានៅលើក្បាល។ PIBOT ត្រូវបានអភិវឌ្ឍដោយក្រុមអ្នកវិទ្យាសាស្ត្រនៃវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកូរ៉េខាងត្បូង។ បើទោះហាក់នៅយឺត ប៉ុន្តែ PIBOT ចងចាំរាល់សកម្មភាពចាំបាច់របស់ជើងហោះហើរ និងអាចបញ្ជាលើការហោះឡើង និងចុះចត។ ប្រធានក្រុមស្រាវជ្រាវ សាស្ត្រាចារ្យ David Hyunchul Shim បានឱ្យដឹងថា PIBOT គឺជាពីឡុតរូបរាងមនុស្សដំបូងគេបង្អស់លើពិភពលោក ត្រូវបានអភិវឌ្ឍដោយយោងទៅតាមរូបមន្តភាសាធំ … Read More