ការចុះ​ចត​ដោយ​ជោគ​ជ័យ​លើ​ឋាន​ព្រះ​ចន្ទ របស់យានអវកាស​ឯកជនអាមេរិក

ក្រុម​ហ៊ុន Intuitive Machines ​ បាន​ចារ​ក្នុង​ប្រវត្តិសាស្ត្រ​បន្ទាប់​ពីយាន Odysseus ​​​បាន​ក្លាយ​ជា​យាន​អវកាស​ឯក​ជន​ដំបូង​គេ​ដែល​បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​ កាល​ពី​វេលា​ទៀបភ្លឺ​ថ្ងៃទី 23 កុម្ភៈ ឆ្នាំ​ 2024​ ម៉ោង​នៅ​កម្ពុជា​។ ព្រឹត្តិការណ៍​ដ៏​អស្ចារ្យនេះ គឺជា​​នៅ​ក្នុង​ការ​ស្រាវ​ជ្រាវ​ទីអវកាស​ កន្លង​មកពុំ​ធ្លាប់​មាន​យាន​អវកាស​ឯកជន​ណាមួយ​​ធ្លាប់បាន​​ទទួល​ជោគ​ជ័យ​ ក្នុង​ការ​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​ និង​មិន​ទាន់​មាន​យាន​អវកាស​ណា​មួយ​របស់​អាមេរិក​ ចុះ​ចត​លើ​ផ្ទៃ​ឋាន​រណប​នេះនៅ​ឡើយ​ រាប់​ចាប់​ពី​ក្រោយ​ការ​ចុះ​ចត​របស់​យាន​មាន​មនុស្ស​ Apollo 17 កាលពី​ខែ​ធ្នូ ឆ្នាំ 1972​។ NASA ទីភ្នាក់​ងារ​អវកាស​អាមេរិក មាន​ផែនការ​កសាង​មូលដ្ឋាន​មាន​មនុស្ស​សម្រាប់​កម្មវិធី​ Artemis នៅ​តំបន់​ប៉ូល​ខាង​ត្បូង​របស់​ព្រះ​ចន្ទ​ … Read More

នៅឆ្នាំ 2035? ព្រះចន្ទអាចរៀបចំព្រឹត្តិការណ៍បាល់ទាត់ជាលើកដំបូង

ការនិយមចូលចិត្តបំផុតនៅលើពិភពលោក គឺជាកីឡាបាល់ទាត់ ដូច្នេះតើវាអាចត្រូវបានរៀបចំការប្រកួតនៅលើភព ឬទីឋានដទៃក្រៅពីផែនដី ឬទេ? ទាំងនេះគឺជាអ្វីដែលក្រុមអ្នកវិទ្យាសាស្ត្របានកំពុងគិតដល់។ ពួកគេជឿថា បាល់ទាត់អាចលេងនៅលើឋានព្រះចន្ទយ៉ាងឆាប់នៅឆ្នាំ 2035។ ក្រុមអ្នកជំនាញមកពីវិទ្យាស្ថានបច្ចេកទេស និងបច្ចេកវិទ្យា (IET) ដែលមានទីស្នាក់ការកណ្ដាលនៅប្រទេសអង់គ្លេស បានរៀបគម្រោងពិសេសមួយស្ដីពីការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់នៅលើឋានព្រះចន្ទ។ ពួកគេថា ការប្រកួតនេះនឹងមានថេរវេលា 90 នាទី ប៉ុន្តែមិនប្រើប្រាស់ឈុតសម្លៀកបំពាក់ធម្មតាដូចនៅលើផែនដី។ ការប្រកួតនៅខាងក្រៅភពផែនដីនឹងត្រូវបានចែកចេញជាបួនតង់ ហើយក្នុងមួយតង់មាន 10 នាទី និងសម្រាក 20 នាទីនៅចន្លោះតង់នីមួយៗ។ ក្រុមបាល់ទាត់នីមួយៗនឹងមានកីឡាករ 5 នាក់។ សម្លៀកបំពាក់កីឡាករដូចនៅលើផែនដីនឹងត្រូវបានជំនួសដោយឈុតអ្នកអវកាស … Read More

ស្ថិតក្នុងតំបន់អំណោយផលដល់ជីវិត ជាភពថ្មីមួយទៀតបានរកឃើញ

រកឃើញផែនដីយក្សមួយទៀត ដោយក្រុមអ្នកវិទ្យាសាស្ត្រ ដែលស្ថិតក្នុងតំបន់ដែលអាចរស់នៅបាន និងវិលជុំវិញផ្កាយមេដែលមានចម្ងាយពីព្រះអាទិត្យ 137 ឆ្នាំពន្លឺ។ ក្រុមអ្នកវិទ្យាសាស្ត្រ បានរកឃើញភពថ្មីនេះ តាមរយៈការប្រើប្រាស់ផ្កាយរណបតេឡេស្កុប TESS របស់ណាសា។ ភពខាងលើដែលត្រូវបានដាក់ឈ្មោះឱ្យថា TOI-715b វិលជុំវិញកូនផ្កាយក្រហមមួយដួង មានទំហំតូចជាងព្រះអាទិត្យរបស់មនុស្ស។ យោងតាម CNN ដែលបានចុះផ្សាយកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានខាងលើត្រូវបានប្រកាសលើទស្សនាវដ្ដី Monthly Notices of the Royal Astronomical Society។ TOI-715b ធំជាងផែនដី … Read More

ទឹកប្រាក់២៥លានអឺរ៉ូ ក្រុមហ៊ុន Google សន្យាផ្តល់ឲ្យអឺរ៉ុប ដើម្បីលើកកម្ពស់ជំនាញ AI

ទឹកប្រាក់ចំនួន ២៥លានអឺរ៉ូ (ជិត ២៧លានដុល្លារអាមេរិក) ក្រុមហ៊ុន Google បានសន្យាផ្តល់ឲ្យ ដើម្បីជួយដល់ប្រជាជននៅតំបន់អឺរ៉ុបរៀនប្រើបញ្ញាសិប្បនិម្មិត (AI)។ ការប្រកាសពីការផ្តល់មូលនិធិ កាលពីថ្ងៃម្សិលមិញនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបានឲ្យដឹងថា ខ្លួនបានចាប់ផ្ដើមបើកនូវកម្មវិធី សម្រាប់បណ្ដាសហគ្រាសសង្គម និងអង្គការមិនរកប្រាក់កម្រៃដែលអាចជួយទៅដល់អ្នក ដែលនឹងអាចទទួលបានអត្ថប្រយោជន៍ពីការបណ្តុះបណ្តាលនេះ។ ក្រុមហ៊ុនក៏នឹងដំណើរការជាបន្តបន្ទាប់ផងដែរនូវ «សហមគមន៍សហគ្រិន” ដើម្បីជួយដល់ក្រុមហ៊ុនប្រើប្រាស់ AI ធ្វើឲ្យក្រុមហ៊ុនរបស់ពួកគេរីកចម្រើន និងបានពង្រីកវគ្គបណ្តុះបណ្តាល AI តាមអ៊ីនធឺណិត ដោយឥតគិតថ្លៃរហូតដល់ ១៨ភាសា។ កាលពីខែមករា ក្រុមហ៊ុន Google បានប្រកាសថា … Read More

EU កំពុង​​ឈឺក្បាល ក៏ព្រោះ​ផ្ទាំង​សូឡា​តម្លៃ​ទាប​នាំ​ចូល​ពី​ប្រទេស​​ចិន​

ផ្ទាំង​សូឡា​តម្លៃ​ទាប​ ផលិត​នៅ​ប្រទេស​ចិន ធ្វើឲ្យក្រុម​អ្នក​ផលិត​នៅ​អឺរ៉ុប​នាំ​គ្នា​សុំ​ជំនួយ​ ព្រោះ​តែ​មិន​អាច​ប្រកួត​ប្រជែង​​ ប៉ុន្តែ​មិន​ទាន់​រក​ឃើញ​វិធី​ដោះ​ស្រាយ​ដែល​មិន​មាន​ផល​វិបាក​នោះឡើយ។ ក្នុង​វិស័យ​ថាមពល​បៃតង​ សហភាព​អឺរ៉ុប (EU) ទើប​តែ​ទទួល​បាន​ជោគ​ជ័យ​ នា​ឆ្នាំ​កន្លង​ ដោយហេតុថាពួក​គេ​បាន​ដំឡើង​ផ្ទាំង​សូឡា​ច្រើន​ជាង​ឆ្នាំ 2022 រហូត​ដល់ 40% បើ​គិត​អំពី​អានុភាព​ ក៏ប៉ុន្តែ ជោគ​ជ័យ​នេះ​មិន​បាន​ជួយ​អ្វី​ដល់​បណ្ដា​ក្រុម​ហ៊ុន​ផលិត​​ផ្ទាំង​សូឡា​ក្នុង​ស្រុក​។ ព្រោះ​ថា ផ្ទាំង​សូឡា ក៏ដូច​ជា​ជើង​ទម្រ​ និង​ឧបករណ៍​ដំឡើង​ ភាគ​ច្រើន​​ត្រូវ​បាន​នាំចូល​ពី​ប្រទេស​ចិន​ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​អង្គការ​ថាមពល​អន្តរជាតិ​។ នៅ​​ពេល​ត្រូវ​បាន​ផ្ដួល​ដោយ​សារ​គូ​ប្រជែង​មក​ពី​ចិន​​ បូក​រួម​នឹង​ស្ថាន​ភាព​បរិមាណ​ច្រើន​លើស​ពីតម្រូវ​ការ​ ក្រុម​ហ៊ុន​មួយ​ចំនួន​នៅ​ EU បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​។ ការ​ប្រកាស​បិទ​ទ្វារ​រោង​ចក្រ​កំពុង​កើត​ឡើង​ជា​ហូរហែ​នៅ​អឺរ៉ុប​។ វិស័យ​ឧបករណ៍​អគ្គិសនី​ព្រះ​អាទិត្យ​នៅ​អឺរ៉ុប​បាន​ព្រមាន​ថា … Read More

ភាព​ជោគ​ជ័យ លើផ្កាយ​រណប​អាកាសធាតុ ​NASA និង SpaceX បានបាញ់​បង្ហោះ

ថ្មី​ៗ​នេះ ក្រុម​ហ៊ុន​អវកាស​ SpaceX (អាមេរិក) និង​ទីភ្នាក់​ងារ​អវកាស​អាម៉េរិក (NASA – ណាសា) ក្រោយ​ការ​ពន្យារពេល​ច្រើន​ថ្ងៃ​ដោយ​សារ​អាកាសធាតុ​មិន​ល្អ ក៏​បាន​បាញ់​បង្ហោះ​ផ្កាយ​រណប​ PACE ​ទទួល​ជោគ​ជ័យ​​។ ផ្កាយ​រណប​ឧតុនិយម​ថ្មី​បំផុត​របស់​ណាសា ត្រូវ​បាន​ក្រុម​ហ៊ុន SpaceX បាញ់​បង្ហោះឡើង​ទៅ​កាន់​គន្លង​តារាវិថី​ផែនដី​​ដោយ​ជោគ​ជ័យ កាល​ពី​ថ្ងៃទី០៨ ខែកុម្ភៈ ​។ ផ្កាយរណប​នេះ​មាន​ភារកិច្ច​តាម​ដាន​មហា​សមុទ្រ​ និង​បរិយាកាស​ផែនដី ប្រកប​ដោយ​ភាព​លម្អិត​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​។ ​រ៉ុក្កែត​ Falcon 9 របស់ SpaceX ​នាំ​ PACE ឡើង​ទៅ​កាន់​គោល​ដៅ​ … Read More

ប្រាក់ចំណូលជាប្រវត្តិសាស្ត្រ ក្រុមហ៊ុន OpenAI ឈានដល់២ពាន់លានដុល្លារ

សេចក្តីរាយការណ៍របស់សារព័ត៌មាន Financial Times (FT) កាលពីថ្ងៃទី៩ ខែកុម្ភៈថា ក្រុមហ៊ុន OpenAI ដែលគាំទ្រដោយក្រុមហ៊ុន Microsoft បានឈានដល់កម្រិតប្រាក់ចំណូលជាប្រវត្តិសាស្ត្រចំនួន ២ពាន់លានដុល្លារ នាខែធ្នូ ដោយការលើកឡើងនេះ បានដកស្រង់សម្ដីពីបុគ្គល ២រូប ដែលដឹងពីហិរញ្ញវត្ថុរបស់ក្រុមហ៊ុនថ្មី ដែលបង្កើតបញ្ញាសិប្បនិម្មិត (AI) នេះ។ ក្រុមហ៊ុន OpenAI ជឿជាក់ថា ខ្លួនអាចកើនឡើងទ្វេដងនូវតួលេខនេះ ក្នុងឆ្នាំ២០២៥ ដោយផ្អែកលើការចាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជនអាជីវកម្ម ដែលស្វែងរកការប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន ដើម្បីទទួលយកឧបករណ៍ AI បង្កើតឡើងវិញ … Read More

ត្រកូល ហ៊ុន គ្មានបំណងក្បត់ជាតិ ការអះអាងពីសម្តេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ ជុំវិញកិច្ចចរចា លើតំបន់ត្រួតស៊ីគ្នា (OCA) រវាងកម្ពុជា និងថៃ សម្តេចធិបតី ឆ្លើយតបនឹង ការលើកឡើង ពីមតិខាងក្រៅចោទ ដែលមានកត្តាពីរ ពាក់ព័ន្ធនឹងព្រំដែនទឹក និងជង្រុកស្តុកឧស្ម័នប្រេង ថាជាជនក្បត់ជាតិនោះ សម្តេចធិបតី បានធ្វើការអះអាងថា ក្រុមគ្រួសារសម្តេចដែលមានត្រកូល ហ៊ុន ទាំងអស់ មិនមានបំណងណាមួយ ចង់ទៅជាជនក្បត់ជាតិទេ ។ ការចេញមកបកស្រាយ អះអាងខាងលើនេះ របស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញ បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ … Read More

ឧទ្ធម្ភាគចក្រលើភពអង្គារ បានជួបគ្រោះថ្នាក់ ណាសារកឃើញនៅតំបន់មានផ្ទុកភាវរស់

ការបញ្ជូនរូបភាពពីយានអវកាស Perseverance ស្ដីពីដៃគូសហការបាន «ស្លាប់» របស់ខ្លួនមកកាន់ផែនដី។ នៅក្នុងរូបភាពដែលទើបត្រូវបានណាសាប្រកាស យានអវកាស Ingenuity ដែលជារ៉ូបូតឧទ្ធម្ភាគចក្ររបស់មនុស្សនៅលើភពអង្គារ កំពុងដេកស្ងៀមតែឯងនៅលើវាលខ្សាច់។ វាទើបត្រូវបានប្រកាសថា បានបញ្ចប់បេសកកម្មតាមរកភាវរស់នៅលើភពក្រហមនេះ។ យោងតាម Space.com រូបភាពនេះត្រូវបានយានរ៉ូបូត Perseverance ជាមិត្តរួមការងាររបស់ Ingenuity ថតនៅវេលាម៉ោង 13 និង 5 នាទី ថ្ងៃទី 4 កុម្ភៈ ម៉ោងក្នុងតំបន់នៅលើភពអង្គារ ក្រោយពី Perseverance បានចំណាយពេលច្រើនថ្ងៃក្នុងការស្វែងរក។ … Read More