ប្រាក់ចំណូលជាប្រវត្តិសាស្ត្រ ក្រុមហ៊ុន OpenAI ឈានដល់២ពាន់លានដុល្លារ

សេចក្តីរាយការណ៍របស់សារព័ត៌មាន Financial Times (FT) កាលពីថ្ងៃទី៩ ខែកុម្ភៈថា ក្រុមហ៊ុន OpenAI ដែលគាំទ្រដោយក្រុមហ៊ុន Microsoft បានឈានដល់កម្រិតប្រាក់ចំណូលជាប្រវត្តិសាស្ត្រចំនួន ២ពាន់លានដុល្លារ នាខែធ្នូ ដោយការលើកឡើងនេះ បានដកស្រង់សម្ដីពីបុគ្គល ២រូប ដែលដឹងពីហិរញ្ញវត្ថុរបស់ក្រុមហ៊ុនថ្មី ដែលបង្កើតបញ្ញាសិប្បនិម្មិត (AI) នេះ។

ក្រុមហ៊ុន OpenAI ជឿជាក់ថា ខ្លួនអាចកើនឡើងទ្វេដងនូវតួលេខនេះ ក្នុងឆ្នាំ២០២៥ ដោយផ្អែកលើការចាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជនអាជីវកម្ម ដែលស្វែងរកការប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន ដើម្បីទទួលយកឧបករណ៍ AI បង្កើតឡើងវិញ នៅកន្លែងធ្វើការ យោងឲ្យដឹងក្នុងរបាយការណ៍។

ក្រុមហ៊ុន Microsoft និង OpenAI មិនបានឆ្លើយតបភ្លាមៗនោះឡើយ សម្រាប់សំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters។

សារព័ត៌មានបានរាយការណ៍ពីមុនថា ប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុននេះ បានកើនឡើងដល់ ១,៦ពាន់លានដុល្លារក្នុងខែធ្នូ ដោយផ្អែកលើកំណើនយ៉ាងរឹងមាំពីផលិតផលរបស់កម្មវិធីបច្ចេកវិទ្យ ChatGPT របស់ខ្លួន ដែលកើនឡើងពី ១,៣ពាន់លានដុល្លារ គិតត្រឹមពាក់កណ្តាលខែតុលា។

វិនិយោគិនបានវាយតម្លៃក្រុមហ៊ុនទើបកើតថ្មី ដែលមានមូលដ្ឋាននៅទីក្រុង San Francisco សហរដ្ឋអាមេរិកថា មានចំនួនជាង ៨០ពាន់លានដុល្លារ៕