ការចុះចតដោយជោគជ័យលើឋានព្រះចន្ទ របស់យានអវកាសឯកជនអាមេរិក
ក្រុមហ៊ុន Intuitive Machines បានចារក្នុងប្រវត្តិសាស្ត្របន្ទាប់ពីយាន Odysseus បានក្លាយជាយានអវកាសឯកជនដំបូងគេដែលបានទទួលជោគជ័យក្នុងការចុះចតលើផ្ទៃព្រះចន្ទ កាលពីវេលាទៀបភ្លឺថ្ងៃទី 23 កុម្ភៈ ឆ្នាំ 2024 ម៉ោងនៅកម្ពុជា។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺជានៅក្នុងការស្រាវជ្រាវទីអវកាស កន្លងមកពុំធ្លាប់មានយានអវកាសឯកជនណាមួយធ្លាប់បានទទួលជោគជ័យ ក្នុងការចុះចតលើផ្ទៃព្រះចន្ទ និងមិនទាន់មានយានអវកាសណាមួយរបស់អាមេរិក ចុះចតលើផ្ទៃឋានរណបនេះនៅឡើយ រាប់ចាប់ពីក្រោយការចុះចតរបស់យានមានមនុស្ស Apollo 17 កាលពីខែធ្នូ ឆ្នាំ 1972។ NASA ទីភ្នាក់ងារអវកាសអាមេរិក មានផែនការកសាងមូលដ្ឋានមានមនុស្សសម្រាប់កម្មវិធី Artemis នៅតំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទ … Read More