CPL៖ វិសាខា ប៉ះ ស្វាយរៀង ស្របពេល ណាហ្គាវើលដ៍ ប៉ះ គិរីវង់ យប់នេះ

រដូវកាលឆ្នាំ២០២៣-២៤ បានឈានដល់សប្តាហ៍ទី៦ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League ហើយដោយនៅល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នេះមានការប្រកួតចំនួន២គូ នឹងប៉ះគ្នានៅ២ទីលានផ្សេងគ្នា។ សូមបញ្ជាក់ថា ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ មាន១០ក្រុមចូលរួម ដោយក្រុមទាំង១០ ប្រើប្រាស់រូបមន្តប្រកួតវិលជុំសន្សំពិន្ទុចំនួន៣ជុំ ដោយក្រុមលេខ១ដល់លេខ៤មានឈ្មោះឡើងទៅជុំបន្ត ខណៈការប្រកួតរដូវកាល ឆ្នាំ២០២៣-២០២៤ នេះនឹងដំណើរការដល់ខែឧសភា ឆ្នាំ២០២៤៕  

ធនាគារ អេស៊ីលីដា ចាប់ដៃគូជាមួយ FFC  ដើម្បីអភិវឌ្ឍបាល់ទាត់នៅកម្ពុជា

ភ្នំពេញ៖ ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហការឧបត្ថម្ភរវាង ធនាគារ អេស៊ីលីដា ភីអិលស៊ី និង សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាព បណ្ឌិត អ៊ុន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅសាលប្រជុំ ធនាគារ … Read More

ថ្ងៃបង្ហាញខ្លួនលើកដំបូង កីឡាករទីម័រខាងកើត ទី៦ ស៊ុតបញ្ចូលទី

កីឡាករ Malik Xavier Loagar Fernando ជនជាតិទីម័រខាងកើត ក្លិបបាល់ទាត់សៀមរាបអេហ្វស៊ី បានប្រកាសនាំចូល សម្រាប់កូតាអាស៊ាន ក្នុងលីគលំដាប់ទី២ Cambodian League 2 រដូវកាល ២០២៣-២៤។ ខណ:ខ្សែប្រយុទ្ធ Malik Xavier Loagar បង្ហាញខ្លួនលើកដំបូងឲ្យសៀមរាបអេហ្វស៊ី ស៊ុតបញ្ចូលទី១គ្រាប់ តាមស្មើ ១-១ ជាមួយយុវជនបាទី U18 នៅកីឡដ្ឋានស្វាយធំ សប្តាហ៍ទី១ នៃលីគលំដាប់ទី២ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា។ កីឡាករទីម័រខាងកើត បានផ្លាស់មកប្រកបអាជីពបាល់ទាត់នៅកម្ពុជា ទាំង៦នាក់រួមមាន៖ … Read More

Iraq wins 49th King Cup 2023

អ៊ីរ៉ាក់ ម្ចាស់គ្រងជើងឯក King Cup ឆ្នាំ២០២៣ លើកទី៤៩ ថៃ៖ លោក Alexandré Pölking អ្នកដឹកនាំក្រុមជម្រើសជាតិថៃ បានប៉ះក្រុមជម្រើសជាតិអ៊ីរ៉ាក់ នៅវគ្គដណ្តើមជើងឯកនៃពានរង្វាន់ King Cup 2023 លើកទី៤៩ ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៥-៤ ក្រោយស្មើគ្នា ២-២ នៅម៉ោងធម្មតា៩០នាទី និងម៉ោងបន្ថែម១៥នាទី២ដង នៅកីឡដ្ឋាន 700th Anniversary ក្នុងទីក្រុងឈៀងម៉ៃ ប្រទេសថៃ។   លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖ … Read More

កាឡាក់​ស៊ីណាវ៉ាត្រា៖​ គូម៉ា ​ចូលរួមដោយ​ប្រើ​បេះដូង​ ​និង​នាំ​ចម្រៀង​ខ្មែរ​ទៅ​កាន់​ពិភព​លោក​

Galaxy Shinawatra: Kuma joins with heart and brings Khmer songs to the world;  តារា​ចម្រៀង ​គូម៉ា​ ត្រូវ​បាន​ប្រកាស​ចូល​ជា​សមាជិក​ថ្មី​ម្នាក់​ទៀតជា​ផ្លូវការ​ ​ក្នុង​គ្រួសារ​ផលិតកម្ម​ កាឡាក់ស៊ី​ណាវ៉ាត្រា​ នៅ​ថ្ងៃ​ទី​១​ ខែកញ្ញា ឆ្នាំ​២០២៣ ​។ តារា​ចម្រៀង​ប្រុស​សំឡេង​ធ្ងន់​រូប​នេះ​បាន​បញ្ជាក់​ថា​ ការ​សម្រេច​ចិត្ត​របស់​លោក​ គឺ​ប្រើ​បេះដូង​ និង​មាន​គោលជំហរ​នាំ​ចម្រៀង​ខ្មែរ​ទៅ​កាន់​ពិភពលោក​ ដែល​ត្រូវ​គ្នា​ជាមួយ​នឹង​ឆន្ទៈ​រួម​របស់​ផលិតកម្ម​។ ​ ជា​ជំហាន​ដំបូង​នេះ​ លោក​ … Read More

ខណៈក្រុមជម្រើសជាតិខ្លួនចាញ់ ហើយនៅនាំគ្នាអាណិតគ្រូទៀត

While the national team lost and still pity the teacher; ភ្នំពេញ៖ លោក Satoshi Saito នាយកប្រតិបត្តិនៃក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា (CEO) បានរៀបចំពិធីសំណេះ សំណាលជាមួយអ្នកសារព័ត៌មានកីឡាក្នុងស្រុក នៅការិយាល័យ Cambodian Premier League កាលពីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ។ លោក Satoshi Saito  បានលើកឡើង នៅក្នុងពិធីសំណេះសំណាលនោះថា៖«ហេតុអ្វីបានជាប្រជាជនកម្ពុជា មានចរិតស្លូតបូត ឬយើងហៅម្យ៉ាងទៀតថាសន្តោសប្រណី … Read More

អាចឡើងឈរតំណែងលេខ១ ពិភពលោក Aryna Sabalenka ក្រោយ Iga Swiatek ចាញ់

កីឡាការិនីវាយកូនបាល់ Aryna Sabalenka បេឡារុស ក្លាយជាកីឡាការិនីលំដាប់លេខ ១ ពិភពលោកបន្ទាប់ពីការបរាជ័យរបស់ Iga Swiatek ត្រឹមជុំទី ៤។ ក្នុងវ័យ ២៥ ឆ្នាំកីឡាការិនីរូបនេះនឹងក្លាយជាកីឡាការិនីទី ២៩ ក្នុងប្រវត្តិសាស្រ្តដែលកាន់កាប់តំណែងលេខ ១ ពិភពលោក និងជាកីឡាការិនីទី ៨ ប៉ុណ្ណោះដែលឈរជើងតំណែងលេខ ១ ពិភពលោកទាំងឯកតជន និងវាយគូនៅក្នុងអាជីព។ កីឡាការិនី Iga Swiatek ប៉ូឡូញ បានកាន់កាប់តំណែងលេខ ១ … Read More

កញ្ញា ពេជ្រ ចរណៃ តារាសម្តែង ល្បីខាងប្រើក្បាច់គុន បង្ហាញអារម្មណ៍ អាក់អន់ចិត្ត ជាមួយអាជ្ញាធរ ខណៈចង់ថតរូប ដើម្បីផ្សព្វផ្សាយ ពីវប្បធម៌ មិនត្រូវបានគេអនុញ្ញាតិ

ភ្នំពេញ ៖ លោកអ្នកបានជ្រាបហើយថា កញ្ញា ពេជ្រ ចរណៃ គឺជាតារាសម្តែងមួយរូប ដែលមានសម្រស់ស្រស់ស្អាត ព្រមជាមួយគ្នានោះ កញ្ញា ចេះទាំងក្បាច់គុន ថែមទៀត ហើយកញ្ញា តែងតែលើកយក វប្បធម៌ ប្រពៃណីខ្មែរ បង្ហាញអោយអន្តរជាតិ បានស្គាល់។ ប៉ុន្តែ ពេជ្រ ចរណៃ បែរជាបញ្ចេញអារម្មណ៍ អាក់អន់ស្រពន់ចិត្ត នៅពេលដែល អាជ្ញាធរ បានបដិសេធ ជាច្រើនលើកច្រើនសារ ចំពោះការស្នើសុំ ទៅថត នៅតំបន់អង្គរ៕

រួម​ផ្លូវយូរប៉ុណ្ណាក៏នៅតែបែកពីថោន ​ទៅកាឡាក់ស៊ី

តារា​ចម្រៀង​ប្រុស​ គូម៉ា​ នៅតែ​ស្ពាយ​​បង្វេច​ចេញ​ពី​ថោន ​ខណៈ​ផលិតកម្ម​ ថោន​ បាន​របូត​គ្រាប់​ពេជ្រ​មួយ​គ្រាប់​ទៀត​ទៅ​ឱ្យ​ផលិតកម្ម​ កាឡាក់ស៊ី​ណាវ៉ាត្រា​ ​ ក្រោយ​រួម​រស់​ជាមួយ​គ្នា​ជិត​មួយ​ទសវត្សរ៍​។ តាម​ដំណឹង​រសើបចុង​ក្រោយ​ថា តារា​ចម្រៀង​ប្រុស​ គូម៉ា​ បាន​សម្ងំ​ស្ងប់ស្ងាត់​ចេញ​បទ​ចម្រៀង​មួយ​ពី​ផលិតកម្ម​ថោន​ នោះ​ក៏​ព្រោះ​តែ​លោក​ទទួល​បាន​ការ​ចរចា​ទ្រនំ​ថ្មី​ពី​ខាង​កាឡាស៊ី​ណាវ៉ាត្រា​យ៉ាង​កក់​ក្ដៅ​។ ​ថោនមានគ្រាប់​ពេជ្រ​ដ៏​មាន​តម្លៃ​ជាច្រើន ​ ដែល​បាន​របូតចេញ​ពី​ផលិតកម្ម​​នេះ ​គឺ​មាន​ម្ដង​មួយ​គ្រាប់​ៗ​ ខណៈ​ដែល​តារា​ចម្រៀង​ ខេម​ បាន​ចូល​កាឡាក់ស៊ី​ណាវ៉ាត្រា​ នៅ​ឆ្នាំ​ ២០២០​។ ហើយ​ជាមួយ​គ្នា​នោះ​ គ្រាប់​ពេជ្រ​ផ្សេង​ទៀត​ដែល​បាន​ដើរ​ចេញ​ពី​ថោន​ទៅ​ផលិតកម្ម​ផ្សេង​មាន​ដូច​ជា​ អ្នកនាង​ មាស ​សុខសោភា ​ កញ្ញា … Read More