កាឡាក់​ស៊ីណាវ៉ាត្រា៖​ គូម៉ា ​ចូលរួមដោយ​ប្រើ​បេះដូង​ ​និង​នាំ​ចម្រៀង​ខ្មែរ​ទៅ​កាន់​ពិភព​លោក​

Galaxy Shinawatra: Kuma joins with heart and brings Khmer songs to the world; 

តារា​ចម្រៀង ​គូម៉ា​ ត្រូវ​បាន​ប្រកាស​ចូល​ជា​សមាជិក​ថ្មី​ម្នាក់​ទៀតជា​ផ្លូវការ​ ​ក្នុង​គ្រួសារ​ផលិតកម្ម​ កាឡាក់ស៊ី​ណាវ៉ាត្រា​ នៅ​ថ្ងៃ​ទី​១​ ខែកញ្ញា ឆ្នាំ​២០២៣ ​។ តារា​ចម្រៀង​ប្រុស​សំឡេង​ធ្ងន់​រូប​នេះ​បាន​បញ្ជាក់​ថា​ ការ​សម្រេច​ចិត្ត​របស់​លោក​ គឺ​ប្រើ​បេះដូង​ និង​មាន​គោលជំហរ​នាំ​ចម្រៀង​ខ្មែរ​ទៅ​កាន់​ពិភពលោក​ ដែល​ត្រូវ​គ្នា​ជាមួយ​នឹង​ឆន្ទៈ​រួម​របស់​ផលិតកម្ម​។ ​

ជា​ជំហាន​ដំបូង​នេះ​ លោក​ គូម៉ា​ បាន​ចុះ​កិច្ច​កុងត្រា​ជាមួយ​ផលិត​កម្ម​មិន​តិច​ជាង​ក្រោម​ ៥​ ឆ្នាំ​នោះ​ទេ ​ហើយ​លោក​ក៏​បាន​បញ្ជាក់​ថា​ នឹង​ចាប់​ដៃ​ជាមួយ​ផលិតកម្ម​ឱ្យ​បាន​យូរអង្វែង​ផង​ដែរ​។ ដើម្បី​ជា​ការ​ស្វាគមន៍​ និង​បើក​ទំព័រ​ថ្មី​ក្នុង​ផលិតកម្ម​ កាឡាក់ស៊ី​ណាវ៉ាត្រា​ លោក​ គូម៉ា​ ក៏​បាន​ចំណង​ដៃ​បទ​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា​ «មនុស្ស​ប្រុស​ថោក​ទាប​» មាន​បញ្ចេញ​ផ្សាយ​នៅ​លើ​យូធូប​ កាឡាក់ស៊ី​ណាវ៉ាត្រា​ ដែល​នេះ​គឺ​ជា​ស្នាដៃ​ និពន្ធ​ និង​តាក់តែង​ទំនុក​ផ្ទាល់​ដោយ​លោក​ គូម៉ា ​។

ជាមួយគ្នានេះលោក​សន្យា​ថា​ លោក​នឹង​ស្នាដៃ​ផ្ទាល់​ខ្លួន​ជា​ច្រើន​បទ​ទៀត​មក​បម្រើ​អារម្មណ៍​មហាជន​ ជាពិសេស​នា​ឱកាស​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ៕​