តោះមកសិក្សារូបកាយមនុស្ស ដើម្បីជាចំណេះដឹងបន្ថែម។

1: ចំនួនឆ្អឹង: 206 2: ការរាប់សាច់ដុំ: 639 3: ចំនួននៃតម្រងនោម : 2 4: ចំនួនធ្មេញទឹកដោះគោ: 20 5: ចំនួនឆ្អឹងជំនីរ 24 (12 គូ) 6: បន្ទប់បេះដូងលេខ:4. ការទិញទិន្នន័យ 7: ឬសដូងបាតធំបំផុត: aorty 8: សម្ពាធឈាមធម្មតា: 120/80 mmhg 9: ឈាម … Read More

និទណ្ឌភាពមានន័យដូចម្ដេច?

និទណ្ឌភាពគឺ ជាភាពដែលរួចផុតពីសំណាញ់ច្បាប់ដែលមានន័យថា មានច្បាប់ចែងហើយតែតុលាការ ឬ មន្រ្តីមានសមត្ថកិច្ច មិនអនុវត្តន៍។ ឧទាហរណ៍ ករណី បុរសម្នាក់ បានបង្ករគ្រោះថ្នាក់ចរាចរណ៏បណ្ដាលអោយជនរងគ្រោះស្លាប់ ដែលនេះគឺជាបទល្មេីសប៉ុន្តែ បុរសម្នាក់នោះដែលជាអ្នកបង្ករហេតុ មិនត្រូវបានតុលាការផ្ទន្ទាទោសឡើយ ឬ មន្រ្តីមានសមត្ថកិច្ចទៅនាំខ្លួនមកសាកសួរ ឬ មានវិធានការណ ផ្លូវច្បាប់ណាមួយទេ ។ និទណ្ឌភាពអាចកើតឡើងដោយអំពើពុករលួយ បក្សពួកនិយម អំណាច (អាចទាក់ទងនឹងឥទ្ធិពល របស់អ្នកធំ) និង អវិជ្ជាអ្នកអនុវត្តច្បាប់ខ្លួនឯង ទោះបីបុគ្គលនោះមានទោសកម្រិតណាក៏ដោយក៏មិនបានជាប់ពន្ធធនាគាដែរ ជាពិសេសអ្នកមានអំណាច ខ្សែស្រឡាញ បក្សពួកនិយម … Read More

តោះ…! មកស្វែងយល់ទាំងអស់គ្នាថា តើហេតុអ្វីអ្នកត្រូវការមេធាវី?

នៅពេលដែលអ្នកមានបញ្ហាផ្លូវច្បាប់ ជាពិសេសក្នុងករណីព្រហ្មទណ្ឌ អ្នកតែងមានការលំបាកក្នុងការសម្រេចចិត្តថា តើត្រូវរកមេធាវីមកការពារក្តីឱ្យខ្លួនឬយ៉ាងណា? មែនហើយ សំណួរបន្ទាប់ច្បាស់ជាអ្នកគិតដល់ខ្ទង់ចំណាយដែលអ្នកយល់ថាជាបន្ទុក ព្រោះអ្នកអាចកំពុងជួបប្រទះការខ្វះខាតផ្នែកហិរញ្ញវត្ថុផងដែរ។ ក្នុងរឿងព្រហ្មទណ្ឌ អ្នកអាចត្រូវបានកាត់ក្តីឱ្យមានទោសឬគ្មានទោស។ ក្នុងករណីមានទោស គឺត្រូវកំណត់នូវទោសដែលអាចត្រូវជាប់ពន្ធនាគារ ឬ ត្រូវពិន័យជាប្រាក់។ រីឯករណីរដ្ឋប្បវេណីវិញ អាចត្រូវបានកំណត់លើសំណងនិងការខូចខាតជាប្រាក់។ ក្នុងករណីរដ្ឋប្បវេណី មានមេធាវីមួយចំនួន មិនយកថ្លៃសេវាមុន ដែលអាចជាការព្រមព្រៀងមួយជួយសម្រួលអ្នក ប្រសិនបើអ្នកមានការលំបាកផ្នែកហិរញ្ញវត្ថុ។ នៅពេលអ្នកឈ្នះក្តី ហើយទទួលបានសំណង ទើបអ្នកប្រគល់ចំណែកថ្លៃសេវាមេធាវីទៅមេធាវី។ ជាទូទៅ ការចំណាយលើសេវាមេធាវី អាចមានតម្លៃខ្ពស់ដែលអាចធ្វើឱ្យអ្នកស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត។ ខាងក្រោមនេះជាហេតុផលសំខាន់ៗ១០យ៉ាង ដែលអ្នកគួរពិចារណាដើម្បីជ្រើសរើសយកមេធាវីណាម្នាក់មកការពារក្តីឱ្យអ្នកក្នុងករណីដែលអ្នកប្រឈមនឹងបញ្ហាផ្លូវច្បាប់៖ ១. ច្បាប់មានលក្ខណៈស្មុគស្មាញ … Read More

បញ្ហារស់នៅប្រចាំថ្ងៃ អ្វីខ្លះដែលយើងគួរយល់ដឹង និងមានអ្វីពាក់ព័ន្ធនឹងច្បាប់?

បញ្ហារស់នៅប្រចាំថ្ងៃ 👉ផ្ញើលុយច្រឡំគណនី(ខុសកុង)? 👉អាប់លុយឲ្យគេលើស? 👉ផ្ញើឥវ៉ាន់ច្រឡំ? តើត្រូវធ្វើដូចម្តេច? បញ្ហាខាងលើ ក្នុងន័យច្បាប់គេហៅថា សេចក្តីចម្រើនដោយឥតហេតុ (យោងតាមមាត្រា ៧៣៦ នៃក្រមរដ្ឋប្បវេណី) តាមមាត្រា ៧៣៧ នៃក្រមរដ្ឋប្បវេណី បុគ្គលដែលបានទទួលផលប្រយោជន៍(បុគ្គលដែលទទួលបានលុយ ឬឥវ៉ាន់) មានកាតព្វកិច្ចត្រូវសងផលប្រយោជន៍(សងលុយ ឬឥវ៉ាន់)ដែលខ្លួនទទួលបានឲ្យទៅបុគ្គលដែលបានបាត់បង់ផលប្រយោជន៍(ម្ចាស់ដើម)វិញ។ ក្នុងករណីបុគ្គលដែលទទួលបានលុយ ឬឥវ៉ាន់មិនព្រមសងទៅឲ្យម្ចាស់ដើមវិញទេ ម្ចាស់ឥវ៉ាន់ ឬម្ចាស់លុយ មានសិទ្ធិទាមទារឲ្យប្រគល់ឥវ៉ាន់ ឬលុយមកវិញ ដោយផ្អែកលើសេចក្ដីចម្រើនដោយឥតហេតុ។ *ទោះបីជាបុគ្គលដែលទទួលបានផលប្រយោជន៍គេចវេសមិនព្រមសងឥវ៉ាន់ ឬលុយ ទៅឲ្យម្ចាស់ដើមក៏ដោយ ក៏ករណីបែបនេះមិនអាចក្លាយជារឿងព្រហ្មទណ្ឌបានដែរ ព្រោះពុំមានធាតុផ្សំបទល្មើសគ្រប់គ្រាន់តាមមាត្រា … Read More

ស្រា និងសុខភាពបេះដូង សរសៃឈាម៖ តើពិសាស្រា កម្រិតប៉ុណ្ណាទើបល្អ?

សព្វថ្ងៃ យើងទទួលស្គាល់ថា ចំនួនអ្នកពិសារគ្រឿងស្រវឹង ពិតជាមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសយើង ក៏ដូចបណ្តាប្រទេសផ្សេងៗ មិនថា ក្មេង ចាស់ ជាពិសេសថ្ងៃចុងសប្តាហ៍ ថ្ងៃឈប់សម្រាក បុណ្យទាន ជាដើម។ អ្នកជំងឺភាគច្រើន អាយុពី ២០ ទៅ ៤០ ឆ្នាំ ក្រោយពីផឹកស្រាច្រើន កម្មវិធីសប្បាយៗញឹកញាប់ រាល់ថ្ងៃ រាល់ខែ រាល់ឆ្នាំ ក៏ចាប់ផ្តើមសល់តែក្បាលពោះ ដើរឆាប់ហត់ ដេកក៏ហត់ ហើមដៃហើមជើង ចុងក្រោយ ពួកគាត់មាន ជំងឺបេះដូងរីកខ្សោយធ្ងន់ធ្ងរ … Read More

ស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់ ស្រ្តីវ័យ២១ឆ្នាំម្នាក់ កើតជំងឺផ្តាសាយបក្សី។

ភ្នំពេញ៖ ករណីស្ត្រីវ័យ២១ឆ្នាំម្នាក់ បានកើតជំងឺផ្តាសាយបក្សី ប្រភេទ (H5N1) ក្រសួងសុខាភិបាល បានរកឃើញបន្ទាប់ពីមានមាន់ងាប់ច្រើន ជាបន្តបន្ទាប់នៅផ្ទះ និងក្នុងភូមិ របស់ស្ត្រីរងគ្រោះ ដែលមានទីលំនៅក្នុងភូមិត្រពាំងឬស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត ។ នាថ្ងៃទី២៤ វិច្ឆិកានេះ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង បានឲ្យដឹងថា​ “មានអ្នក ជំងឺផ្តាសាយបក្សី ចំនួន១ករណីទៀត កើតលើស្រ្តីអាយុ២១ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សីប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៣ … Read More

WHO ស្នើសុំឲ្យប្រទេសចិន ស្វែងរកព័ត៌មានលម្អិត ស្តីពីការផ្ទុះជំងឺផ្លូវដង្ហើម។

អង្គការសុខភាពពិភពលោក (WHO) បានស្នើសុំជាផ្លូវការឲ្យប្រទេសចិន ផ្តល់ព័ត៌មានលម្អិតអំពីការកើនឡើងនៃជំងឺផ្លូវដង្ហើម និងបានរាយការណ៍អំពីចង្កោមនៃជំងឺរលាកសួតចំពោះកុមារ ។ WHO បានថ្លែង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាជ្ញាធរចិនមកពីគណៈកម្មាធិការសុខភាពជាតិ បានធ្វើសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ដើម្បីរាយការណ៍ពីការកើនឡើងនៃជំងឺផ្លូវដង្ហើម នៅក្នុងប្រទេសនេះ ។ ទីភ្នាក់ងារសុខភាពពិភពលោក បានអះអាងថា អាជ្ញាធរចិន បានសន្មតថា ការកើនឡើងនេះដោយសារតែការដកការរឹតបន្តឹងនៃជំងឺCOVID-19 និងការចរាចរនៃភ្នាក់ងារបង្កជំងឺ ដែលគេស្គាល់ដូចជា គ្រុនផ្តាសាយ ជំងឺរលាកសួតមីកូផ្លាស្មា (mycoplasma)(ការឆ្លងមេរោគបាក់តេរីទូទៅ ដែលជាធម្មតាប៉ះពាល់ដល់កុមារតូចៗ) វីរុសផ្លូវដង្ហើម និងវីរុសដែលបង្កឡើងដោយជំងឺកូវីដ១៩ ៕ … Read More