ស្រា និងសុខភាពបេះដូង សរសៃឈាម៖ តើពិសាស្រា កម្រិតប៉ុណ្ណាទើបល្អ?

សព្វថ្ងៃ យើងទទួលស្គាល់ថា ចំនួនអ្នកពិសារគ្រឿងស្រវឹង ពិតជាមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសយើង ក៏ដូចបណ្តាប្រទេសផ្សេងៗ មិនថា ក្មេង ចាស់ ជាពិសេសថ្ងៃចុងសប្តាហ៍ ថ្ងៃឈប់សម្រាក បុណ្យទាន ជាដើម។

អ្នកជំងឺភាគច្រើន អាយុពី ២០ ទៅ ៤០ ឆ្នាំ ក្រោយពីផឹកស្រាច្រើន កម្មវិធីសប្បាយៗញឹកញាប់ រាល់ថ្ងៃ រាល់ខែ រាល់ឆ្នាំ ក៏ចាប់ផ្តើមសល់តែក្បាលពោះ ដើរឆាប់ហត់ ដេកក៏ហត់ ហើមដៃហើមជើង ចុងក្រោយ ពួកគាត់មាន ជំងឺបេះដូងរីកខ្សោយធ្ងន់ធ្ងរ ប្រឈមនឹងការគាំងបេះដូង រីឯការព្យាបាលត្រូវចំណាយទាំងពេលវេលា ខាតទាំងលុយកាក់ ទម្រាំទទួលបានបេះដូងល្អប្រសើរមកវិញ។

ថ្ងៃនេះ ខ្ញុំក៏សូមផ្តល់ចំណេះដឹងអំពីចំនួន ស្រាបៀរ (ប៊ីយែរ) ឬស្រាក្រហម ដែលបងប្អូនប្រជាជនយើងគួរពិសារឲ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយការប៉ះពាល់ដល់សុខភាព។